កាមរោគគឺជាជម្ងឺមួយដែលធ្វើឲ្យមានការរំខាន់ដល់សុខភាពផ្លូវភេទរបស់អ្នក ហើយមានមនុស្សជាច្រើនមានការខ្ពើមរអើម នឹងអ្នកមានជម្ងឺនេះ។ ណាមួយជម្ងឺកាមរោគគ្មានសញ្ញានៅខាងក្រៅឲ្យយើងកត់សំគាល់នោះទេ ដូច្នេះហើយអ្នកគួរតែការពារឲ្យបានហ្មត់ចត់មុនពេលសប្បាយរួមគ្នា។

កុំនិយាយថាទេជាមួយស្រោមអនាម័យ
- នៅពេលអ្នកជាមួយដៃគូនៅក្នុងក្លឹប ឬការ៉ាអូខេ កុំគិតថាគេស្រឡាញ់អ្នកដោយស្មោះ ហើយក៏កុំទាន់ជឿជាក់លើគេខ្លាំងពេកថាគ្មានផ្ទុកជម្ងឺអ្វីនោះ លុះត្រាតែឆ្លងកាត់ការធ្វើតេសឈាមទើបដឹងការពិត។
- ទោះបីជាយ៉ាងណាក៏ដោយជម្ងឺកាមរោគមិនបង្ហាញរោគសញ្ញានៅខាងក្រៅនោះទេ។ នៅពេលដែលអ្នកដេកជាមួយនណាម្នាក់ត្រូវចង់ចាំថា ការពារប្រសើរជាងព្យាបាលធ្វើបែបនេះទើបមានសុវត្ថិភាពទាំងសងខាង។
ប្រើស្រោមអនាម័យ
- ការប្រើប្រាស់ស្រោមអនាម័យគឺជារឿងដ៏ប្រសើរ ដែលអាចឲ្យអ្នកជៀសផុតពីកាមរោគ ព្រមទាំងជម្ងឺផ្សេងៗទៀត។
- លើសពីនេះទៅទៀតស្រោមអនាម័យអាចការពារការមានផ្ទៃពោះដោយចៃដន្យ ព្រមទាមហានិភ័យជាច្រើនទៀត បន្ទាប់ពីការរួមភេទ។
- ពេលអ្នកត្រៀមខ្លួនរួចជាស្រេចដើម្បីចាប់ផ្តើមបើកឆាកប្រយុទ្ធគួរតែកុំភ្លេចប្រើស្រោមឲ្យបានត្រឹមត្រូវ បើមិនដូច្នេះទេអ្នកនឹងមានផលវិបាកជាមួយ នឹងការរមាស់ដោយជម្ងឺកាមរោគធ្វើទុក្ខ៕
ដោយ៖ មង្គលការ