វិធីស្វែងរកមិត្តប្រុសគឺជាការប្រកួតប្រជែងជាមួយនឹង មនុស្សស្រីដទៃៗទៀត ជាពិសេសមនុស្សស្រីដែលទើបនឹងពេញវ័យ។ នេះគឺដោយសារតែមនុស្សស្រីភាគច្រើនធ្លាប់បានឆ្លងកាត់ច្រើនហើយអត្តចរិក និងបុគ្គលិកលក្ខណៈក៏មានការប្រែប្រួលច្រើនដែរ។ មនុស្សស្រីភាគច្រើនមិនបានដឹងពីអ្វីដែលពួកគេចង់បានពីមិត្តប្រុសដែលគេស្រលាញ់នោះទេ។ មានអ្នកខ្លះសួរថា "តើខ្ញុំអាចរកមិត្តប្រុសដោយរបៀបណា?" ។ តើលោកអ្នកដឹងចម្លើយនៃសំណួរមែនទេ? ខាងក្រោមនេះគឺជាការណែនាំអ្នកឲ្យឈានទៅរកភាពជោគជ័យ។
សញ្ជាតិជាមនុស្សតែងតែព្យាយាមចង់បាននូវអ្វីៗទាំងអស់ ប៉ុន្តែត្រូវចងចាំថាអ្វីៗទាំងអស់នោះមិនអាចសមតាមបំណងអ្នកគ្រប់ៗគ្នានោះទេ។ សម្រាប់អ្នកដែលកំពុងស្វែងរកមិត្តប្រុស ឬចង់ដឹងពីវិធីស្វែងរកមិត្តប្រុស អានរបៀបណែនាំដូចខាងក្រោម៖
ដើម្បីអាចទទួលបានមិត្តប្រុសម្នាក់ អ្នកត្រូវក្លាយជាមនុស្សប្រាកដប្រជា។ អ្នកមិនត្រូវសម្លឹងមើល ឬក៏ព្យាយាមស្វែងរកមិត្តប្រុសណាដែលធ្វើល្អនឹងអ្នកនោះទេ។ មនុស្សស្រីភាគច្រើនចង់បានមិត្តប្រុសដែលមានមុខមាត់ ឬជាតារាល្បីឈ្មោះ មានលុយ និងមានអ្វីៗទាំងអស់ដែលល្អ ប៉ុន្តែគេមិនបានមើលខ្លួនឯងថាជានរណាទេ។ អ្នកត្រូវប្រាកដប្រជាថាអ្នកជានរណា ហើយចង់បានអ្វី។ នោះការស្វែងរកមិត្តប្រុសនឹងមានភាពងាយស្រួល និងមិនចាំបាច់សួរគេទៀតថា "តើខ្ញុំអាចស្វែងរកមិត្តប្រុសដោយរបៀបណា? "។ បុរសអាចដឹងនូវអ្វីអ្នកចង់បានពីគេ ហើយវានឹងប៉ះពាល់ដល់ផ្លូវចិត្តទៅថ្ងៃក្រោយ បើទោះបីជាអ្នកប្រើវិធីឆ្លាតវៃដើម្បីញ៉ែគេក៏ដោយ។
ប្រសិនបើអ្នកពេញចិត្តបុរសនោះ ត្រូវប្រាកដថាគេមានមិត្តស្រី ឬក៏អត់។ ត្រូវប្រាកដថាអ្នកមិនបានសម្លឹងមើលឃើញមិត្តប្រុសរបស់អ្នកដ៏ទៃឡើយ។ ប្រសិនបើមិត្តប្រុសដែលអ្នកកំពុងចង់បាន ទើបតែបែកគ្នាត្រូវទុកពេលដើម្បីឲ្យគេបានស្គាល់ពីខ្លួនឯងឲ្យបានច្រើន មុននឹងមកស្រលាញ់អ្នក។
