បរិមាណ​សារធាតុ​ពុល​តិច​នៅ​ក្នុង​អាហារ​មិន​ប៉ះពាល់​ដល់​សុខ​ភាព​ភ្លាមៗ​នោះ​ឡើយ។ ទោះ​បី​ជា​យ៉ាង​ណាក៏​ដោយ ប្រសិន​បើ​នៅ​តែ​ទទួល​ទាន​អាហារ​ប្រភេទ​នេះ យូរៗ​ទៅ​ភាព​គ្រោះ​ថ្នាក់​នឹង​កាន់​តែ​ធ្ងន់​ធ្ងរ​ឡើងៗ។
 

សាច់​ត្រី​សមុទ្រ
សារធាតុពុល​នៅ​ក្នុង​ខ្លួន​អ្នក​ទទួល​ទាន​ត្រី​សមុទ្រ ១​សប្តាហ៏​ម្តង​មាន ៧.៤ ភាគ​រយ ខ្ពស់​ជាង​អ្នក​ទទួល​ទាន​ត្រី​សមុទ្រ ១​ម្តង​ក្នុង ១ខែ។ ប្រភេទ​នៃ​ត្រី​សមុទ្រ​ដូចជា៖ ត្រីធូណា, ត្រីស្បៃកា, ត្រីសាល់ម៉ុន, ត្រីសាឌីន…។ ប៉ុន្តែ​អ្នក​វិទ្យាសាស្ត្រ​បាន​និយាយ​ថា សារ​ធាតុ​ពុល​មិន​ទាន់​រលាយ​នៅ​ក្នុង​សាច់​ត្រីសមុទ្រ ត្រូវ​បាន​គេជឿ​ថា មាន​សុវត្ថិភាព យោង​តាម​ការ​ស្រាវ​ជ្រាវ​បាន​បង្ហាញ​ថា វា​ពិត​ជា​មិន​ប៉ះពាល់​ដល់​សុខភាព​ឡើយ។

បាយ
អ្នក​ជំនាញ​ស្រាវ​ជ្រាវ​លោក Cottingham ដែល​ជា​អ្នក​រៀប​ចំការ​សិក្សា​មិន​បាន​ចង្អុល​បង្ហាញ​ឲ្យ​បាន​​ច្បាស់​ពី​ទំនាក់​ទំនង​រវាង​បរិមាណ​នៃ​សារ​ធាតុ​ពុល ដែល​រាង​កាយ​បាន​ស្រូប​ពី​បាយ​ទេ ប៉ុន្តែ​ការ​ពិត​គឺ​ថា អ្នក​ដែល​ចូល​រួម​ក្នុង​ការ​សិក្សា​នេះ​មិន​ទទួល​ទាន​បាយ​ច្រើន​ទេ។ ហើយ​តាម​រយៈ​ការ​សិក្សា​ផ្សេង​ទៀត អ្នក​ជំនាញ​បាន​និយាយ​ថា អ្នក​ទទួល​ទាន​បាយ​កន្លះ​ចាន​គោម​ក្នុង ១​ថ្ងៃ​អាច​មាន​សារធាតុ​ពុល​ខ្ពស់។

សត្វមាន់ទា
សត្វមាន់​ទា​ត្រូវ​បាន​មនុស្ស​ឲ្យ​ចំណី​ដែល​ផ្ទុក​នូវ​កម្រិត​សារ​ធាតុពុល​ខ្ពស់ ងាយ​នឹង​មាន​បរិមាណ​សារធាតុ​ពុល​ច្រើន​នៅ​ក្នុង​សាច់។ អាហារ​នៅ​សហរដ្ឋអាមេរិច និង​អ្នក​គ្រប់​គ្រង​ឱសថ​ថ្មីៗ​នេះ​បាន​អះអាង​ថា សារ​ធាតុពុល​ក្នុង​អាហារ​មាន ៣/៤ ប៉ុន្តែ​អ្នក​ជំនាញ​ជា​ច្រើន​បាន​ប៉ាន់​ប្រមាណ​ថា យ៉ាង​ហោចណាស់​ត្រូវ​ចំណាយ​ពេល ១ឆ្នាំ​មុន​ពេល​បញ្ឈប់​ការ​ឲ្យ​ចំណី​ដែល​មាន​សារធាតុពុល​ដល់​សត្វ​មាន់​ទា។ សារធាតុពុល​អាច​ប៉ះពាល់​ដល់​សួត, ស្បែក, ពោះ, ប្លោក​នោម, អរម៉ូន​អឺស​ត្រូសែន និង​តេសតូស្តេរ៉ូន ហើយ​ក៏​អាច​ប៉ះពាល់​ដល់​ប្រព័ន្ធ​រំលាយ​អាហារ និង​មេតាប៉ូលីស​ផង​ដែរ៕

ដោយ៖ ដារ៉ា

ប្រភព៖ បរទេស

Ads

 
Top