អ្នកបានរកឃើញនារីនៅក្នុងក្តីសុបិន្ត និងបានចាប់យកនូវឱកាសដើម្បីបង្កើននូវទំនាក់ទំនងអាពាហ៍ពិពាហ៍របស់អ្នក។ ប៉ុន្តែមុនពេលដែលអ្នកបង្ហាញ នូវ សំនួរអំពីសេចក្ដីស្រឡាញ់ អ្នកត្រូវប្រាដកថា តើនាងបានត្រៀមខ្លួនក្នុងការនិយាយថា "ខ្ញុំយល់ព្រម» ឬមិនព្រម។ នៅពេលដែលនារីម្នាក់នោះបានត្រៀមខ្លួនជាស្រេចដើម្បីធ្វើជាភរិយារបស់អ្នកនាងនឹងបង្ហាញនូវកាយវិកាយមួយចំនួនដែលបញ្ជាក់ថានាងបើកភ្លើងខៀវឲ្យអ្នកហើយ។

នាងនឹងនិយាយអំពីគម្រោងនាពេលអនាគត់
ក្រលេកមើលទៅប្រយោគរបស់នាង ទាំងអស់ទាក់ទងនឹងគម្រោងអនាគត់ ប្រសិនបើសេចក្ដីស្រឡាញ់ របស់អ្នកចាប់ផ្តើមពិភាក្សាអំពីផែនការនាពេលអនាគត់ជាមួយនាង។ នាង អាចនិយាយអំពីប្រភេទនៃផ្ទះដែលនាងចង់បាន, ចំនួនក្មេង, វិស្សមកាលគ្រួសារ ឬក៏ការរចនាបន្ទប់គេងផងដែរ។ ទាំងនេះគឺជាសញ្ញាយ៉ាងច្បាស់ថានាងត្រៀមខ្លួនជាស្រេចសម្រាប់អាពាហ៍ពិពាហ៍។
នាងបានចាប់ផ្តើមពិភាក្សាអំពី 'ក្មេង'
ក្មេងគឺជាប្រធានបទរសើបបំផុតក្នុងទំនាក់ទំនងណាមួយ។ សូម្បីតែគូស្វាមីភរិយាដែលបានរៀបការថ្មី និងមានការលំបាកក្នុងការដោះស្រាយជាមួយនឹងបញ្ហានេះ។ ប៉ុន្តែប្រសិនបើមិត្តស្រីរបស់អ្នកបាននិយាយអំពីការមានកូនឬ ប្រាប់អ្នកថាអ្នកនឹងក្លាយជាឪពុកដ៏អស្ចារ្យ វាបានបញ្ជាក់យ៉ាងច្បាស់ថានាងចង់មានកូនជាមួយអ្នក។ ដូច្នេះវាគឺជាពេលវេលាលេចឡើងនូវសំណួរដែលយើងចង់និយាយ។
បញ្ចូលទំនាក់ទំនងជាមួយឪពុកម្តាយ
ថ្ងៃដែលនាងនិយាយថា "ខ្ញុំចង់ជួបគ្រួសាររបស់អញនក" ឬ "ខ្ញុំចង់ណែនាំអ្នកឱ្យឪពុករបស់ខ្ញុំ» ការនាំយកឪពុកម្តាយទាំងសងខាងឲ្យជួបមុខគ្នាគឺជារឿងដែលជាក់លាក់បំផុត។ ដូច្នេះនៅពេលដែលនារីម្នាក់ចង់ជួបឪពុកម្តាយរបស់អ្នក ឬចង់ឱ្យអ្នកទៅជួបក្រុមគ្រួសាររបស់នាងដែរ វាគឺជាលេខកូដដែលនាង បានកំណត់ដើម្បីចាប់ផ្ដើមនៅទំនាក់ទំនងជាមួយអ្នកនោះ។
នាងបាននិយាយអំពីអាពាហ៍ពិពាហ៍
