
ជំហានទី ១ ៖
សិក្សាពី "គោលបំណង" ជំហានដំបូងអ្នកត្រូវតែចំណាយពេលវេលាខ្លះ និងរៀនស្វែងយល់ពីចំណងចំណូលចិត្ត ឬគោលបំណងរបស់ដៃគូអ្នក។ ជាពិសេស អ្នកអាចសាកសួរមិត្តស្និទស្នាលជាសម្ងាត់ពីអ្វីដែលគាត់ ឬនាង វិធីនេះធ្វើឲ្យអ្នកដឹងពីអ្វីដែលជាក់ស្តែង និងអ្វីដែលប៉ះពាល់ដល់ចិត្តវិទ្យារបស់នាង។ តែកុំភ្លេចថតទុកនូវរូបអនុស្សាវរីយ៍រីករាយ ដែលមនុស្សពីរនាក់បានបង្កើតឡើងជាមួយគ្នា។
ជំហានទី ២ ៖
រៀបចំកាដូ "ស្អាត-ប្លែក” ទទួលស្គាល់កាដូជាក់ស្តែងនិងចិត្តវិទ្យាតាមរយៈការធ្វើបទបង្ហាញនិងតិចនិចដែលអ្នកបង្ហាញដល់ពួកគេ។ អ្វីៗទាំងអស់សុទ្ធតែត្រូវការរៀបចំ និងធ្វើការគណនាយ៉ាងប្រុងប្រយ័ត្ន។ អ្នកដឹងទេថា ក្នុងឱកាសដែលទទួលបានកាដូពិសេសមួយ គឺជាពេលមួយដែលមិនអាចបំភ្លេចបានមិនថាអ្នកជាមនុស្សប្រុស ឬក៏ជាមនុស្សស្រីទេ។ ព្យាយាមឲ្យកាដូដល់អ្នកពិសេសដោយផ្ទាល់ដៃ ។
ជំហានទី៣៖
ត្រូវប្រាកដថាអ្នកមើលទៅគួរឲ្យទាក់ទាញ ទំនុកចិត្តគឺជាភាពចាំបាច់ និងលក្ខខណ្ឌគ្រប់គ្រាន់ ដើម្បីធានាថាអ្នកធ្វើនូវគម្រោងមួយ ដែលត្រឹមត្រូវដូចដែលបានគ្រោងទុក រួមបញ្ចូលជាមួយការធ្វើឲ្យដៃគូរបស់អ្នកមានអារម្មណ៍ថាគួរឲចាប់ចិត្តនិង "រំជើបរំជួលចិត្ត" ។ ការថែទាំ តុបតែងខ្លួនឯងឲ្យមានភាពស្រស់ស្អាត ទាន់សម័យនោះអ្នកនឹងទទួលបាននូវលទ្ធផលមួយដែលប្រសើរបំផុត។ ជាមនុស្សស្រី ដើម្បីលើកសម្រស់ឲ្យកាន់តែមានភាពស្រស់ស្អាត អ្នកគួរតែ Makeup ស្រាលៗជាការល្អ។
ជំហានទី ៤ ៖
ការនិយាយនិងជជែកគ្នាក្នុងពេលវេលាមួយដែលសមរម្យ ត្រូវរៀបចំ "គន្លឹះពាក្យ" ដែលអ្នកត្រូវតែនិយាយដោយសង្ខេប និងដោយស្មោះត្រង់។ ការកំណត់ពេលវេលាពិតជាមានការលំបាកបំផុតសម្រាប់ដៃគូក្នុងការជជែកគ្នា។ ប្រសិនបើអ្នកមានភាពក្លាហាន ចូលទៅជិតគេ បន្ទាប់ពីផ្អាក ២ ឬ ៣ វិនាទីក្រោយមក ស្វែងរកឱកាសហើយនិយាយភ្លាមក្រែងលនឹកគេខ្លាំងពេក។ ប្រសិនបើអ្នកជាមនុស្សចូលចិត្តអៀនច្រើន អ្នកប្រាកដជាមិនសរសេរអ្វីច្រើននៅលើក្រដាសទេ តែបែរជាអង្គុយយកប៊ិចចាក់ក្រដាសលេងទៅវិញមែនទេ? នេះជាដំណោះស្រាយដ៏មានប្រសិទ្ធភាពសម្រាប់មនុស្សចូលចិត្តអៀនច្រើន។
ជំហានទី ៥ ៖
ទីកន្លែងដើម្បីជជែកគ្នាជាផ្លូវដែលដឹកនាំសេចក្តីស្នេហា ចូលមកកាន់ជំហានចុងក្រោយ។ អ្វីទាំងអស់ដែលនៅសល់អ្នកមិនទាន់បានធ្វើគឺស្វែងរកកន្លែងពិសេសមួយដើម្បីបង្ហាញអ្វីទាំងអស់ដែលមាននៅក្នុងគម្រោងរបស់អ្នក។ នេះជាការផ្តល់យោបល់មួយសម្រាប់អ្នក រុក្ខវិថីស្នេហា ដែលស្ថិតនៅក្រោមស្ពានដែលមានពន្លឺផ្កាយចែងចាំងនឹងក្លាយជាទីកន្លែងរ៉ូមែនទិចនៅក្នុងរាត្រីយប់ស្ងាត់នៃថ្ងៃ ១៤ កុម្ភៈ តើហេតុអ្វីបានជាមិនជ្រើសរើសតំបន់ដូចជាកន្លែងមួយនេះដើម្បីជាសាក្សីខណៈពេលសាងស្នេហា? វិថីស្នេហ៍ដ៏រ៉ូមែនទិច ក្រៅពីអ្នកមានឱកាស ដើម្បីប្រែក្លាយគម្រោងឲ្យទៅជាការពិតរួចរាល់ហើយ អ្នកនៅតែជាមនុស្សដដែលដើម្បីចូលរួមល្បែងកំសាន្តតែមួយគត់ដែលអ្នកទាំងពីរត្រូវនៅឲ្យជិតគ្នាឲ្យកាន់តែស្និទស្នាលនឹងគ្នា។ ឬក៏អ្នកទាំងពីររីករាយជាមួយ នឹងការប្រគំតន្ត្រី ទៅមើលកុន សុទ្ធតែជាឱកាសដើម្បីបញ្ជាក់ពីសេចក្តីស្នេហា។ ទីបំផុត រឿងដែលមិនគួរឲ្យជឿតែមួយគត់ក្លាយជាការពិត អមជាមួយនឹងភាពសប្បាយរីករាយជាច្រើន។
ដោយ៖ ដារ៉ា