មនុស្សស្រីមិនដូចជាមនុស្សប្រុស ដែលឆាប់ដាក់ចិត្តស្រឡាញ់គេងាយៗនោះទេ។ ប្រសិនបើស្រឡាញ់អ្នកណាម្នាក់ហើយគឺមិនងាយនឹងបំភ្លេចបានឡើយ។ ប៉ុន្តែទន្ទឹមនឹងមនុស្សស្រីដាក់ចិត្តស្រឡាញ់ទៅលើបុរសណាម្នាក់ លុះត្រាតែម្នាក់នោះមានចំណុចគេគិតថាពិសេសសម្រាប់រូបគេ។

១. ជាមនុស្សប្រុសដំបូង
ប្រហែលជាមានតែមនុសស្សដំបូងទេដែលអ្នកធ្លាប់បានថើបឬជាគ្រាដំបូងដែលអ្នកមានអារម្មណ៍ថាផែនដីពិតជាវិលមែន។ គេម្នាក់នោះអាចចាត់ទុកថាជាមនុស្សម្នាក់គត់ដែលជ្រៀតចូលក្នុងជីវិតរបស់អ្នកមុនគេ។
២. មានបទពិសោធន៍
ប្រហែលជាក្នុងចំណោមអ្នកទាំងពីមាននណាម្នាក់ធ្លាប់មានស្នេហាម្តងរួចទៅហើយ។ ប្រហែលជានៅក្នុងឆាកជីវិតរបស់អ្នកទាំងពីរធ្លាប់ល្អនឹងគ្នាយ៉ាងខ្លាំងពីមុនមក។ ប្រហែលជាអ្នកទាំងពីរចាប់ផ្តើមមានភាពស្និទ្ធស្នាលក្នុងជីវិត ការងារ ឬក៏អ្វីមួយផ្សេងទៀតដោយមិនដឹងខ្លួន។
៣. បុរសរបិលរប៉ូច
មនុស្សប្រភេទនេះ អាចឆក់យកបេះដូងរបស់មនុស្សបានយ៉ាងងាយ ជាពិសេសចំពោះនារីដែលទើបនិងពេញវ័យ។ ទោះបីជាអ្នកចង់ចែកផ្លូវគ្នាក៏ចែកមិនបាន ព្រោះអ្នកគិតថាគ្មានអ្នកម្នាក់ពូកែលួចបេះដូចគេម្នាក់នោះទេ។ គេជាមនុស្សដែលអាចធ្វើឲ្យអ្នកសើចច្រើន ហើយក៏ធ្វើឲ្យអ្នកយំច្រើនផងដែរ។
៤. គិតថាគេជាមនុស្សល្អបំផុត
អ្នកយល់ឃើញថាគេគឺជាបុរសតែម្នាក់គត់ដែលល្អឥតខ្ចោះនៅក្នុងឆាកជីវិតរបស់អ្នក។ បើទោះបីជាអ្នកដដៃនិយាយថាគេជាមនុស្សមិនល្អក៏ដោយ ក៏គិតថាអ្វីៗគ្រប់យ៉ាងដែលគេបានធ្វើគឺល្អដែល។ ប៉ុន្តែអ្នកត្រូវយល់ថាអនាគត់ជារឿងវែងឆ្ងាយមុននឹងសម្រេចចិត្តជ្រើសរសបុរណាម្នាក់។
៥. ដូចបុរសនៅក្នុងក្តីស្រមៃ
ជួនកាលខ្លះបែរទៅជាលង់ស្រឡាញ់មនុស្សដែលមិនដែលជួបសោះពីមុនមក។ ពីព្រោះអ្នកយល់ថាគេម្នាក់នោះមានរូបរាងស្រដៀងទៅនឹងមនុស្សដែលនៅក្នុងក្តីស្រមៃរបស់អ្នក ដូចជាតារាល្បីៗជាដើម៕
ដោយ៖ ដារ៉ា