ទិវានៃសេចក្តីស្រឡាញ់ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ហើយក៏ស្ទើរតែគ្រប់ប្រទេសនៅទូទាំងពិភពលោក ដែលទទួលស្គាល់ពិធីបុណ្យនេះ។ទូទៅនៅក្នុងថ្ងៃនៃសេចក្តីស្រឡាញ់គេតែងតែជូនកាដូដល់មនុស្សជាទីស្រឡាញ់របស់ខ្លួន ដើម្បីបញ្ជាក់ពីទឹកចិត្តដែលមានចំពោះគេ។ ប៉ុន្តែដើម្បីឲ្យថ្ងៃទិវានៃសេចក្តីស្រឡាញ់ពោរពេញទៅដោយភាពសប្បាយរីករាយព្រមទាំងមានភាពរ៉ូមែនទិចនោះ អ្នកគួរតែផ្លាស់ប្តូរខ្លួនឲ្យក្លាយទៅជាមនុស្សម្នាក់ដែលមានភាពសស្រស់ស្អាត និងសាមញ្ញបំផុត។

១. ពាក់អាវក្រហម
ពណ៌នេះប្រហែលជាចាំងឆ្លុះបន្តិច ប៉ុន្តែវាអាចបញ្ជាក់ពីសេចក្តីស្រឡាញ់នៅថ្ងៃ ១៤ កុម្ភៈ។ បើបានរ៉ូបពណ៌ក្រហមវាកាន់តែប្រសើរ ព្រោះវាអាចលើកសាច់សខ្ចីរបស់អ្នកឲ្យកាន់តែមានភាពស្រស់ស្អាត។ រ៉ូបដែលមានពណ៌ក្រហមតិចៗ រួមជាមួយនឹងកាបូប ឬកាតាបស្ពាយពណ៌ក្រហមគឺអាចធ្វើឲ្យសម្រស់កាន់តែឆើត។
២. បង្ហាញសាច់ខ្លះ ប៉ុន្តែមិនច្រើនពេកទេ
ប្រសិនបើសុភាពនារីជ្រើសរើសសម្លៀបំពាក់សម្រាប់ស្លៀកនៅក្នុងថ្ងៃទិវានៃសេចក្តីស្រឡាញ់ កុំយកស្លៀកបំពាក់ដែលខ្លីជ្រុលពេក ហើយក៏កុំវែងពេកដែរ។ រីអាវត្រូវឲ្យវាលកន្លែងខ្លះដើម្បីបង្ហាញឲ្យឃើញនូវសាច់សខ្ចីរបស់អ្នក។
៣.ជ្រើសគ្រឿងអលង្ការសាមញ្ញ
ដើម្បីឲ្យកាន់តែមានភាពស្រស់ស្អាតត្រូវមានក្រវឹលគុជខ្យងមួយគូរ កងដៃប្រាក់ ខ្សែដៃមាសប៉ុន្តែត្រូវជ្រើសមួយខ្សែតូចបានហើយ។ នៅយប់នេះអ្នកមិនត្រូវជ្រើសយកគ្រឿងអលង្កា ដែលលេចធ្លោជាងសម្រស់របស់អ្នកនោះទេ ជាពិសេសនៅពេលដែលអ្នកពាក់ក្រវឹលហើយមិនចាំចាប់មានខ្សែកក៏បានដែរ។
៤.ធ្វើឲ្យបបូរមាត់របស់អ្នកស្រស់ស្អាត
ដើម្បីឲ្យកាន់តែមានភាពទាក់ទាញអ្នកត្រូវយកគ្រែមពណ៌ផ្កាឈូក ឬក៏ក្រហម លាបថើរៗនៅលើបបូរមាត់។ ត្រូវចាំថាបបូរមាត់មិនត្រូវធ្វើឲ្យប៉ះទង្គិះគ្នាជាមួយនឹង សម្លៀកបំពាក់របស់អ្នកនោះទេ។
៥. ត្រូវមានភាពជឿជាក់លើខ្លួនថ្ងៃទិវានៃសេចក្តីស្រឡាញ់អ្នកត្រូវមានទំនុកចិត្តលើខ្លួនឯង ហើយគ្មានអ្វីដែលប្រសើរជាងមានអារម្មណ៍រីករាយនៅពេលដែលឃើញខ្លួនឯងក្លាយជាទេធីតាដ៏ស្រស់ស្អាតនោះទេ។ មួយវិញទៀតអ្នកត្រូវប្រាដកថាមានភាពក្លាហាននៅពេលដែលជួបជាមួយមនុស្សជាច្រើន៕