ដើមឡើយបណ្ដាញសង្គមមានការពេញនិយមប្រើប្រាស់ច្រើន គឺដោយសារមុខងារអត្ថប្រយោជន៍របស់វាដែលអាចឱ្យអ្នកប្រើប្រាស់ធ្វើការទាក់ទងគ្នាបានងាយស្រួល។ ក៏ប៉ុន្តែក្នុងពេលបច្ចុប្បន្នបណ្ដាញសង្គមនានា មិនថា Facebook, Twitter, Instagram នោះទេ គឺត្រូវបានប្រើប្រាស់ក្នុងរូបភាពជាច្រើន ដូចជាការទទួលបានព័ត៌មានរហ័សទាន់ហេតុការណ៍ វេទិកាពិភាក្សាជាក្រុម (Group) ការបង្ហោះចែករំលែកមាតិកាផ្សេងៗដល់មិត្តភ័ក្ដិ និងផ្សព្វផ្សាយពាណិជ្ជកម្មជាដើម។ ទន្ទឹមនោះ ក៏មានអ្នកប្រើមួយចំនួន មិនទាន់ប្រើ Facebook ឱ្យអស់សក្ដានុពល និងទាញយកអត្ថប្រយោជន៍ខ្លាំងនៅឡើយ។
យ៉ាងណា សូមកុំធ្វេសប្រហែសចំពោះការចំណាយពេលច្រើនហួសហេតុក្នុងការប្រើប្រាស់បណ្ដាញសង្គមទាំងនោះឱ្យសោះ ព្រោះវាអាចបង្វែរពីផលវិជ្ជមាន ទៅជាអវិជ្ជមានបានអាស្រ័យលើលោកអ្នក។ ខាងក្រោមនេះ គឺជាគន្លឹះធ្វើឱ្យលោកអ្នក អាចទាញប្រយោជន៍យ៉ាងច្រើនចេញពីបណ្ដាញសង្គម Facebook ប្រកបដោយប្រសិទ្ធភាព និងមិនប៉ះពាល់ដល់ពេលវេលាដែលអាចជះផលអវិជ្ជមានដល់លោកអ្នក។
១) កម្រិតការប្រើប្រាស់ឱ្យនៅក្នុងដែនតូច ប៉ុន្តែអាចផ្ដល់អត្ថប្រយោជន៍ចំពោះអ្នកបានយ៉ាងច្រើន
ហេតុផលដ៏សាមញ្ញ ដែលលើកជាសំនួរឡើងថា ហេតុអ្វីពួកយើងខ្ជះខ្ជាយពេលវេលាច្រើនក្នុងការលេង Facebook នោះគឺដោយសារ អ្នកព្យាយាមចង់ follow លើមនុស្សច្រើនពេក និង subscribe លើ Page ច្រើនពេក។ បើក្រឡេកមើលស្ត្រីជនជាតិអាមេរិកដែលជាប្រទេសមហាអំណាចសេដ្ឋកិច្ច គេប្រើ Facebook ជាមធ្យម មាន Friends តែ ២៥០នាក់ប៉ុណ្ណោះ ហើយជារៀងរាល់ថ្ងៃពួកគេ អាចឃើញចំនួន Post ជាមធ្យមប្រមាណ ១៥០០ដងនៅលើ Feed របស់ (ផ្អែកតាមទិន្នន័យបានពី Digital Media Ramblings)។

តែដោយសារ ចិត្តគំនិតអ្នកប្រើប្រាស់ល្ហល្ហេវត្រូវការរកអ្វីដែលថ្មី ចង់បានការបង្ហាញមាតិកាកាន់តែច្រើន ទើបធ្វើឱ្យមាតិកាដែលគេទទួលបាន អាចជារឿងរ៉ាវមិនល្អ មិនគប្បីនឹងមើល ឬមិនគប្បីនឹង Share ទៅវិញ។ ដំណោះស្រាយ ចំពោះរឿងឈឺក្បាលនេះ គឺលោកអ្នកអាចកាត់បន្ថយ Friends ដែលមិនដែលស្គាល់ ឬរាប់រកគ្នាទាល់តែសោះពីមុន (មិនដែល chat សួរគ្នា)។ ពេលខ្លះ Friend មួយចំនួនដែលអ្នកមិនដែលបាន chat ជាមួយ ក៏អាចរំខានអ្នកដោយសារ គេបង្ហោះ Status នូវរឿងរ៉ាវមិនមានប្រយោជន៍ បែរជាធ្វើឱ្យអ្នកមានការធុញទ្រាន់ និងមិនដែលយកភ្នែកមើលទៅវិញក៏មាន។ ធ្វើដូច្នេះ អ្នកអាចកាត់បន្ថយចំនួនមាតិកាបាន ហើយងាកទៅផ្ដោតចាំទទួលមាតិកាអត្ថប្រយោជន៍ដែលអ្នកត្រូវការបានងាយស្រួល។ ម្យ៉ាងទៀតលោកអ្នកក៏អាច unsubscribe ចំពោះ Page ដែលមិនផ្ដល់តម្លៃ ឬមិនបានរួមចំណែកជាបទពិសោធន៍ដល់លោកអ្នកសោះ។
២) ប្រើមុខងារច្រោះយក Filter ដើម្បីធ្វើការកំណត់ផ្សេងៗនៅលើ Facebook
ប្រសិនអ្នកគិតថា Unfriend គឺជារឿងមិនគួរសម ហើយអ្នកចង់រកវិធីសាស្ត្រធ្វើយ៉ាងណា មិនចង់មើលឃើញការរំខានផ្សេងៗរបស់ Friend នោះ លោកអ្នកអាចចូលទៅកំណត់ដូចខាងក្រោម៖
ប្រសិនអ្នកគិតថា Unfriend គឺជារឿងមិនគួរសម ហើយអ្នកចង់រកវិធីសាស្ត្រធ្វើយ៉ាងណា មិនចង់មើលឃើញការរំខានផ្សេងៗរបស់ Friend នោះ លោកអ្នកអាចចូលទៅកំណត់ដូចខាងក្រោម៖
-នៅលើ New feed ប្រសិនអ្នកឃើញ Post ណាមួយរបស់ Friend ដែលអ្នកមិនចង់ឃើញ គឺគ្រាន់តែចុចលើសញ្ញាព្រួញនៅផ្នែកខាងលើ និងខាងស្ដាំនៃ Status របស់ Friend នោះ រួចហើយចុចរើសយកឃ្លា I don’t want to see this។ ក្រោយពេលធ្វើដូច្នេះ គឺមានន័យថា អ្នកលាក់ (hide) Post នោះមិនឱ្យឃើញនៅលើ Timeline របស់អ្នក។
– ប្រសិនបើ លោកអ្នកចង់បិទ មិនឱ្យ Timeline របស់អ្នក បង្ហាញ Post របស់ Friend ម្នាក់នោះទៅថ្ងៃក្រោយទៀត សូមបន្តចុចលើ See less from [ឈ្មោះ friend] ជាការស្រេច។ ធ្វើដូច្នេះ គឺផ្ដល់ភាពងាយស្រួល ហើយជៀសវាងមើលមុខគ្នាមិនចំពីការ Unfriend មកជាការកំណត់មិនឱ្យបង្ហាញរាល់ព័ត៌មាន Status របស់ friend វិញ។
៣) ប្រើ Facebook សម្រាប់ផ្ដល់អត្ថប្រយោជន៍ក្នុងការរៀនភាសា និងជាច្រើនទៀត
ជាការពិតណាស់ ពិភពអ៊ីនធឺណិតគឺសំបូរបែប ហើយក្នុងនោះ Facebook ក៏ជាកន្លែងប្រមូលផ្ដុំនូវមាតិកាផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនផងដែរ អាស្រ័យលើអ្នកប្រើចេះស្វែងរក និងទាញយកប្រយោជន៍។ Facebook ផ្ដល់លទ្ធភាពឱ្យអ្នកប្រើ អាចបង្កើតជាទំព័រ (Page) សម្រាប់ចែករំលែកប្រភេទមាតិកាផ្សេងៗគ្នាយ៉ាងសំបូរបែប។

