អ្នកណាដែលមិនចង់បានសុភ័កមង្គលនោះ? ហើយមានអ្នកណាដែលមិនចង់បានភាពផ្អែមល្ហែមពីគូរស្នហ៍របស់ខ្លួននោះ? ក្នុងពេលរួមរស់ជាមួយគ្នាអ្នកគួរតែចេះផ្តល់ភាពកក់ក្តៅឲ្យគ្នាទៅវិញទៅមក។ កុំកំណាញ់ចិត្តពេក បើគ្រាន់តែបញ្ចេញកាយវិកា និងប្រើពាក្យឲ្យទន់ភ្លន់ដាក់គ្នាទៅវិញទៅមកនោះ។ ដើម្បីជាការចាប់ផ្តើម អ្នកអាចប្រើប្រាស់ជាមួយនឹងតិចនិចទាំង ២៥ យ៉ាងដើម្បីឲ្យគូស្នេហ៍នៅជាមួយអ្នកពេញមួយថ្ងៃដោយរីករាយ។

១. ដើរទៅជិតហើយឱបគូស្នេហ៍របស់អ្នកឲ្យជាប់។
២. អង្គុយលើភ្លៅរបស់គេ។
៣. ដើរកាន់ដៃគ្នាពេលអ្នកដើរលើផ្លូវសាធារណៈ។
៤. ដាក់ដៃលើក្បាលជង្គង់របស់គេពេលដែលអ្នកអង្គុយនិយាយសាសងជាមួយគេ។
៥. អង្គុយឲ្យស្និតនឹងគេនៅពេលអ្នកកំពុងមើលទូរទស្សន៍។
៦. ថើបគូស្នេហ៍របស់អ្នករៀងរាល់មុនពេលចេញទៅក្រៅ។
៧. ថើបកញ្ចឹងកក្រោយរបស់គេ។
៨. ថើបថ្ងាស។
៩. ផ្តល់ការថើបថ្ពាល់គូររបស់អ្នកដោយទឹកចិត្តសប្បាយរីករាយ។
១០. ម៉ាស្សាស្មាឲ្យគេ។
១១. ម៉ាស្សាជើង។
១២. ម៉ាស្សាខ្នង។
១៣. ចាក់ប្រេងម៉ាស្សាស្បែកក្បាល។
១៤. លាបឡេលើខ្នង។
១៥. លាបឡេលើដៃរបស់គេ។
១៦. ខាំស្លឹកត្រចៀករបស់គេលេងតិចៗ។
១៧. ស្ទាបអង្អែលផ្នែកខាងក្រោយនៃក្បាលជង្គង់របស់គេ។
១៨. កក់សក់ឲ្យគេ។
១៩. និយាយខ្សឹបៗទៅកាន់គូស្នេហ៍របស់អ្នកដោយប្រើម្រាមដៃជំនួយ។
២០. ជួយមើលដោះខោអាវចេញឲ្យគេ។
២១. សម្លឹងមើលភ្នែកគូរស្នេហ៍របស់អ្នក ហើយនិយាយថាអូនស្រលាញ់បង ឬបងស្រលាញ់អូន។
២២. ប្រសិនបើមានរឿងអ្វីមួយត្រូវនិយាយខ្សឹបៗដាក់ត្រចៀកគូស្នេហ៍របស់អ្នក។
២៣. ដាក់ដៃទាំងពីរលើស្មារបស់គេក្នុងពេលអ្នកអង្គុយជាប់គ្នា។
២៤. ថើបអង្អែលអង្វែរគូរស្នហ៍របស់អ្នកនៅលើគ្រែ។
២៥. ត្រូវផ្តល់ភាពផ្អែមល្ហែមឲ្យគ្នាទៅវិញទៅមកកុំកំណាញ់ចិត្តពេក៕
ដោយ៖ ដារ៉ា
ប្រភព៖ បរទេស