ពាក្យចាស់ពោលថា មនុស្សស្រីដែលស្អាត ចេះថែរក្សាភ្នែក មនុស្សស្រីដែលឆ្លាតចេះថែរក្សាខួរក្បាល មនុស្សស្រីដែលមានសុខភាពល្អ ចេះថែរក្សាសុខភាព។
១. មានចិត្តល្អ ៖ នារីដែលមានចិត្តល្អ ធ្វើឲ្យបុរសមានចិត្តទន់។ បើចិត្តសាហាវ គ្មាននរណាម្នាក់ហ៊ានមកជិតទេ។
២. ចេះស្រលាញ់ខ្លួន ៖ ធ្វើជាមនុស្សថ្លៃថ្នូរ មិនឲ្យគេជាន់ឈ្លី ដោយងាយៗ។
៣. មានការអប់រំ ៖ មនុស្សស្រីគ្មានសម្ជស្សក៏បាន ប៉ុន្តែ ត្រូវតែមានការអប់រំ ព្រោះគ្រួសារមួយ ត្រូវការមនុស្សស្រី ដែលមានការអប់រំ មកធ្វើជាភរិយា ធ្វើជាម្តាយ និងធ្វើជាកូនប្រសារ។
៤. សុភាពរាបសា ៖ មនុស្សស្រីដែលល្អ មិនត្រូវខ្វះចំនុចនេះទ្បើយ ព្រោះវាជាសំលៀកបំពាក់ដ៏ស្អាតបំផុត។ នៅពេលអ្នកពាក់វាទ្បើង វានឹងធ្វើឲ្យអ្នកដទៃ មានអារម្មណ៍ស្រស់ថ្លា។
៥. មានចិត្តអំណត់ ៖ នារីម្នាក់ត្រូវតែដើរតួជាច្រើនតួអង្គ ដូចជា កូន ប្រពន្ធ កូនប្រសារ និងម្តាយ។ប្រសិនបើគ្មានភាពអំនត់ទេ គ្រួសារនឹងគ្មានសុភមង្គលឡើយ។
៦. មានភាពអធ្យាស្រ័យ ៖ ត្រូវតែមានចិត្តទូលាយ អត់ឱនឲ្យអ្នកដទៃ ដែលបានធ្វើខុសចំពោះយើង។
៧. មានភាពស្អាតបាត ៖ សំដៅដល់ស្អាតទាំងកាយ ទាំងចិត្ត និងទាំងផ្ទះសំបែង។
ដូចនេះ បើអ្នកមានចំនុចដូចខាងលើ អ្នកនឹងមានមនុស្សប្រុស ដែលស្រលាញ់អ្នក និងគោរពអ្នកជាមិនខានឡើយ៕