អ្នកខ្លះមានសង្សាក៏ពិតមែន ប៉ុន្តែគេ​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ខ្លួនសោះ​ លុះ​ត្រា​តែ​មាន​រឿង​សំខាន់​អ្វី​មួយ​ទើប​គេ​ចេញ​មុខ​ឈឺ​ឆ្អើល​។ អាគារៈ​ព្រងើយក​ន្តោយ​បែប​នេះ​មិន​មែន​ជាមធ្យាបាយ​ល្អប្រសើរ​នោះ​ទេ​ ហើយ​ការ​បណ្តោយ​យូរៗ​ទៅ​អាច​ធ្វើ​ឲ្យ​អ្នក​មាន​ភាព​ធុញ​ទ្រាន់​កាន់​តែ​ខ្លាំង​ឡើង​ជា​ដែរ។  ដូច្នេះ​ហើយ​អ្នក​គួរ​តែ​រក​វិធី​សាស្ត្រ​ដើម្បី​កែ​ប្រែ​ខ្លួន​របស់​អ្នក​ជា​មុន​សិន ទើប​ធ្វើ​ឲ្យ​គេ​ចាប់​អារម្មណ៍​មក​លើ​អ្នក​។ 


១. ធ្វើឲ្យគាត់មានការសង្ស័យ
ធ្វើពុតជាកំពុងតែលេង Messeges នៅលើទូរស្ទព័ ឬក៏ចោកចេញពីបន្ទប់ ដោយមិនរវល់នឹងការមកដល់របស់គាត់ លុះត្រាតែគាត់និយាយរឿងអ្វីដែលសំខាន់។
២. ធ្វើជាបបួលមិត្តភក្តិដើរលេង
ចាប់ផ្តើមលេងអ៊ីនធឺណិតនៅលើទូរស័ព្ទដៃរបស់អ្នក ដោយបើកសំឡេងឲ្យគាត់បានលឺ រួចធ្វើជាបបួលដោយនិយាយថា យប់នេះអ្នកទាំងអស់គ្នាចង់ទៅដើរលេងជាមួយខ្ញុំទេ?
៣. បដិសេធការថើប
ប្រសិនបើមិត្តប្រុសរបស់អ្នកចង់លួងលោមថើប អ្នកត្រូវឆ្លើយថាទេគឺធ្វើដោយម៉ឺងមាត់បំផុត។ មិនយូរមិនឆាប់គាត់នឹងបែរមកយកចិត្តទុកដាក់នូវសកម្មភាពរបស់អ្នកជាមិនខាន។

៤. ចាប់ផ្តើមធ្វើខ្លួនឲ្យស៊ិចស៊ី
អ្នកអាចប្តូរម៉ូតសក់ដោយលាបពណ៌ទង់ដែង ឬក៏ពណ៌ត្នោតដែលជាពណ៌ទាក់ទាញ់បំផុតសម្រាប់យុវវ័យ។ ចំណែកឯសម្លៀកបំពាក់ត្រូវស្លៀកឲ្យស៊ិចស៊ីបន្តិចដូចជាខោខូវប៊ូយខ្លី រួមទាំងការផាត់មុខឲ្យមើលទៅប្លែកជាមនុស្សថ្មីម្នាក់ទៀត។

៥. ធ្វើជាស្និតជាមួយមិត្តភក្តិរបស់អ្នកជាពិសេសមិត្តប្រុស
នៅពេលដែលគាត់ឃើញអ្នកមានភាពស្និតស្នាលជាមួយមិត្តភក្តិដែលជាមនុស្សប្រុស គាត់នឹងចាប់ផ្តើមមានចិត្តប្រច័ណ្ឌជាមួយអ្នក។

៦. និយាយការពិតប្រាប់គាត់
ទីបញ្ចប់អ្នកត្រូវនិយាយប្រាប់គាត់តាមត្រង់ថា (ខ្ញុំមានអារម្មណ៍ថាអ្នកមិនដែលយកចិត្តទុកដាក់ចំពោះខ្ញុំឡើយ) រួចនិយាយថាសូមទោសរឿងដែលធ្វើកន្លងមក៕


ប្រភពៈ WIKIHO

Ads

 
Top