ប្រសិនបើដឹងថាអ្នកមានការចុះសម្រុងល្អជាមួយនឹងគេ កុំរង់ចាំឲ្យគេចាប់អារម្មណ៍នឹងយើងអី។ បើអ្នកចង់បានមិត្តប្រុសហើយ ហេតុអ្វីត្រូវបន្លាយពេលឲ្យយូរ? មនុស្សប្រុសមួយចំនួនប្រហែលជាមានការអៀនខ្មាស់បន្តិចបន្តួច ហើយប្រសិនបើអ្នកមិនមានសកម្មភាពអ្វីមុននោះទេ អាចមាននរណាម្នាក់ដែលបង្កើតវាឡើងនឹងត្រូវសោកស្តាយ ឬឈឺចាប់អស់មួយជីវិត។
ប្រសិនបើគេជាប្រភេទមនុស្សប្រុសដែលចូលចិត្តឲ្យមនុស្សស្រីនៅជិត អ្នកត្រូវតែធ្វើផ្ទុយពីគេទៅវិញ។ បញ្ឈប់ការមើលភ្នែកគ្នាទៅវិញទៅមករូចញញឹមដាក់គេ។ អ្នកអាចសម្លឹងមើលទៅកន្លែងផ្សេងហើយដើរចេញ។ អ្នកត្រូវតែបន្តការធ្វើដូចនេះហើយរង់ចាំមើលថាតើគេទោរទន់មករកយើងដែរអត់ គេជាមនុស្សដែលយើងពេញចិត្ត ឬក៏គេចូលចិត្តយើង។ កុំបង្ខំខ្លួនឯងខ្លាំងពេកក៏ព្រោះតែចង់បានមនុស្សម្នាក់។
ប្រសិនបើអ្នកកំពុងតែស្វែងរកមិត្តប្រុសម្នាក់ ហើយអ្នកបានរកឃើញម្នាក់នោះហើយ ត្រូវតែធ្វើជាមិត្តភាពជាមុនសិន។ មនុស្សប្រុសភាគច្រើន មានបំណងចង់ក្បែរអ្នក ឬណាត់ជួបអ្នកក្នុងនាមជាមិត្តធម្មតា។ ប្រសិនបើមិនអ៊ីចឹងទេ គេនឹងមិនទៅឌុបអ្នកទេព្រោះអ្នកគឺជាមិត្តស្រាប់ហើយ គេនឹងនៅឲ្យឆ្ងាយពីអ្នក។ ប្រសិនបើអ្នកជាមិត្តរបស់គេ គេមានការលំបាកក្នុងការប្រៀបធៀបអ្នកជាមួយនឹងអ្នកដទៃ។
វិធីសាស្ត្រដ៏មានប្រសិទ្ធភាពមួយទៀតដើម្បីរកមិត្តប្រុសគឺត្រូវធ្វើឲ្យវាដោយសន្សឹមៗ។ ពេលខ្លះអ្នកមានការព្រួយបារម្ភថាគេធ្វើឲ្យមានការធ្វើវាដោយសន្សឹមៗ ទាំងខ្លួនអ្នកចង់ជំរុញគេឲ្យក្លាយទៅជាមិត្តប្រុសឆាប់រហ័ស។ នេះមិនមែនជាវិធីសាស្ត្រក្នុងការស្វែងរកមិត្តប្រុសនោះ។ ផ្តល់ឱកាសឲ្យគេពីរបីដងទៀត។ ប្រសិនបើអ្នកមានឱកាសដែលសមគួរមួយ គេនឹងផ្តល់ភាពរីករាយដល់អ្នក។
សួរថាតើខ្ញុំស្វែងរកមិត្តប្រុសដោយប្រើវិធីសាស្ត្រណា? គ្រាន់តែញញឹមដាក់គេហើយគេនឹងមកជិតអ្នក។ នៅពេលគេសម្លឹងមើលមកយើង ត្រូវផ្តល់នូវស្នាមញញឹមដែលគួរឲ្យទាក់ទាញដល់គេ។ នោះគេនឹងញញឹមដាក់មកអ្នកវិញ។ មនុស្សប្រុសនឹងឆ្លើយតបភ្លាមៗ និងឆាប់ទទួលយកនូវស្នាមញញឹមពីមនុស្សស្រី។ គេនឹងដឹងថាអ្នកប្រាកដជាចង់នៅក្បែរអ្នក និងអ្នកជាមនុស្សល្អដោយឆ្លងកាត់ស្នាមញញឹមរបស់អ្នក។ គេនឹងចាប់ផ្តើមចាប់អារម្មណ៍នឹងអ្នក ហើយអ្នកនឹងត្រៀមខ្លួនទទួលយកនូវមិត្តប្រុសម្នាក់។
