ម្តាយយំបោកខ្លួននៅចំពោះមុខសពកូនស្រី បន្ទាប់ពីកូនស្រីរបស់ខ្លួនបានទៅខួបកំណើតបងប្អូននៅម្តុំអូឡាំពិក ហើយត្រលប់មកផ្ទះវិញ ក៏បានជួបគ្រោះថ្នាក់ចរាចរណ៍នេះ នៅវេលាម៉ោង១១ និង១០នាទីយប់ ថ្ងៃទី២៧ មករា ២០១៥ នៅចំនុចផ្លូវភ្លោះទល់មុខឃ្លាំងស្រា តាមបណ្តោយផ្លូវជាតិលេខ៥ ភូមិស្ពានខ្ពស់ សង្កាត់ច្រាំងចំរេះ។ តាមសំដីរបស់បុរស២នាក់ដែលបានឃើញហេតុការណ៍នេះផ្ទាល់ បានរៀបរាប់អោយដឹងថា មុនពេលកើតហេតុ ពួកគេបានឃើញម៉ូតូនារីរងគ្រោះ ជិះវ៉ាម៉ូតូពួកគេនៅម្តុំស្ពានជ្រោយចង្វា ក្នុងសភាពរេពេញផ្លូវ។ ឃើញដូច្នេះបុរសទាំង២ក៏បានជិះម៉ូតូដេញតាម ចំនែកនារីរងគ្រោះក៏បានបន្ថែមល្បឿនកាន់តែលឿនដែរ។ មកដល់ចំនុចកើតហេតុ នារីរងគ្រោះក៏បានជ្រុលចង្កូតទៅបុកខឿនសួនច្បារ បណ្តាលអោយធ្លាក់ពីលើម៉ូតូដួលបោកក្បាលស្លាប់ភ្លាមៗ។ ចំពោះមូលហេតុដែលបណ្តាលអោយមានគ្រោះថ្នាក់នេះ ត្រូវបានមហាជនសង្ស័យថា អាចបណ្តាលមកពីបុរសទាំង២នាក់ជិះដេញតាមពីក្រោយ ទើបធ្វើអោយនារីរងគ្រោះភ័យ ហើយបង្កើនល្បឿនរហូតមិនអាចគ្រប់គ្រងល្បឿនបាន។
ប្រភព៖ ចឹងសោះ
