តាកែវ: ​យុវជន​ម្នាក់ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ឃាត់ខ្លួន កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ កាលពី​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០១៥ ដោយ​យុវជន​នោះ ជាប់ចោទ ថា​បាន​នាំ​កូនក្រមុំ​ចេញ​ដោយ​មិន​ស្របច្បាប់ កាលពី​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៥ យកទៅ​រួមភេទ​នៅផ្ទះ​សំណាក់ នៅ​ភ្នំពេញ​។ យុវជនជាប់ចោទ ត្រូវបាន​នគរបាល​ឃាត់ខ្លួន កាលពី​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១៥ តាម​ពាក្យបណ្ដឹង​ឳ​ពុក​ម្ដាយ​ខាង​កូនក្រមុំ​។​
​លោក ឆុក អេង​លី អធិការ​ក្រុង​ដូន​កែវ​បានអោយដឹងថា យុវជនជាប់ចោទ​ឈ្មោះ នួន សីហា អាយ​២១​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ព្រហ្ម សង្កាត់រ​ការ​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ ចំណែក​កូនក្រមុំ​រងគ្រោះ​ឈ្មោះ ខេ​ម ធីតា អាយុ​១៥​ឆ្នាំ រស់​ន​ភូមិ​ចក ឃុំ​ត្រពាំង​សាប ស្រុក​បាទី ខេត្តតាកែវ​។ ស្ត្រី​ឈ្មោះ ផាន់ ស្រស់ បាន​និយាយប្រាប់​នគរបាល​ថា ឈ្មោះ នួន សីហា បាន​លួងលោម​កូនស្រី​គាត់​មិនទាន់​គ្រប់​អាយុ យកទៅ​រំលោភ​អស់​រយៈពេល ៤​ថ្ងៃ ព្រមទាំង​អោយ​កូនស្រី​គាត់​ដោះ​គ្រឿង​ផ្លាក​ទីន លក់​យកលុយ​ដើរ​ស៊ីផឹក​ទៀតផង ។ ដូច្នេះ​គាត់​សូម​ប្ដឹង​ទាម​ទារលុយ​សងជំងឺចិត្ត​ចំនួន​៣០​លាន​រៀល និង​អោយ​ច្បាប់​ដាក់ទោស​បន្ថែមទៀត​ផង​។​
​ចំណែក​កូនស្រី​រងគ្រោះ បាន​និយាយប្រាប់​ប៉ូលិស​ថា យុវជន​ឈ្មោះ នួន សីហា បាន​នាំ​រូបនាង​ទៅ​ចូល​ខ្លឹប ហើយ​នាំ​នាង​ទៅ​ដេក​ផ្ទះសំណាក់ រួច​ចាប់រំលោភ​រូបនាង​ក្នុង​មួយ​យប់​មួយដង​ទៀតផង​។ នៅក្នុង​រយៈពេល ៤​យប់ រូបនាង​និង​យុវជន​នោះ​ដេក​នៅផ្ទះ​ភ្នំពេញ ៣​យប់ និង​ដេក​ផ្ទះ​យុវជន​សីហា​មួយ​យប់​។​
​យុវជនជាប់ចោទ​បាន​សារភាពថា រូបគេ​ពិតជា​បាន​នាំ​ក្មេងស្រី​ខាងលើ​ទៅ​ដើរលេង ហើយ​នាំចូល​ផ្ទះសំណាក់​ដេក​ជាមួយគ្នា​ពិតប្រាកដ​មែន ព្រោះ​រូបគេ​និង​ក្មេងស្រី​នោះ​ស្រលាញ់គ្នា​។​
​ក្នុងករណីនេះ ម្ដាយ​របស់​យុវជនជាប់ចោទ​បាន​សំណូមពរ​សមត្ថកិច្ច​គ្រ​ប់​ជាន់ថ្នាក់ មេត្តា​កុំ​ដាក់ទោស​ដល់​កូន​គាត់​អី ព្រោះ​កូនប្រុស​គាត់​នៅ​កំលោះ ឯ​កូនស្រី​ក៏​នៅ​ក្រមុំ ដូច្នេះ​សុំអោយ​ថ្នាក់លើ​ជួយ​ផ្សំផ្គុំ​រៀបការ​ជា​ប្តី​ប្រពន្ធ​ទៅ ពីព្រោះថា គាត់​មាន​ជីវភាព​ក្រីក្រ​ណាស់​អត់លុយ​ចំនួន ៣០ លាន​រៀល បង់អោ​យ​ទេ​៕​H/N

Ads

 
Top