ប្រសិនបើអ្នកមានឱកាសនិយាយជាមួយគេ ត្រូវប្រាកដថាអ្នកមានទំនាក់ទំនងជាមួយគេ។ នេះជាវិធីតែមួយគត់ដែលអ្នកអាចឲ្យមិត្តប្រុសដែលអ្នកចាប់អារម្មណ៍លើដឹងថាអ្នកជាមនុស្សបែបណា។ គេប្រាកដជាមិនហ៊ាន និយាយថាអ្នកជាមនុស្សសុភាព ស្អាតនិងជាមនុស្សស្រីដែលគួរឲ្យស្រលាញ់ទេ។ ទោះជាយ៉ាងណាក៏ដោយមិនត្រូវនិយាយឲ្យរួចពីមាត់ពីរឿងរ៉ាវលម្អិតទាំងអស់របស់អ្នកហើយក៏មិនត្រូវឲ្យគេដឹងពីវាដែរ។ ក្នុងខណៈពេលដែលនិយាយជាមួយគេ កុំពិភាក្សាពីបញ្ហាស្នេហា ឬក៏ប្រធានបទផ្សេងៗទៀតដែលគួរឲ្យចាប់អារម្មណ៍។
ចំពោះមនុស្សស្រីមានភាពឆ្លាតវៃជាងមនុស្សប្រុសចំពោះការនិយាយស្តី។ មនុស្សប្រុសចូលចិត្តប្រើពាក្យសម្តីចំៗ និងនៅក្នុងមធ្យោបាយធម្មតាៗ។ មនុស្សប្រុសមិននិយាយក្រោយខ្នងគេទេ តែចូលចិត្តនិយាយចំៗ។ នេះអាចជាមូលហេតុដែលធ្វើឲ្យមនុស្សស្រីមានការខកចិត្តនៅពេលដែលមនុស្សប្រុសព្យាយាមនិយាយចំៗ។ ចំពោះរឿងមួយនេះ អ្នកត្រូវតែប្រើសមត្ថភាពនិយាយស្តីឲ្យមានភាពម៉ឺងម៉ាត់ ត្រូវចេះជ្រសរើសពាក្យសម្តីមកនិយាយយ៉ាងណាឲ្យគេចង់ស្តាប់អ្នក។ គេនឹងចូលចិត្តអ្នក ហើយអ្នកនឹងក្លាយជារូបផ្គុំដែលគេតែងតែចង់បំពេញ។ ត្រូវប្រាកដថាអ្នករក្សាការពិតរបស់អ្នក គោលបំណងរបស់អ្នក ចំណង់ចំណូលចិត្តរបស់អ្នក ក្តីសុបិន្ត និងមិនធ្វើវាឡើងវិញ។ សាកល្បងដូចនេះ នោះអ្នកនឹងមិនចាំបាច់ស្វែងរកម្តងទៀតពីរបៀបក្នុងការរកមិត្តប្រុស។
មធ្យោបាយមួយទៀតដ៏មានប្រសិទ្ធភាពក្នុងការស្វែងរកមិត្តប្រុសគឺត្រូវតែដឹងថាអ្នកណាដែលគេចាប់អារម្មណ៍លើ។ វាមិនអាក្រក់អីទេ ដែលចង់ដេញជើងមនុស្សប្រុសដែលមានយើងហើយនៅតែចាប់អារម្មណ៍លើអ្នកផ្សេងទៀត។ វាមានការឈឺចាប់ណាស់ដែលគេគ្រាន់តែចាត់ថាយើងត្រឹមតែជាមិត្តម្នាក់ នៅពេលដែលអ្នកចង់ចងមិត្តភាពជាមួយនឹងគេ។
បុរសចង់បាននារីដែលស្ថិតនៅកំពូល។ បុរសនោះចង់ឲ្យមិត្តភក្តិខ្លួនទទួលស្គាល់ថា គេមានមិត្តស្រីស្អាតម្នាក់ដែលម៉្ញិកម្ញ៉ក់បន្តិច ស្អាតហើយឆ្លាត។ បង្ហាញគេថាអ្នកជាមិត្តស្រីម្នាក់គត់ដែលគេត្រូវការ។ សាកល្បងធ្វើដូចនេះ នោះអ្នកនឹងអាចមានមិត្តប្រុសម្នាក់ដែលអ្នកចង់បាន។
