១. កត់សម្គាល់ពីសកម្មភាពរបស់គាត់
ជំហ៊ានដំបូងអ្នកត្រូវធ្វើការកត់សម្គាល់ពីសកម្មភាពរបស់គាត់ជាមុនសិន។ តើគាត់គ្រាន់តែមានអារម្មណ៍ធុញទ្រាន់មួយឆាវ? តើគាត់តែងតែមានសកម្មភាពបែបេនះ ឬ? ដូច្នេះអ្នកត្រូវតែធ្វើការកត់សម្គាល់ឲ្យបានច្បាស់។

២. រកឲ្យឃើញនូវមូលហេតុ
តើបញ្ហានេះបណ្តោលមកពីទំនាក់ទំនង ឬក៏យ៉ាងណា? ដូចជាបញ្ហាគ្រួសារ ការមានគំនាបមកពីសាលា ឬមកពីកន្លែងធ្វើការ...។ លុះត្រាតែអ្នករកឃើញនូវមូលហេតុជាមុនសិន ទើបអារកវិធីដោះស្រាយតាមក្រោយបាន។

៣. ស្នាមញញឹម
ពេលខ្លះគ្រាន់តែជាការញញឹមរាក់ទាក់ដើម្បីធ្វើឲ្យគាត់មានអារម្មណ៍រីករាយ។ ប្រសិនបើគាត់សួរសំនួរថា ហេតុអ្វីបានជាអ្នកសប្បាយចិត្តម្ល៉ះ? សូមកុំអន់ចិត្តឡើយ ព្រោះនេះគ្រាន់តែជាន័យចង់ឲ្យអ្នកយកចិត្តទុកដាក់ចំពោះគាត់កាន់តែច្រើនតែប៉ុណ្ណោះ។

៤. ទុកពេលវេលាឲ្យគាត់
ពេលខ្លះគាត់គ្រាន់តែចង់ធ្វើកិច្ចការអ្វីមួយផ្ទាល់ខ្លួននៅខាងក្រៅជាមួយអ្នក។ គណៈនោះអ្នកត្រូវតែទៅ ប៉ុន្តែអ្នកត្រូវតែធ្វើឲ្យគាត់ដឹងថា អ្នកទៅទីនោះដើម្បីគាត់ ហើយនិយាយលួងលោមគាត់ប្រសិនជាអាច។

៥. ចេះលើកទឹកចិត្ត
អ្នកត្រូវលើកទឹកចិត្តគាត់ឲ្យនិយាយរឿងរ៉ាវដែលធ្វើឲ្យពិបាកចិត្តចេញមក ប៉ុន្តែមិនត្រូវបង្ខំឡើយ។ ប្រសិនបើអ្នកបង្ខំគាត់និងយល់ថានេះជាការយកចិត្តទុកដាក់ ដែលមានភាពរំខានទៅវិញទេ។

៦. ឲ្យគាត់បញ្ចេញនូវទុក្ខសោកជាមួយអ្នក
ដល់ដំណាក់កាលនេះការនិយាយរបស់គាត់គឺមិនមែនជាលេស ហើយក៏មិនចង់រំឮកបញ្ហាដែលកើតមានឡើងជាមួយនណាម្នាក់ក្នុងពេលអតីតកាលមកវិញដែរ។ ដូច្នេះហើយអ្នកត្រូវស្តាប់ការនិយាយរបស់គាត់ទាំងអស់ កុំប្រើពាក្យសំដីជំទាស់ជាមួយគាត់នៅក្នុងគ្រានេះ។

៧. ឲ្យគាត់យំឲ្យអស់ចិត្ត
ស្វែងរកកន្លែងឯកជនណាមួយ ហើយអ្នកត្រូវស្ម័គ្រចិត្តអង្គុយជាមួយគាត់ ដើម្បីឲ្យគាត់យំបញ្ចេញនូវទុកកង្វល់ទាំងអស់។ រហូតដល់គាត់មានសភាពស្ងប់ស្ងាត់ ប្រសិនបើស្ថានភាពអំណោយផលឲ្យ ឬក៏អ្នកទាំងពីរមានភាពស្និតស្នាលជាមួយគ្នា គាត់នឹងនិយាយថា OK មានន័យថាគាត់អាចធ្វើចិត្តបានហើយ ។

៨. បង្វែរមុខគាត់មករកអ្នក ឬកាន់ដៃរបស់គាត់គាត់នឹងមានអារម្មណ៍ថាល្អប្រសើរជាងមុនប្រសិនជាគាត់ដឹងថាអ្នកមិនមានអារម្មណ៍ប្រកាន់ជាមួយគាត់ ដូច្នេះអ្នកកាន់តែទទួលបានភាពស្និទ្ធស្នាលជាមួយគាត់។

៩. ក្រោយពីកិច្ចការបានជោគជ័យ
ប្រាប់គាត់ឲ្យដឹងថាអ្នកតែងតែមកទីនេះដើម្បីគាត់ ហើយយកចិត្តទុកដាក់ចំពោះគាត់រហូត។ យកល្អសូមប្រាប់ទៅគាត់ត្រង់ៗថា ហេតុផលគ្រប់យ៉ាងគឺដោយសារតែអ្នកស្រឡាញ់គាត់៕ ប្រភពៈ wikihow

ប្រភពៈ wikihow