តើមាននាក់ណាដែលមិនធ្លាប់មានកំហុស? មនុស្សគ្រប់រូបៗគេចមិនផុតពីការមានកំហុសឆ្គងនោះឡើយ គ្រាន់តែកំហុសខ្លះងាយនឹងលើកលែងពីមនុស្សជាទីស្រឡាញ់របស់យើងតែប៉ុណ្ណោះ។ ប្រសិនបើអ្នកបានធ្វើអាក្រក់ ឬធ្វើឲ្យមានកំហុសអ្វីមួយដែលប៉ះពាល់ដល់ផ្លូវចិត្តរបស់នាងធ្ងន់ធ្ងរ ទោសកំហុសនេះច្បាស់ជាមិនងាយលើកលែងឲ្យស្រួលៗនោះទេ។ ប៉ុន្តែកំទាន់អស់សង្ឃឹមឲ្យតែអ្នកព្យាយាមលួងលោម និងព្រមកែប្រែនូវកំហុសដែលខ្លួនឯងបានធ្វើមិនយូរមិនឆាប់នាងទន់ចិត្តព្រមលើកលែងទោសឲ្យជាពុំខាន។ ខាងក្រោមនេះគឹជាវិធីសាស្ត្រខ្លះៗដែលជួយអ្នកសម្រេចដូចបំណង៖

១. សូមប្រាដកថាមិនប្រព្រឹត្តវាម្តងទៀត
ប្រសិនបើអ្នកនៅតែបោសប្រាសនាងទៀត អ្វីគ្រប់យ៉ាងនឹងក្លាយទៅជាអាសាបង់មិនអាចស្រោចស្រង់បានមកវិញឡើយ។ ប៉ុន្តែបើអ្នកព្រមកែខ្លួន ហើយសារភាពដោយចិត្តស្មោះ មិត្តស្រីរបស់អ្នកនឹងដឹងថាការសុំទោស និងការសោកស្តាយរបស់អ្នកមានន័យប៉ុណ្ណា។
២. កុំទម្លាប់កុហុក
ប្រសិនបើអ្នកទម្លាប់និយាយកុហុស អ្នកពិតជាមិនអាចសុំការលើកលែងទោសពីមិត្តស្រីបានទេ ពីព្រោះការនិយាយកុហុសរបស់អ្នកច្រើនដងពេកធ្វើឲ្យនាងយល់ថានោះគ្រាន់តែជាពាក្យសម្តីបោកប្រាស់របស់អ្នកតែប៉ុណ្ណោះគ្មានការពិតឡើយ។ ដូច្នេះហើយអ្នកគួរតែបំបាត់ទម្លាប់នេះចោល ទើបពាក្យសម្តីរបស់លោកមានប្រសិទ្ធិភាពនៅពេលដែលមានការចាំបាច់។
៣. ចូរពិចារណាពីមូលហេតុដែលអ្នកបានធ្វើខុស
តើវាមានពិតជាមានតម្លៃខ្លាំងឬ? ប្រសិនបើមិត្តស្រីរបស់អ្នកនៅតែមិនលើកលែងទោសឲ្យ ឬក៏មិនជឿទុកចិត្តលើរូបអ្នកម្តងទៀត វាពិតជារឿងជាក់ស្តែងណាស់ដែលនាងត្រូវការហេតុផលច្បាស់លាស់មកបញ្ជាក់។ បន្ទាប់ពីរកមូលហេតុដែលខ្លួនអ្នកបានធ្វើឃើញហើយ អ្នកត្រូវនិយាយពាក្យថា (បងពិតជាស្តាយក្រោយណាស់) ដោយទឹកមុខក្រៀមក្រំបំផុត ពាក្យមួយឃ្លារនេះអាចជួយធ្វើឲ្យនាងមានអារម្មណ៍អាណិតអ្នកទៅវិញ ទោះបីជានាងមិនបង្ហាញសកម្មភាពភ្លាមៗក៏ដោយ។
៤. និយាយពាក្យថាសុំទោស វាអាចក្លាយទៅជាពាក្យគ្មានន័យ
ដូច្នេះបើសិនមិនប្រើសូទោសច្រើនពេក ជាសាធារណៈដើម្បីបញ្ជាក់ពីអ្វីដែលអ្នកបានធ្វើ នឹងមិនបានធ្វើអ្នកពិតជាស្តោយក្រោយ។ ព្រោះការនិយាយពាក្យដដែលៗធ្វើឲ្យនាងខ្មាសគេ ហើយអាចមានបញ្ហាផ្លូវចិត្តកាន់តែខ្លាំងថែមទៀត។ ក្នុងដំណាក់កាលនេះអ្នកគ្រាន់តែនិយាយថា (បងគ្រាន់តែសង្ឃឹមថាអូននឹងអភ័យទោសដល់បង ហើយបងសន្យាថានឹងមិនធ្វើវាម្តងទៀតទេ)។
៥. ការយកចិត្ត
ទិញរបស់អនុស្សាវរីយ៍ដែលមិត្តស្រីរបស់អ្នកចូលចិត្តដូចជា ខ្សែក ឬជញ្ជៀនដើម្បីជាការផ្គាប់ចិត្ត ហើយត្រូវចង់ចាំថាពាក្យសម្តីដែលអ្នកបាននិយាយចេញទៅហើយ ត្រូវធ្វើឲ្យបាន៕
ដោយ៖ មង្គលការ
ប្រភពៈ wikihow