ការ​មាន​ផ្ទៃ​ពោះ ​គឺ​ជា​ពេល​វេ​លា​ដែល​អស្ចារ្យ​ និង​សុ​ភ​មង្គល​បំ​ផុត​សម្រាប់​ស្វា​មី​។​ ប៉ុន្តែ​ នេះ​ជា​រឿង​មួយ​ដែល​​ធ្វើ​ឲ្យ​ស្វាមីភ​រិ​យា​​​អាច​នឹង​មាន​អា​រម្មណ៏​ខុស​ ប្លែក​​ ព្រោះ​នឹង​ក្លាយ​ជា​ម្តាយឪពុក​​របស់​គេ​នៅ​ថ្ងៃ​ខាង​មុខ។
 


តើ​អ្នក​ត្រូវ​មើល​ថែ​ភ​រិ​យា​មាន​ផ្ទៃ​ពោះ​ដោយ​រ​បៀប​ណា​?​ តើ​ក្នុង​នាម​ជា​ស្វា​មី​ត្រូវ​មាន​តួ​នា​ទី​ធ្វើ​អ្វី​ខ្លះ​?​ អ្នក​ត្រូវ​ចេះ​មើល​ថែ​ភ​រិ​យា​រ​បស់​អ្នក​ឲ្យ​បាន​ច្រើន​ក្នុង​ពេល​នេះ​ ហើយ​តួ​នា​ទី​ជា​ស្វា​មី​ពិត​ជា​សំ​ខាន់​ណាស់​ក្នុង​ការ​ធ្វើ​ជា​ឪ​ពុក​ ម្តាយ​ដ៏​ល្អ​សម្រាប់​កូន​។​ ព្រោះ​ការ​មាន​ផ្ទៃ​ពោះ​គឺ​ជា​ពេល​វេ​លា​មួយ​ដែល​លំ​បាក​បំ​ផុត​សម្រាប់​ភ​ រិ​យា​ ដូច្នេះត្រូវ​ធ្វើ​ឲ្យ​នាង​មាន​ក្តី​សុខ​ក្នុង​ដំណាក់​កាល​មួយ​នេះ​នៃ​ជីវិត ​របស់​នាង​។​
ចេះ​អត់ធ្មត់​
ពេល​មាន​ផ្ទៃពោះ ​គឺ​ជា​ពេល​មួយ​មាន​បំលាស់ប្តូរ​អរម៉ូន​ដែល​កើត​មាន​ឡើង​ចំពោះ​ភរិយា​របស់​ អ្នក​។ អារម្មណ៏​របស់​នាង​មាន​ការ​ផ្លាស់ប្តូរ​រហូត​ ជួន​កាល​ព្រឹកអាច​​ឈឺ​​ ហើយ​ល្ងាច​អាច​មាន​អាការៈ​ចង់​ក្អួត​ក៏​មាន​។ ដូច្នេះ​ក្នុង​នាម​ជា​ស្វាមី​ល្អ​ត្រូវ​ចេះ​អត់ធ្មត់​នឹង​បំលាស់ប្តូរ​ រាងកាយ​របស់​នាង​។

អប់រំ​ខ្លួន​ឯង​
បើ​ទោះ​បី​ជា​អ្នក​មិន​ធ្លាប់​បាន​ឆ្លងកាត់​ការ​មើល​ថែ​អ្នក​មាន​ ផ្ទៃពោះ​ក៏​ពិត​មែន​ អ្នក​នៅ​តែ​អាច​ព្យាយាម​ស្វែង​យល់​ពី​វា​ ដោយ​ការ​អាន​ឯកសារ បីរបៀប​​មើលថែ​អ្នក​មាន​ផ្ទៃពោះ​។ យល់​ពី​រូបរាង​និង​អារម្មណ៏​របស់​ភរិយា​ ដោយ​ការ​ប្រមូល​យក​ចំណេះដឹង​អំពី​ការ​មាន​ផ្ទៃពោះ​។