១២. ត្រូវលាតត្រដាងនូវចំណង់ចំណូលចិត្ត និងភាពឆ្លាតវៃរបស់អ្នក
អ្នកកំពុងតែចង់បានមិត្តប្រុសម្នាក់យ៉ាងខ្លាំង កុំប្រញាប់និយាយប្រាប់គេឲ្យដឹងលឿនពេក។ តែត្រូវរកមធ្យោបាយនិយាយពីខ្លួនអ្នកដោយប្រយោល។ មនុស្សស្រីដែលកំពុងស្វែងរកមិត្តប្រុសតែងតែលាក់ប្រវត្តិរបស់ខ្លួនខ្លះៗ ដូចនេះមនុស្សប្រុសនឹងចេះតែចង់តាមសួរប្រវត្តិរបស់អ្នកឲ្យបានច្រើនជាងនេះទៀត។
១៣. កុំបោះបង់គេចោល
មនុស្សស្រីជាច្រើនដែលកំពុងតែរកមិត្តប្រុសតែងតែមានកំហុសបែបនេះ។ ចុងបញ្ចប់នៅពេលដែលមនុស្សប្រុសចាប់ផ្តើមចាប់អារម្មណ៍នឹងអ្នកហើយចាប់ផ្តើមចែចង់អ្នក អ្នកបែរជាធ្វើជាមិនចាប់អារម្មណ៍នឹងគេ បោះបង់គេចោល ធ្វើជាអៀនខ្មាស់។ ប្រសិនបើអ្នកមិនធ្វើដូចនេះទេ នោះគេនឹងបន្តទៅមុខទៀត។
បុរសនិងនារីមិនអាចឃ្លាតឆ្ងាយពីគ្នាបានទេ។ ដូច្នេះប្រសិនបើអ្នកស្វែងរកមិត្តប្រុសម្នាក់ ត្រូវប្រាកដថាអ្នកធ្វើឲ្យគេមានអារម្មណ៍ល្អ។
គ្មាននរណាម្នាក់ចូលចិត្តការរិះគន់ដែលមិនពិរោះស្តាប់នោះទេ។ ទោះជាយ៉ាងណាក៏ដោយ អ្នកត្រូវតែរិះគន់គេបែបកំប្លែងដោយមិនធ្វើឲ្យគេឈឺចាប់។ ធ្វើឲ្យគេសើចពីការអាណិតរបស់អ្នកនិងនិយាយដោយសង្ខេប។ គេនឹងដឹងថាអ្នកជាមនុស្សចូលចិត្តកំប្លែងលេង ហើយចង់ ឮសម្លេងរបស់អ្នក។
នៅពេលដែលគេកំប្លែងជាមួយនឹងអ្នក តែធ្វើឲ្យអ្នកគិតថាវាគួរឲ្យធុញទ្រាន់ ត្រូវស្វែងរកវិធីមួយប្រាប់គេថាអ្នកមិនចូលចិត្តគេទេ។ ប្រសិនបើពេលនេះអ្នកកំពុងតែស្វែងរកមិត្តប្រុស ឬក៏អានសៀវភៅពីរបៀបស្វែងរកមិត្តប្រុស មានន័យថាអ្នកជាមនុស្សដែលពិបាកបន្តិចក្នុងការដែលស្វែងរកមិត្តប្រុស។ កុំសើចខ្លាំងៗដូចជានៅពីតូច។ សំខាន់អ្នកត្រូវមានភាពស្មោះត្រង់ដើម្បីឲ្យគេដឹងថាគំនិតរបស់អ្នកចូលចិត្តគេ ឬមិនចូលចិត្តគេ។ វានឹងបង្ហាញឲ្យគេបានដឹងបានឃើញ និងក្តីសុបិន្តរបស់គេប្រសិនបើអ្នកផ្តល់គំនិត ឬក៏យោបល់ដែលល្អអាចទទួលយកបាន៕
ដោយ៖ មង្គលការ
ប្រភព៖ បរទេស