តើអ្នកចង់ដឹងពីរបៀបធ្វើយ៉ាង​ណា​ឲ្យ​មិត្ត​ប្រុស​របស់​អ្នក​កាន់​តែ​ផុង​ចិត្ត​ស្រឡាញ់​អ្នក​កាន់​តែ​ខ្លាំង​ដែរ ឬ​ទេ? ព្រោះ​មនុស្ស​ប្រុស​គឺ​ជា​ភេទ​មួយ​ដែល​ចូល​ចិត្ត​មនុស្ស​ស្រី​ដែល​ចេះ​​រៀប​ចំខ្លួន​ឲ្យ​សម​រម្យ។ ប៉ុន្តែ​មិន​ត្រូវ​ស៊ិច​ស៊ី​ពេក ហើយ​ក៏​មិន​ត្រូវ​សោះ​កក្រោះ​ពេក​ដែរ​ សូម​ចង់​ចាំ​ថា​​ប្រសិន​បើ​មនុស្ស​មិន​ចេះ​តុប​តែង​ខ្លួន​ឲ្យ​បាន​ស្អាត​​មនុស្ស​ក៏​មិន​ងាយ​មើល​​ឃើញ​អ្នក​​ដែរ។ ដូច្នេះ​ហើយ​អ្នក​ត្រូវ​​តុប​តែង​ឲ្យ​សាក​សម​ជា​មួយ​នឹង​រូបរាង​របស់​ខ្លួន ទើប​អាច​ធ្វើ​ឲ្យ​មិត្ត​ប្រុស​របស់​អ្នក​មាន​ការ​ចាប់​អារម្មណ៍​មក​លើ​អ្នក​កាន់​តែ​ខ្លាំង​ឡើង​ តែ​ប្រសិន​បើ​អ្នក​មិន​ទាន់​ចេះ​ពីរ​បៀប​ទាំង​នោះ​ទេ​សូម​អនុវត្ត​តាម​វិធីសាស្ត្រ​ដូច​ខាង​ក្រោម៖
 

១. រក្សាសក់របស់អ្នកឲ្យស្រស់ស្អាត
លាងសម្អាតសក់របស់អ្នកឲ្យបានទៀតទាត់ជាមួយនឹងសាប៊ូ រួចលាងវាចេញជាមួយនឹងទឹកក្តៅអ៊ុនៗ។ កត្តាដែលសំខាន់អ្នកត្រូវចេះ​ជ្រើសរើសផលិតផលប្រើប្រាស់​ដែលអាច​ជួយ​ថែបំប៉ន​សសៃសក់ទើបមិនធ្វើឲ្យសក់បែកចុង ជាពិសេសសក់ដែលខូច​ដោយសារ​កំដៅថ្ងៃ។


២. បង្កើតស្ទាយរបស់អ្នកផ្ទាល់
អ្នកត្រូវចេះបន្ថែមគ្រឿងដែលភ្លឺៗនៅលើសម្លៀកបំពាក់របស់អ្នកដោយខ្លួនឯង ព្រោះជួនកាលសម្លៀកបំពាក់ដែលទិញមកមិន​ទាន់​មាន​ស្ទាយ​គ្រប់គ្រាន់ដូចដែលអ្នកចង់បាន​នោះទេ។ ម្យ៉ាងទៀតត្រូវព្យាយាមលាងសម្អាតក្រវឹល ផ្លាស់ប្តូរម៉ូតថ្មីក៏បាន ធ្វើបែប​នេះទើប​គ្រឿងលំអខ្លួនរបស់អ្នកនៅតែមានសភាពថ្មីជានិច្ច​ហើយសមជាមួយនឹងសម្លៀកបំពាក់ដែលទើបនឹងទិញ។


៣. រាំបែបស៊ិចស៊ី 
រាំក្រញែងខ្លួនចុះឡើងមិចភ្នែកម្ខាង និងញញឹមកុំអៀន ហើយឲ្យដៃគូររបស់អ្នកអង្គុយនៅលើកៅអ៊ីរួចដើរ​ជុំវិញគាត់ដូចជាស្ទាយ​តារា​បង្ហាញម៉ូត។


៤. ធ្វើឲ្យគេគិតថាអ្នកមានកាយវិកាយអស្ចារ្យ
នៅពេលដែលគេកំពុងតែសម្លឹងមើលសកម្មភាពរបស់អ្នក ពេលនេះហើយជាឱកាសល្អដែលត្រូវធ្វើឲ្យគ្រប់កាយវិកាយរបស់​អ្នក​ហាក់​ដូចជាអស្ចារ្យ។ ក្រវៀសសក់របស់អ្នកមកក្រោយ សូមកុំព្យាយាមយកដៃមកចាប់សក់នៅពេលដែលវាចូលភ្នែក ឬបាំងមុខ។


៥. តុបតែងមុខ
សម្រាប់ក្មេងស្រីពេលដែលធ្វើដំណើរទៅណាមកណាបើមានម៉ាស្ការ៉ានៅជាប់ខ្លួគឺជាជម្រើសដ៏ល្អបំផុត។ ដូច្នេះហើយអ្នកអាចធ្វើ​ការ​ផាត់​ម្សៅនៅលើផ្ទៃមុខដោយប្រើប្រាស់ជក់ ហើយថ្ពាល់ត្រូវផាត់ឲ្យពណ៌ក្រហមព្រឿងៗដូចជាផ្លែមប៉ោម។ ប្រើដង្កៀបសម្រាប់ពត់​រោម​ភ្នែក​មុនពេលដាក់ម៉ាស្ការ៉ា ហើយប្រើក្រេមលាបបបូមាត់ឲ្យភ្លឺរលោង។ ប្រសិនបើចង់បានផលទ្ធផល​ដែល​ល្អបំផុត​គឺ​ត្រូវទិញ​គ្រឿង​សម្អាង​ដែលមានគុណភាពខ្ពស់ តែត្រូវចង់ចាំថាមនុស្សប្រុសមួយចំនួន​មិនចូលចិត្តស្រី​ដែល​តុបតែខ្លួនហួសហេតុ​នោះទេ។


៦. ប្រើប្រេងអូលីវដើម្បីឲ្យគ្រប់ផ្នែកនៃរាងកាយរបស់អ្នកមានភាពស្រស់ថ្លា
បន្ទាប់ពីប្រើប្រាស់ប្រេងអូលីវម៉ាស្សា គ្រប់ផ្នែកនៃរាងកាយរបស់អ្នកនឹងមានភាពស្រស់ថ្លា ដោយគ្រាន់តែចាក់ពីរបីតំនក់រួចលាបឲ្យ​សប​ផ្ទៃមុខព្រមទាំងចំណុចផ្សេងទៀតជាការស្រេច។


៧. ផ្ញើរសារទៅចែចង់មិត្តប្រុសរបស់នាក់
ធ្វើឲ្យមិត្តប្រុសរបស់អ្នកឆ្ងល់ថាសកម្មភាពប្លែកៗរបស់អ្នកតែងតែមានរហូត ពេលនោះគេកាន់តែចង់ដឹងចង់ឮ អំពីនាក់កាន់តែ​ខ្លាំង​ទៀត៕

 

ដោយ៖ មង្គលការ
 
ប្រភពៈ wikihow

Ads

 
Top