ចេះ​ផ្តល់​ក្តី​ស្រឡាញ់​និង​ធ្វើ​ឲ្យភរិយា​រីករាយ
ពិត​ប្រាកដ​ណាស់​ ភរិយា​របស់​អ្នក​នឹង​មាន​ក្តី​ព្រួយ​បារម្ភ​ច្រើន​អំពី​ការ​ឈឺចាប់​នៅ​ពេល​ សម្រាល​, រូបរាង​និង​សុខភាព​របស់​នាង​ក្រោយ​ពេល​សម្រាល​រួច​។ ដូច្នេះ​ ស្វាមី​ត្រូវ​ចេះ​និយាយ​លើក​ទឹកចិត្ត​, ផ្តល់​ក្តី​ស្រឡាញ់​និង​ឲ្យកម្លាំង​ចិត្ត​ដល់​នាង​ ដើម្បី​ឲ្យ​នាង​បាន​ក្លាយ​ជា​អ្នក​ម្តាយ​ដ៏​អស្ចារ្យ​។

កាត់​បន្ថយ​ភាព​តាន​តឹង​ក្នុង​ចិត្ត​របស់​ភរិយា​
ពេល​មាន​ផ្ទៃពោះ​ជា​ពេល​មួយ​ដែល​មាន​បំលាស់​ប្តូរ​រូបរាង ​និង​អារម្មណ៏​ ខណៈ​​នេះ​​អ្នក​ត្រូវជួយ​ឲ្យ​ភរិយា​បាន​សម្រាក។ ផ្តល់​ទីកន្លែង​សម្រាក​ដែល​ទូលាយ​សម្រាប់​នាង​គេង​, ធ្វើការ ​និង​គិត​។ អ្នក​ម្តាយ​ដែល​មាន​ភាព​តាន​តឹង​ក្នុង​ចិត្ត​នឹង​ធ្វើ​ឲ្យ​កូន​ក្នុង​ផ្ទៃ​ មាន​សុខភាព​មិន​ល្អ​ ដូច្នេះ​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ឲ្យ​មែន​ទែន។

ជូន​ភរិយា​ទៅ​ជួប​នឹង​វេជ្ជបណ្ឌិត
ការ​ជូន​ភរិយា​ទៅ​ពិនិត្យ​ផ្ទៃពោះ​ គឺ​ជា​តួនាទី​យ៉ាង​សំខាន់​របស់​ស្វាមី​។ ការ​ធ្វើ​បែប​នេះ​ អ្នក​អាច​ទទួល​ព័ត៌មាន​ល្អ​ៗ​គ្រប់យ៉ាង​ពី​វេជ្ជបណ្ឌិត​។ ភរិយា​របស់​អ្នក​នឹង​មាន​ភាព​សប្បាយ​រីករាយ​ដែល​អ្នក​តែងតែ​នៅ​ជិត​នាង​។

ម៉ាស្សា​ឲ្យ​ភរិយា
ការ​ឈឺចាប់​សាច់ដុំ​អាច​ធ្វើ​ឲ្យភរិយា​មាន​ការ​ពិបាក​។ ដូច្នេះ​ ព្យាយាម​ម៉ាស្សា​ឲ្យ​នាង​ដើម្បី​ព្យាបាល​ភាព​ឈឺ​ចុក​ចាប់​របស់​នាង​។ ក្តី​ស្រឡាញ់​, ក្តី​បារម្ភ​ និង​ការ​មើល​ថែ​របស់​អ្នក​នឹង​ធ្វើ​ឲ្យ​អារម្មណ៏​ភរិយា​ស្ថិត​ស្ថេរ​។

ចេះ​ជួយ​ការងារ​ភរិយា
វា​ពិត​ជា​ពិបាក​សម្រាប់​ភរិយា​ដើម្បី​អាច​គ្រប់គ្រង​សកម្មភាព​ការងារ​ ក្នុង​ផ្ទះ​ទាំងអស់​។ នាង​កំពុង​មាន​ផ្ទៃពោះ​ ហើយ​នឹង​មិន​អាច​រៀបចំ​បាន​គ្រប់យ៉ាង​នោះ​ទេ​ នៅ​ពេល​នាង​ឈឺ​នៅ​ពេល​ព្រឹក​, ចង់​ក្អួត​ និង​មាន​អ្វី​ផ្សេង​ៗ​ទៀត​។ ដូច្នេះ​ស្វាមី​ត្រូវ​ចេះ​ជួយ​ការងារ​បែប​នេះ​ដល់​ភរិយា​៕

ដោយ៖ ដារ៉ា

ប្រភព៖ បរទេស

Ads

 
Top