នៅពេលណា​ដែល​អ្នក​បំបៅ​ដោះកូន​របស់អ្នក ការហូរ​ចេញ​នៃ​ទឹកដោះ អាច​ធ្វើឱ្យ​យឺត​ស្បែក និង​ជាលិកា​សុដន់​របស់​អ្នក នោះ​ហើយ​ដែល​ជាហេតុ​ធ្វើឱ្យ​ស្ត្រី​មួយ​ចំនួន មាន​សភាព​ដោះ យារ​ធ្លាក់ ជាង​កាល​ពី​ពួកគេ​នៅ​ក្រមុំ ឬ​មុនពេល​មាន​ផ្ទៃពោះ​។ វា​ក៏​ជា​បញ្ហា​សម្រស់​មួយ​របស់​សុដន់​របស់​អ្នក បន្ទាប់​ពី​អ្នក​បាន​ធ្វើការ​បំបៅ​ដោះកូន ប៉ុន្តែ វា​មិនមែន​ជា​ជំងឺ​ទេ​។​
ស្ត្រី​សឹង​គ្រប់រូប​តែង មាន​ការភ័យព្រួយ ចំពោះ​ការ​យារ​ធ្លាក់​សុដន់ របស់​ពួកគេ​បន្ទាប់​ពី​ការ​បំបៅ​ដោះ​កូន​។ ប៉ុន្តែ អ្នក​គួរកត់សម្គាល់​ដែរ​ថា កត្កា​មួយ​ចំនួន​ផ្សេង​ទៀត គឺ​អាច​ធ្វើឱ្យ​សុដន់​របស់​អ្នក​ខួច​សម្រស់ ជាង​ការឱ្យ​កូនបៅ​ទៅទៀត កត្តា​ទាំង​នោះ​អាច​រួមមាន​ដូចជា ៖
  • ​ការឡើង​គីឡូ ឡើង​ជាតិ​ខ្លាញ់​របស់​អ្នក ក្នុង​អំឡុង​ពេល​មាន​ផ្ទៃពោះ​
  • ​ចំនួន​នៃ​ការ​ពរ​ពោះ​របស់​អ្នក​
  • ​ការ​កើន​ទំហំ​សុដន់ ក្នុង​អំឡុង​ពេល​មាន​ផ្ទៃពោះ​
  • ​អាយុ​
  • ​និង​មាន​ប្រវត្តិ​ការជក់បារី​៕

ប្រភព៖ health

Ads

 
Top