នាយប់ថ្ងៃទី ២៩ មករា ឆ្នាំ ២០១៥ មានហេតុការណ៍ ចំលែក មួយបានកើតឡើង ធ្វើអោយមានការ ភ្ញាក់ផ្អើល ពេញខេត្ត កោះកុង ក្រោយពេលដែល ប្រជាពលរដ្ឋ យ៉ាងច្រើនកុះករ ឃើញលោកតាមឹកបើកព្រះនេត ដូចមនុស្សពិតៗ។ បើតាមសេចក្តីរាយការណ៍ ពីអ្នកមីងម្នាក់ ដែលរស់នៅ ក្នុងឃុំ បាក់ខ្លង ស្រុក មណ្ឌលសីមា ខេត្ត កោះកុង បានអោយដឹងថា រូបសំណាក លោកតាមឹក ត្រូវបាន ប្រជាពលរដ្ឋ ក្នុងខេត្ត កោះកុង គោរព និងមានជំនឿ យ៉ាងខ្លាំង ហើយនាយប់ថ្ងៃ ទី ២៩ នេះ ស្រាប់តែ មានហេតុការណ៍ ចំលែក ស្រាប់តែ រូបសំណាក លោកតាមឹក បើកព្រះនេត យ៉ាងច្បាស់ និងឃើញ ប្រសីព្រះនេត ដូចមនុស្ស មិនធ្លាប់ឃើញពីមុន ព្រោះថារាល់ដង ប្រសីព្រះនេត របស់រូបសំណាកលោកតាមឹក មានពណ៌ខ្មៅ ។ ក្រោយពេលមាន ហេតុការណ៍ ចំលែកមួយនេះកើតឡើង មន្ត្រីអាជ្ញាធរ ក៍បានចុះ មកកន្លែងកើតហេតុផងដែរ ខណៈពេលដែល ប្រជាពលរដ្ឋ ទាំងអស់ នាំគ្នា អុជធូប បួងសួង សុំសេចក្តីសុខ សេចក្តីចំរើន គ្រប់ៗគ្នា៕
ប្រភព៖ ខ្មែរណូត
