មនុស្សជាច្រើនមានទម្លាប់ងូតទឹក ឬលុប​លាង​មុខ​ដោយ​ប្រើ​ទឹក​ក្តៅ​នៅ​ពេល​មាន​អាកាស​ធាតុ​ត្រជាក់​ ព្រោះ​វា​អាច​លាង​សម្អាត​ជាតិ​កខ្វក់​ចេញ​ពី​ស្បែក ព្រម​ទាំង​ធ្វើ​ឲ្យ​ខ្លួន​ប្រាណ​មិន​សូវ​រងារ។ ផ្ទុយ​ទៅ​វិញ​ទឹក​ក្តៅ​អាច​ធ្វើ​ឲ្យ​ស្បែក​ស្ងួត​ និង​បែក​ស្រកា​ជា​ពិសសេ​ក្នុង​រដូវ​ងារ។​​ ចំពោះ​​ការ​ប្រើ​ប្រាស់​ទឹក​ក្តៅ​គឺ​អាស្រ័យ​លើ​ភាព​ប្រែ​ប្រួល​នៃ​ស្បែក​របស់​មនុស្ស​ម្នាក់ៗ មិន​មែន​ចេះ​តែ​ប្រើ​បាន​ដូច​គ្នា​នោះ​ទេ។


លាបឡេច្រើនពេក
ការប្រើប្រាស់ផលិតផលដែលមានជាតិសំណើមគឺមិនអាចខ្វះបាននៅក្នុងរដូវរងារ ប៉ុន្តែមិនត្រូវបានប្រើជាច្រើនហួសហេតុពេកទេ។ប្រសិនបើអ្នកប្រើច្រើនជ្រុលអាចបណ្តាលឱ្យស្ទះរន្ធញើស បង្កឲ្យមានកើតមុន និងស្បែកមានការប្រែប្រួល។ ដូច្នេះគួរតែប្រើគ្រែមលាបស្តើងៗនៅលើស្បែកមួយថ្ងៃ ២ ដង នៅពេលព្រឹក និងពេលល្ងាច។

ការព្យាបាលច្រើនដងក្នុងមួយសប្តាហ៍
ការទៅរកសេវាព្យាបាលច្រើនដងក្នុងមួយសប្តាហ៍អាចធ្វើឲ្យស្បែករបស់អ្នកមិនអាចផលិតនៃកោសិកាថ្មីបាន នេះជាគ្រោះថ្នាក់បំផុតសម្រាប់ស្បែក។ អ្នកគួរតែដឹងថា ការលូតលាស់នៃកោសិកាបានពេញលេញក្នុងកំឡុងពេលពី ១០ ទៅ ១២ ថ្ងៃ ដូច្នេះហើយវាមិនអាចលូតលាស់ទាន់ទេប្រសិនបើអ្នកទៅរកសេវាកម្មព្យាបាលញឹកពេក។

ញ៉ាំទឹកមិនគ្រប់គ្រាន់
ទឹកគឺជាសារធាតុដ៏សំខាន់សម្រាប់ស្បែក បើទោះបីជាមិនស្រែកទឹកប៉ុន្តែអ្នកត្រូវចង់ចាំថាមួយថ្ងៃផឹកទឹកឲ្យបាន ២,៥ ជារៀងរាល់ថ្ងៃ ដើម្បីបំពេញនូវតម្រូវការរបស់រាងកាយ។

កុំប្រើឡេការពារកម្តៅថ្ងៃ
ឡេការពារកម្តៅថ្ងៃមិនមែនគ្រាន់តែរួមបញ្ចូលសារធាតុការពារកម្តៅថ្ងៃមួយមុខទេ នៅមានសមាសភាគផ្សេងទៀតដូចជា សារធាតុសើមដែលធ្វើឲ្យស្បែកត្រជាក់ ម្សៅធ្វើឲ្យស្បែកស ...។ សាធាតុទាំងនេះនៅពេលដែលអ្នកប្រើប្រាស់ក្នុរដូវរងារធ្វើស្បែកកាន់តែជួបប្រទះនូវបញ្ហាអាក្រក់ថែមទៀត៕

ដោយ៖ មង្គលការ
ប្រភពៈ បរទេស

Ads

 
Top