មនុស្សច្រើនណាស់ដែលចង់ធ្វើរឿងចម្លែៗ នៅពេលដែលប្រព្រឹត្តរឿងលើគ្រែ រហូតដល់មានអ្នកខ្លះទិញឧបករណ៍ជំនួយដូចជា ខ្សែតី, ភ្លើង ឬសត្វល្អិតជាដើម។ ការរកវិធីប្លែកៗបែបនេះគឺចង់ឲ្យមានអារម្មណ៍កាតន់តែសប្បាយរីករាយ នៅពេលដែលចាប់ផ្តើមប្រតិបត្តិការ ប៉ុន្តែវាគឺជារឿងគ្រោះថ្នាក់បំផុត។
ការប្រើខ្សែតី
ការប្រើរំពាត់ ឬខ្សែតីធ្វើឲ្យពួកគេមានអារមណ៍ថាកំពុងតែសប្បាយរីករាយជាមួយ នឹងការចាប់បង្ខំ ដោយគ្មានការព្រមព្រៀងនឹងគ្នា។ ការប្រើមធ្យាបាយដែលហាក់បីដូចជា កំពុងតែធ្វើទារុណ្ឌកម្មទៅលើរាងកាយនេះ គឺជាការសំដែងមួយដែលធ្វើឲ្យពួកមានអារម្មណ៍រំជើបរំជួល។ ប៉ុន្តែផ្ទុយទៅវិញអាចធ្វើឲ្យប៉ះពាល់ដល់រាងកាយ។

ធ្វើឲ្យរាងកាយហូរឈាមដោយការខាំ
នេះគឺជាប្រទេភឥរិយាបទផ្លូវភេទដ៏ចម្លែកមួយ ដែលធ្វើឲ្យរាងកាយហូរឈាម ។ មនុស្សជាច្រើនជឿថា ប្រទេភនៃបំណងប្រាថ្នាផ្លូវភេទបែបនេះ គឺទាក់ទងនឹងបិសាចជញ្ជក់ឈាម។ សម្រេចកាមដោយការធ្វើឲ្យស្ទះដង្ហើម ការសម្រេចកាមដោយប្រើវិធី ដោយប្រើប្រាស់ដៃច្របាច់បំពង់កគឺជាទំរងនៃការរួមភេទដែលមានគ្រោះថ្នាក់បំផុតដែលពាក់ព័ន្ធការផ្តាច់របបអ៊ីកស៊ីសែន។ មនុស្សមួយចំនួនចូលចិត្តធ្វើបែបនេះព្រោះពួកគេយល់ថាជាក្បាច់ចម្លែកមួយដែលធ្វើឲ្យពួករីករាយដល់ចំណុចកំពូល។ ទោះបីជាយ៉ាងណាក៏ដោយ ឥរិយាបទផ្លូវភេទអាចធ្វើឲ្យដៃគូឈឺក្បាល វិលមុខ ឬក៏អាចស្លាប់ដោយសារការស្ទះខ្វះអុកស៊ីសែន។

ភ្លើង
មានមនុស្សមួយចំនួនដែលប្រើប្រាស់ភ្លើងដើម្បីបង្កើនភាពសប្បាយខាងផ្លូវភេទ។ វិធីចម្លែកបែបនេះអាចធ្វើឲ្យដៃគូរមានការរលាក ប្រសិនមិនបានប្រយ័ត្នទេនោះ។

ប្រើសត្វល្អិត
វិធីសាស្ត្រប្រើប្រាស់សត្វល្អិត តូចមួយដូចជាស្រមោច ឬពីងពាងដាក់នៅលើរាងកាយ ឬក៏ខាំ នាំឲ្យពួកគេសប្បាយក្នុងអំឡុងពេលរួមភេទ។ អ្នកជំនាញបាននិយាយថា ការប្រើវិធីមួយនេះ គឺមានគ្រោះថ្នាក់ខ្លាំងណាស់ ប្រសិនបើសត្វល្អិតខាំអាចបណ្តោលឲ្យឆ្លងមេរោគ ឬអាឡែស៊ីស្បែក។

យកក្រណាត់ចង់ភ្នែក
នេះគឺជាវប្បធម៌របស់ជប៉ុន ដែលគេនិយមប្រើប្រាស់បំផុតនៅក្នុងពេលរួមភេទ ដោយយកក្រណាត់ខ្មៅមកបាំងភ្នែកដៃគូ បន្ទាប់មកចាប់ផ្តើមបបោសអង្អែសពរាងកាយ។ ជាពិសេស គឺប្រើអណ្តោតដើម្បីលិតស្ទើរតែគ្រប់កន្លែងទាំងអស់ ដើម្បីឲ្យដៃគូមានអារម្មណ៍ស្រីវស្រីប ប៉ុន្តែការធ្វើបែបនេះអាចមានហានិភ័យ នៃការឆ្លងរោគខ្លាំងណាស់។

ការប្រើឧបករណ៍មេកានិច
ស្ទាយនៃការរួមភេទ ដែលពាក់ព័ន្ធទៅនឹងការប្រើប្រាស់ឧបករណ៍មេកានិច គឺអាចជួយឲ្យមនុស្សស្រីឈានដល់កម្រិតកំពូលដូចបុរសដែល។ ផ្ទុយទៅវិញអ្នកជំនាញបានផ្តល់ដំបូលន្មានថា ការប្រើឧបករណ៍មេកានិចមិនមានអានាម័យ អាចធ្វើឲ្យពួកគេឆ្លងមេរោគ ឬក៏មានគ្រោះថ្នាក់ដោយកសារការមុត។

ដោយ៖ មង្គលការ