១. ស្វែងយល់ពីចំណងចំណូលចិត្តរបស់គេ
ដើម្បីចូលទៅនៅក្បែរខ្លួនមនុស្សដែលអ្នកស្រឡាញ់បាន លុះត្រាតែអ្នកដឹងពីចំណងចំណូលរបស់គេជាមុនសិន។ នេះហើយជាគន្លឹះដែលនាំអ្នកឲ្យមានភាពចុះសម្រុងនឹងគ្នា មិនតែប៉ុណ្ណោះវាជាឱកាសល្អក្នុងការចែករំលែកនូវរឿងរ៉ាវមួយចំនួនដែលទាក់ទងទៅនឹងចំណងចំណូលចិត្តអ្នកជាមួយនឹងគេ។

២. មានភាពកំប្លុកកំប្លែង
អ្នកត្រូវចេះបង្កើតរឿងសប្បាយៗដែលធ្វើឲ្យបរិកាសនៅជុំវិញខ្លួនមានភាពរីករាយ យូរៗគេនឹងចាប់ផ្តើមចូលចិត្តអ្នក ហើយចង់តែជួបមុខអ្នកដើម្បីជជែកគ្នាលេងជាមិនខាន។ មនុស្សស្រីដែលពូកែវហារ និងចេះនិយាយលេងសើចច្រើនអ្នកណាៗក៏ចូលចិត្តដែរ ជាពិសេសចំពោះប្រុសៗ គឺចូលចិត្តប្រើពាក្យសំដីលេផាយដាក់គ្នាទៅវិញទៅមកខ្លាំងណាស់។

៣. ប្រាប់ម្នាក់នោះថាអ្នកគិតពីគេគ្រប់ពេលបន្ទាប់ពីមានភាពស្និតស្នាលនឹងគ្នាអ្នកអាចបញ្ចេញវាចារលាយឡំជាមួយនឹងការលេងសើចផងថា (ខ្ញុំតែងតែគិតពីអ្នកគ្រប់វេលា) ក្រោយមកអ្នកញញឹមដាកគេដោយភាពជឿជាក់បំផុត។ គ្រាន់តែពាក្យមួយឃ្លារនេះគឺគ្រប់គ្រាន់ឲ្យគេគិតមមៃដល់រូបអ្នកគ្រប់វេលាហើយ៕

ដោយ៖ មង្គលការ