បើទោះជាអ្នកនៅលីវ ឬក៏ស្ថិតដំណាក់កាលស្នេហាស៊ីជម្រៅជាមួយនណាម្នាក់យ៉ាងណាក៏ដោយ ការផ្តល់ក្តីស្រលាញ់ដល់ខ្លួនឯង គឺមានសារៈសំខាន់បំផុតដែលជាក្តីសុខចុងក្រោយរបស់អ្នក។ ការរៀនពីរបៀបរក្សាទំនាក់ទំនងស្នេហារបស់អ្នកឲ្យមានភាពរស់រវើក គឺនិយាយអំពីការតភ្ជាប់យ៉ាងពិតប្រាកដជាមួយ នឹងខ្លួនអ្នក។ តើនៅពេលណាជាពេលវេលាចុងក្រោយដែលអ្នកបាននិយាយពាក្យថា " ខ្ញុំស្រលាញ់អ្នក " ប្រាប់ទៅខ្លួនឯងនោះ? ការបន្ថែមសេចក្តីស្រលាញ់ឲ្យបានច្រើនទៅដល់ជីវិតរបស់អ្នក គឺចាប់ផ្តើមពីខ្លួនអ្នក។ខាងក្រោមនេះគឺជាចំណុចមួយចំនួន ដែលអ្នកមិនដែលអាចជួយអ្នកបានដោយមិននឹងស្មានដល់៖

១. អត់ទោសដល់អតីតគូស្នេហ៍របស់អ្នក
២. ឧស្សាហ៍ឆ្លុះកញ្ចក់មើលខ្លួនឯងជាប្រចាំ ហើយប្រាប់ខ្លួនអ្នកថាអ្នកពិតជាស្អាតណាស់
៣. ត្រូវធ្វើជាមិត្តល្អសម្រាប់ខ្លួនឯងជាមុនសិន
៤. រៀនសើចដាក់ខ្លួនឯង
៥. ជួយឲ្យដៃគូរបស់អ្នកកាន់តែរីកចម្រើន
៦. ស្រលាញ់ច្រើន បារម្ភតិច
៧. បញ្ឈប់ការប្រៀបធៀបទំនាក់ទំនងស្នេហារបស់អ្នកជាមួយនឹងគូស្នេហ៍ដទៃ
៨. ផ្តល់ឲ្យគូស្នេហ៍របស់អ្នកពីគុណប្រយោជន៍នៃការសង្ស័យ
៩. ត្រូវជ្រើសរើសក្តីមេត្តាលើការភ័យខ្លាច
១០. ស្វែងយល់តម្លៃនៃការឈឺចាប់ឲ្យបានច្រើន
១១. ទទួលស្គាល់រឿងរ៉ាវទាំងឡាយដែលអ្នកបានប្រាប់ខ្លួនឯង
១២. សេចក្តីត្រូវការស្ថិតក្នុងភាពត្រឹមត្រូវ
១៣. ត្រូវជឿជាក់លើវិចារណញ្ញណខ្លួនឯង
១៤. ត្រូវចងចាំថា ស្នេហាគឺជារឿងធម្មតា
១៥. កុំពន្យាពេលនៃភាពសប្បាយរីករាយ
១៦. ត្រូវស្តាប់ដោយគ្មានការរំខាន
១៧. ត្រូវផ្តោតទៅលើអ្វីដែលកំពុងដំណើរការជាជាងអ្វីដែលមិនដំណើរការ
១៨. ត្រូវព្យាយាមរក្សាពិន្ទុ
១៩. ត្រូវលេងសើចដូចជាក្មេងៗ
២០. ត្រូវមានជំនឿលើក្តីសុខជាដរាប។
ដោយ៖ ដារ៉ា