មើមយិនស៊ិន, ផ្កាខាត់ណា, ការ៉ុត,… គឺជាប្រភេទអាហារដែលអាចជួយកម្ចាត់ជាតិគីមី និងក្លិនអសោចរបស់ថ្នាំជក់យ៉ាងមានប្រសិទ្ធិភាព។

មើមយិនស៊ិន
មើមយិនស៊ិនត្រូវបានគេទទួលស្គាល់ថា ជាឱសថអាចមានសមត្ថភាពព្យាបាលបានជំងឺច្រើនមុខ ព្រមទាំងជួយចិញ្ចឹមដល់រាងកាយផងដែរ។ ចំពោះអ្នកជក់បារី មិនត្រឹមតែជួយឲ្យសុខភាពពួកគេប្រសើរឡើងវិញប៉ុណ្ណោះទេ តែថែមទាំងអាចជួយកម្ចាត់សារធាតុនីកូទីនមានក្នុងប្រព័ន្ធសរសៃប្រសាទថែមទៀត។
ស្ករកៅស៊ូ
ស្ករកៅស៊ូអាចជួយដល់សុខភាពរាងកាយ និងបំបាត់ក្លិនដង្ហើមអាក្រក់ក្រោយពេលជក់បារី។
ទឹក
ក្នុងរាងកាយមនុស្សមានជាតិទឹក ៧០ ភាគរយ។ វាមានប្រសិទ្ធិភាពជួយកាត់បន្ថយជាតិនីកូទីនពីរាងកាយ។ បច្ចុប្បន្ននេះ អ្នកជំនាញបានណែនាំឲ្យមនុស្សទទួលទានទឹកពី ៨ ទៅ ១២ កែវក្នុង ១ថ្ងៃ ដើម្បីឲ្យរាងកាយមានទឹកគ្រប់គ្រាន់ និងជួយកាត់បន្ថយជាតិពុលចេញតាមរយៈញើស និងទឹកនោមយ៉ាងមានប្រសិទ្ធិភាព។
ផ្កាខាត់ណា
ផ្កាខាត់ណាមានផ្ទុកនូវវីតាមីន A, B, C, K, អាស៊ីតនីកូទីន, កាតូតែន, អាល់ប៊ុយមីន… ជួយព្យាបាលមុនលើមុខ, ជំងឺទល់លាមក, ជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារ, ជួយសម្រួលដល់ក្រពេញទីរ៉ូអ៊ីតអ្នកជំងឺ, ព្យាបាលជំងឺទឹកនោមផ្អែម… ជាពិសេស បរិមាណវីតាមីនរបស់ផ្កាខាត់ណាអាចជួយការពារប្រឆាំងនឹងសារធាតុពុលបានពីថ្នាំជក់។
ស្ពៃ
ស្ពៃមានផ្ទុកនូវបរិមាណវីតាមីន E និងសេលីស្យូម ប្រឆាំងនឹងភាពចាស់, ជួយឲ្យកោសិកាលូតលាស់បានល្អ, ជួយឲ្យខួរក្បាលឆ្លាតវៃ, បង្កើនថាមពល និងជួយព្យាបាលជំងឺភ្លេចភ្លាំង។ ហើយវាក៏អាចជួយដល់មនុស្សចាស់ពីការពុកឆ្អឹង។
ផ្លែឃីវី (Kiwi)
នេះជាប្រភេទផ្លែឈើមានផ្ទុកនូវវីតាមីន C ១៤០ភាគរយ ដែលជាតម្រូវការរបស់រាងកាយ ជួយសម្រួលដល់ប្រព័ន្ធសរសៃប្រសាទ និងជួយឲ្យខួរក្បាលមានភាពរហ័សរហួន។ ហើយផ្លែឃីវីនេះក៏អាចជួយកម្ចាត់ជាតិនីកូទីនចេញពីរាងកាយបានយ៉ាងល្អ។
ទឹកការ៉ុត
ទឹកការ៉ុតត្រូវបានគេហៅថា ជា «ស្តេចទឹកផ្លែឈើ» ព្រោះការ៉ុតមានផ្ទុកនូវវីតាមីនច្រើនជាងគេបំផុត។ រាងកាយរបស់មនុស្សអាចស្រូបយកវីតាមីន A ពីមើមការ៉ុតបានយ៉ាងងាយ។ លើសពីនេះទៀត ការ៉ុតមានផ្ទុកនូវវីតាមីន B, C, D, E, G និង K។ ទឹកការ៉ុតអាចជួយកម្ចាត់ជាតិនីកូទីនចេញពីរាងកាយយ៉ាងមានប្រសិទ្ធិភាព, ជួយថែរក្សាស្បែក ជួយឲ្យស្បែកស្រស់ថ្លា និងការពារភាពចាស់ជ្រីវជ្រួញ។
អំបិល
តាមរយៈការសិក្សាថ្មីៗនេះ អ្នកវិទ្យាសាស្ត្រជាច្រើនបានលាតត្រដាង ពីរបស់មួយដែលគួរឲ្យចាប់អារម្មណ៏យ៉ាងខ្លាំង។ ការទទួលទានប្រៃ, ប្រៃតិចតួច អាចជួយកាត់បន្ថយផ្សែងបានពីការជក់បារី។ ការផឹកទឹកអំបិលអាចជួយកម្ចាត់ជាតិពុលចេញពីរាងកាយបាន៕
ដោយ៖ ដារ៉ា
ប្រភព៖ បរទេស