ស្ត្រី​មួយ​ចំនួន​អាច​មាន​អារម្មណ៍​មិន​សុខ​ស្រួល​ក្នុង​កំឡុង​ពេល​រួម​ភេទ បន្ទាប់​ពី​ការ​សំរាល​កូន​រួច។ ជា​ពិសេស​គឺ​នៅ​ពេល​ដែល​ស្ត្រី​ទទួល​រង​នូវ​ផល​ប៉ះ​ពាល់​ដល់​ទ្វា​មាស​ ក្នុង​កំឡុង​ពេល​នៃ​ការ​បង្កើត​កូន។ ចំណែក​ឯ​ការ​បំបៅ​ដោះ​កូន​ក៏​បណ្តោល​ឲ្យ​អរម៉ូន estrogen នៅ​ក្នុង​ខ្លួន​របស់​ស្ត្រី​មាន​ការ​ថយចុះ ដែល​បណ្តោល​ឲ្យ​ជា​លិកា​ទ្វារ​មាស​មាន​សភាព​ស្ងួត និង​ស្តើង។ នេះ​ក៏​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ការ​រួម​ភេទ​ផង​ដែរ ប៉ុន្តែ​ដើម្បី​ជៀស​វាង​ផល​ប៉ះ​ពាល់​អ្នក​អាច​អនុវត្ត​តាម​គន្លឹះ​មួយ​ចំនួន​ដូច​ខាង​ក្រោម៖
 
១. ជាអនុសាសន៍របស់គ្រូពេទ្យ អ្នកត្រូវរង់ចាំយ៉ាងប្រាំមួយសប្តាហ៍ ឬរហូលដល់របួសទ្វាមាសរបស់ស្ត្រីត្រូវបានជាសេះស្បីយ។
២. ខណៈពេលរួមភេទ អ្នកត្រូវព្យាយាមកំណតជម្រៅនៃការជ្រៀតចូល ឬប្រព្រិត្តទៅដោយថ្នមៗ។
៣. ដើម្បីកាត់បន្ថយភាពស្ងួតនៃទ្វារមាស អ្នកអាប្រើទឹក ក្នុងកំឡុងពេលរួមភេទ។  ករណីដែលមានភាពធ្ងន់ធ្ងរនៃការស្ងួតទ្វារមាស អ្នកអាចព្យាបាលដោយប្រើក្រែមសម្រាប់ទ្វារមាស។
៤. ក្នុងករណីដែលអ្នកហូរទឹកដោះចេញពីសុដន់ ក្នុងកំឡុងពេលរួមរក្ស័ក៏ដោយ ពេលដែលពាក់អាវទ្រនាប់ក៏ដោយ អ្នកគួរតែយកកន្សែង ឬអ្វីផ្សេងមកទ្រាប់ពីក្នុង។
៥. ធ្វើលំហាត់ប្រាណឲ្យបានទៀតទាត់ ដើម្បីជំនួយដល់សាច់ដុំទ្វារមាសរបស់អ្នក និងធ្វើឲ្យសកម្មភាពផ្លូវភេទដោយសប្បាយរីករាយ៕
 

ដោយ៖ មង្គលការ

Ads

 
Top