អ្នកអាចគិតថាសេចក្តីស្រឡាញ់គឺជារឿងធម្មតា ដែលអាច​ជ្រើស​រើស​បាន​ដោយ​ងាយ ប៉ុន្តែ​ការ​សន្មត់​បែប​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ទេ ព្រោះថ្ងៃ​ក្រោយ​អាច​ងាយ​នឹង​បែក​បាក់​​គ្នា។ វា​មិន​មែន​ជារឿង​លេង​សើច​ឡើយ​ដែល​អ្នក​គិត​តែ​មួយ​ភ្លែត​ហើយ​សម្រេច​ចិត្ត​ភ្លាម​នោះ​ ដូច្នេះ​ហើយ​អ្នក​ត្រូវ​ពិចារ​ណា​ទៅ​លើ​កត្តា​មួយ​ចំនួន​​ថា​តើ​អ្នក​ទាំង​​នោះ​សាក​សម​​ធ្វើ​ជា​ម្ចាស់​បេះ​ដូង​របស់​អ្នក​បាន​យូរ​អង្វែង​ ឬ​យ៉ាង​ណា?
 
 
 
១. ពិចារណាលើស្នេហាដែល​ធ្លាប់មានពីមុន ប៉ុន្តែកុំឲ្យវាត្រឡប់មកវិញ 
តើ​អ្នក​ធ្លាប់​​ធ្លាក់​​​ក្នុង​​​អន្លង់​​ស្នេហ៍​​នរណា​​ម្នាក់​​ដែរ ឬទេ? ប៉ុន្តែអ្នកប្រហែលជាដឹងរួចមកហើយថាការស្រឡាញ់មិនអាច​សមតាម​បំណង​សម្រាប់​មនុស្សគ្រប់គ្នានោះទេ។ បញ្ហា​​ចម្បង​គឺ​នៅ​ពេល​ដែល​អ្នក​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​នណាម្នាក់ ជា​ពិសេស​​ស្នេហ៍គ្រា​ដំបូង​ អ្នក​មាន​អារម្មណ៍​ថា​គ្មាននណាល្អ​ជាងម្នាក់នោះទៀតឡើយ​។ កត្តា​នេះហើយដែលធ្វើឲ្យអ្នកឈ្លក់វង្វេង នឹងមិនចង់ស្វែងរក​ដៃគូផ្សេង​ក្រៅពី​មនុស្ស​ម្នាក់នេះដល់ថ្នាក់​ចង់នៅជាមួយ​រួមរស់​ជាមួយ​គេ​អស់មួយជីវិត​។ ដូច្នេះហើយអ្នកត្រូវព្យាយាម​ធ្វើយ៉ាងណាដើម្បីកុំ​ឲ្យស្នេហា​ចាស់​ដែលធ្លាប់បន្សល់ស្លាកស្នាមកន្លងកើត​ឡើងវិញ​ម្តង​ទៀត។ 


២. ឈប់គិតថាស្នេហាជាការលេងសើច
សេចក្តីស្រឡាញ់មិនមែនជាអ្វីដែលអាចបដិសេធចោលស្រេចតែអ្នកនឹកឃើញនោះទេ ប៉ុន្តែអ្នកគួរតែដឹងថាការស្រឡាញ់​គឺការ​ជ្រើស​រើស​មនុស្សម្នាក់សម្រាប់ធ្វើជាគូអនាគត់។ ដូច្នេះហើយអ្នកត្រូវតែផ្លាស់ប្តូរការយល់ឃើញរបស់អ្នក ចំពោះស្នេហាពិតគឺចាប់​ផ្តើមឡើង​ដោយ​ខ្លួន​របស់អ្នកផ្ទាល់។


៣. យល់ពីទំនាក់ទំនងខ្លួនឯងឲ្យច្រើនជាងអ្នកដទៃ
 អ្នកត្រូវស្រឡាញ់​ខ្លួន​ឯងឲ្យ​ច្រើន​ជាង​ស្រឡាញ់​អ្នក​ផ្សេង (ចំណុចនេះ​ប្រហែលជាមានមនុស្សមួយចំនួនដែលស្រឡាញ់គេ​ច្រើនជាង​ខ្លួនមានការព្រួយបារម្ភ​​ តែ​វា​គ្រាន់​តែ​ជា​អារម្មណ៍តែ​ប៉ុណ្ណោះ ដូច្នេះហើយអ្នក​​ត្រូវតែមើលថែខ្លួនឯងឲ្យបានច្រើន)។ ពេល​នេះអ្នកអាច​បង្កើត​ទំនាក់ទំនងជាមួយ​​នរណា​ម្នាក់​ដែល​អ្នក​គិតថាចាប់​ផ្តើ​ម​​ស្រឡាញ់​​​ ប៉ុន្តែនៅ​មាន​ពេល​វេលា​ជា​ច្រើន​ទៀត​ដែល​អ្នកត្រូវគិត និង​វិភាគថាមនុស្សម្នាក់ណាដែលអ្នកត្រូវបារម្ភជាមួយ ពីព្រោះ​​ម្នាក់នោះនឹង​ក្លាយ​​​ជា​ផ្នែក​មួយ​នៃ​ជីវិតរបស់អ្នកទៅថ្ងៃអនាគត់។ នោះ​ហើយ​ជា​មូល​ហេតុ​ដែល​អ្នក​ស្រឡាញ់​គេ​។ 


៤.ទទួល​យក​ក្ដី​ស្រឡាញ់​​
នៅ​ពេល​ដែល​អ្នក​បាន​ដឹង​ពី​ការជ្រើសរើសមនុស្សជាទី​ស្រឡាញ់គឺជាបញ្ហាដែលពិបាកមួយ​ ​អ្នក​នឹងយល់​ថាសមហេតុផល​ប្រសិន​បើ​អ្នក​ចាប់ផ្តើមមានចិត្តខ្វល់​ខ្វាយ​អំពី​​នរណា​ម្នាក់ ​ឬ​​ដោយ​សារ​តែ​អ្នក​បាន​ជ្រើសរើសម្នាក់​នោះ​ហើយ។ ប៉ុន្តែអ្នកក៏អាចទទួលយកសេចក្តី​ស្រឡាញ់​ដោយសប្បាយរីករាយ ព្រោះអ្នកបានគិតយ៉ាងច្បាស់មុនពេលសម្រេចចិត្ត​ជ្រើសរើស​យកគេ៕


 
ដោយ៖ មង្គលាករ
 
ប្រភពៈ Wikiho

Ads

 
Top