អាពាហ៍ពិពាហ៍គឺជាឱកាសដ៏ពិសេសណាស់សម្រាប់គូស្នេហ៍។ ពេលដែលនាងកំណត់យកអ្នកជាគូរអនាគត់ នាងចាប់តែងតែនិយាយអំពីរ៉ូបអាពាហ៍ពិពាហ៍របស់នាងផងដែរ វាមានន័យថានាងបានត្រៀមខ្លួនជាស្រេចសម្រាប់សំណើរណាមួយ។ ដូច្នេះនៅពេលដែលនាងបានពិភាក្សាអំពីប្រភេទនៃសំលៀកបំពាក់ដែលនាង ចង់ស្លៀកនៅថ្ងៃដ៏ពិសេសរបស់នាង ឬការរៀបចំផ្សេងៗដែលទាក់ទងនឹងអាពាហ៍ពិពាហ៍ នោះមានន័យថាការរៀបអាពាហ៍ពិពាហ៍គឺស្ថិតនៅក្នុងចិត្តរបស់នាងហើយ។
អ្នករកឃើញដោយខ្លួនឯងពីគូស្វាមីភរិយារៀបការរួច
នារីដែលអ្នកមានគម្រោងចង់រៀបការឆាប់ៗ អ្នកបាននិយាយប្រៀបធៀបអ្នកជាមួយនឹងរូបគេ។ វាគឺជាសញ្ញាថានាងស្រឡាញ់ ពេលឃើញមិត្តភក្តិរបស់នាងកំពុងមានស្នេហា ហើយនៅស្ងៀមមានន័យថា ចង់ឱ្យដូចខ្លួននាងដូចគ្នាជាមួយគេដែរ។ ប្រសិនបើនាងស្រាប់តែចាប់ផ្តើមបង្ហាញពីចំណាប់អារម្មណ៍ក្នុងការដើរលេងជាមួយគូស្វាមីភរិយាដែលបានរៀបការទៀត វាជាសញ្ញារបស់អ្នកដើម្បីរត់ចូលសង្វៀនហើយ។
អ្នកក្លាយជាចំណុចចាប់ផ្ដើមរបស់នាង
នាងចង់តែចំណាយពេលជារៀងរាល់ថ្ងៃ ដើម្បីបំពេញសេក្ដីស្រលាញ់ជាមួយអ្នក។ នាងចង់និយាយជាមួយអ្នកគ្រប់ពេលវេលាទាំងអស់ នាងចង់ដឹងពីកន្លែងដែលអ្នកអ្នកកំពុងធ្វើការសព្វថ្ងៃ។ បន្ទាប់មកអ្វីដែលអ្នកកំពុងតែរង់ចាំ? ប្រសិនបើថ្ងៃដ៏ល្អមួយដែលនាងបានចាប់ផ្តើមសម្តែងនូវអារម្មណ៍របស់ នាងអំពីទំនាក់ទំនងនិងការមើលមកអ្នកថាជាស្វាមីដ៏ ល្អឥតខ្ចោះហើយបន្ទាប់មកនាងពិតជាចាប់ផ្ដើមនូវអាពាហ៍ពិពាហ៍នេះប្រាកដ។
នាងនឹងអនុញ្ញាតឱ្យអ្នកដឹង
ប្រសិនបើគ្មានការងារអ្វីផ្សេងទៀតសម្រាប់ធ្វើទេ អ្នកគ្រាន់តែរក្សាភ្នែក និងត្រចៀករបស់អ្នកឲ្យបានបើកចំហធំទូលាយ។ ដោយផ្ទាល់ ឬដោយប្រយោល នាងនឹងប្រាប់អ្នកនៅពេលដែល នាងត្រៀមខ្លួនជាស្រេចដើម្បីចងចំណងស្នេហាជាមួយគ្នា។ អ្នកនឹងបានដឹងនៅពេលដែលនាងនិយាយពាក្យដូចជា "ខ្ញុំចូលចិត្តចំណាយពេលជាមួយនឹងអ្នក ខ្ញុំចង់ចាស់ជាមួយអ្នក" ឬ "ខ្ញុំចង់ចំណាយពេលនៅសល់នៃជីវិតរបស់ខ្ញុំជាមួយអ្នក" ល្អប្រសើរជាងការជង្គង់ចុះហើយលើកឡើងនូវសំណួរបែបនេះ។
ដោយ៖ ស្រីពៅ