​វិធី​ដ៏​ល្អ​បំផុត ដើម្បី​ការពារ​កូន​របស់​អ្នក ពី​ជំងឺរលាកស្រោមខួរ​ក្បាល គឺ​ធ្វើ​ឱ្យ​ប្រាកដថា គេ​បាន​ទទួល​ការចាក់​ថ្នាំ​បង្ការ​រោគ​ទាំងអស់ តាម​ស្ដង់ដារ​សម្រាប់​កុមារ​រួចរាល់​ហើយ​។ ទាំងនេះ​រួម​បញ្ចូល​ទាំង​ការចាក់​ថ្នាំ សម្រាប់​រោគ​កញ្ជ្រឹល អុត​ស្វាយ ជំងឺ​ផ្តាសាយ និង​ជំងឺ​រលាក​សួត​។​
​ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត​របស់​អ្នក ថា​តើ​អ្នក ឬ​កូន​របស់​អ្នក ត្រូវការ​ការចាក់​ថ្នាំ​វ៉ាក់សាំង រលាក​ស្រោម​ខួរក្បាល ឬ​អត់​។​
​វា​ត្រូវ​បាន​គេ​ណែនាំ សម្រាប់​ការចាក់​ដូចខាងក្រោម ៖
•​    ​មនុស្ស​វ័យ​ជំទង់​នៅ​អាយុ ១១ ឬ ១២ ឆ្នាំ ៖ ការចាក់​រំលឹក គឺ​ត្រូវការ​ជា​ចាំបាច់​ផងដែរ នៅ​អាយុ ១៦ ឆ្នាំ​។​
•​    ​មនុស្សពេញវ័យ ដែល​មាន​អាយុ ២១ និង​ក្មេង ដែល​ពុំ​ទាន់​បាន​ទទួល​នៅឡើយ ៖ ពួក​គេ​គួរតែ​ទទួល​បាន​វា ឱ្យបាន​ឆាប់​តាម​ដែល​អាច​ធ្វើបាន​។​
•​    ​អ្នក​ដែល​មាន​គម្រោង ធ្វើដំណើរ​ទៅកាន់​ប្រទេស ដែល​គេ​ដឹងថា មាន​ការផ្ទុះ ជំងឺរលាកស្រោមខួរ​ក្បាល ដូចជា បណ្តា​ប្រទេស​នៅក្នុង​ទ្វីបអាហ្វ្រិក និង​ភាគខាងត្បូង​នៃ​តំបន់​សាហា​រ៉ា​។​
•​    ​អ្នក​ដែល​គ្មាន​សរីរៈ​អណ្តើក ដោយ​ការ​កាត់ចោល​។​
•​    ​អ្នក​ដែល​មាន​ផ្ទុក​មេរោគ​អេដស៍​។​
​មនុស្ស​មួយចំនួន ត្រូវ​បាន​ចាក់​រំលឹក ជា​រៀងរាល់ ៥ ឆ្នាំ​ម្តង​៕
ត្រួតពិនិត្យដោយ www.health.com.kh

Ads

 
Top