
១. គេតែងតែចង់នៅក្បែរអ្នកច្រើនជាងអ្នកដទៃ
២. ពេលដែលអ្នកជួបនឹងបញ្ហាអ្វីមួយគេតែងតែផ្តល់កម្លាំងចិត្តដល់អ្នកជានិច្ច
៣. គេច្រើនទូរស័ព្ទមកសួរសុខទុកអ្នកជានិច្ចទោះបីជាគ្មានការងារ អ្វីចាំបាច់ក៏ដោយ ឲ្យតែបានលឺសំលេងរបស់អ្នកគឺអស់ចិត្តហើយ
៤. គេចាប់ផ្ដើមយកចិត្ដទុកដាក់ចំពោះមិត្ដភ័ក្តិឬមនុស្សដែលនៅជុំវិញខ្លួនអ្នក
៥. ព្យាយាមយកចិត្តអ្នកដោយមិនខ្វល់ពីអ្នកដទៃនយាយយ៉ាងម៉េចឡើយ
៦. គេតែងតែលើកសរសើរអំពីអ្នកនិងយកចំណុចខ្លាំងរបស់អ្នកប្រាប់ទៅមិត្ដភ័ក្ដជារឿយ
៧. គេតែងរៀបចំខ្លួននិងធ្វើទង្វើទាំងឡាយដែលអ្នកពេញចិត្ដទោះបីជាទង្វើនោះគេមិនចូលចិត្ដពីមុនមកក៏ដោយ
៨. គេអាចលុបចោលការណាត់ជួបជាមួយមិត្តភក្តិរបស់គេដើម្បីអ្នក
* ចំណុចទាំងប៉ុន្មានខាងលើនេះអាចបញ្ជាក់ថាគេស្រឡាញ់អ្នកយ៉ាងពិតប្រាដក ប៉ុន្តែវិធីសាស្ដ្រដែលល្អបំផុតនោះ គឺពេលវេលាទើបអាចបញ្ជាក់ពីការពិត និងអាចលាតត្រដាងនូវអ្វីដែលអ្នកចង់ដឹង៕
ដោយ៖ មង្គលការ
ប្រភព៖ បរទេស