ជាក់ស្ដែង សម្រាប់អ្នកដែលមានចំណាប់អារម្មណ៍ស្វែងរកចំណេះដឹងបន្ថែមពីភាសា គេអាចស្វែងរកនៅក្នុងប្រអប់ Search របស់ Facebook ឱ្យចំមាតិកាដែលខ្លួនកំពុងត្រូវការបាន។ យ៉ាងណា ក៏មាន Page មួយចំនួន ដំបូងគឺផ្ដល់មាតិកាល្អៗ សម្រាប់អ្នក Like តែក្រោយមក អាចនឹងផ្ដល់មាតិកាមិនល្អ ដែលអាចជាការរំខានដល់លោកអ្នក។ ដូច្នេះ លោកអ្នកក៏អាច Unfollow ឬកំណត់ការបង្ហាញ notification នៃមិត្តភ័ក្ដិ ឬ Page ដែលគេលែងចាប់អារម្មណ៍តទៅទៀតក៏បាន។
៤) ការទាញយកប្រយោជន៍ចេញពីក្រុម (Group)
មិនខុសគ្នានឹងការទាញយកប្រយោជន៍ចេញពី Facebook Page នោះទេ ព្រោះ Group ក៏អាចជួយដល់ការសិក្សាស្រាវជ្រាវចំណេះដឹងផ្សេងៗបានច្រើនផងដែរ តាមរយៈការចែករំលែកមាតិកាមានអត្ថប្រយោជន៍យ៉ាងច្រើនសំបូរបែប។ អ្នកអាចស្គាល់មនុស្សដែលពោរពេញដោយបទពិសោធន៍ជាច្រើននៅក្នុង Group ហើយអ្នកអាចចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមកបាន។ ម្យ៉ាងទៀត Group នៅលើ Facebook ក៏ផ្ដល់អត្ថប្រយោជន៍សម្រាប់ការងារជាក្រុមផងដែរ។ ការងារក្រុមត្រូវការមានភាពមានសកម្ម ដើម្បីទាក់ទងគ្នា និងរាយការណ៍ដល់គ្នាពីចម្ងាយបាន និងភាពសម្ងាត់បានល្អ។

៥) ទាញយកប្រយោជន៍បានពីការ Share
Share កំពុងត្រូវបានអ្នកប្រើ Facebook ចាប់អារម្មណ៍យ៉ាងខ្លាំង ពិសេសគឺ Post ដែលគេបង្ហោះចេញទៅ។ យ៉ាងណា ប្រសិនមាតិកាមិនមានអត្ថប្រយោជន៍ ការចាប់អារម្មណ៍ និងការ Share ក៏មិនមានច្រើននោះដែរ។ ម្យ៉ាងទៀត បែរជាធ្វើឱ្យ Friend ដទៃមានការធុញទ្រាន់ទៅវិញ។ ក៏ប៉ុន្តែ ប្រសិនអ្នកគិតថា មាតិកាដែលអ្នកចែករំលែកទៅគឺអាចផ្ដល់អត្ថប្រយោជន៍សម្រាប់អ្នកលេង Facebook ដូច្នេះអ្នកអាចបង្កើតជា Page បាន ដើម្បីពង្រីកដែននៃការចែករំលែកឱ្យកាន់តែទូលាយ និងបានរហ័សប្រសិនបើមានអ្នកគាំទ្រ (អ្នក Like) ច្រើន។

មុននឹងបង្កើត Page អ្នកចាំបាច់ត្រូវគិតអំពីអត្តចរិត Page នោះជាមុនសិនថា តើនឹងផ្ដល់ចំណេះដឹង ឬមាតិកាបែបណា? តើតម្រូវការមនុស្សមានច្រើនឬទេ? លុះក្រោយពេលបង្កើត ក៏ចាំបាច់ត្រូវតែរិះរកមាតិកាផ្ដល់អត្ថប្រយោជន៍ដល់អ្នកគាំទ្រ (Fan) ហើយឧស្សាហ៍បង្ហោះចែករំលែក ដើម្បីបន្តឱ្យមានអ្នកគាំទ្រច្រើនឡើង។ ធ្វើដូចនេះ មិនត្រឹមតែផ្ដល់ចំណេះដឹងដល់អ្នកលេងប៉ុណ្ណោះទេ ចំណែកខ្លួនអ្នកផ្ទាល់ក៏ ទទួលបានប្រយោជន៍អំពីការផ្សាយពាណិជ្ជកម្ម ពង្រឹងផ្នែកប្រព័ន្ធផ្សព្វផ្សាយឌីជីថលបានរហ័សផងដែរ។
និយាយរួម Facebook អាចផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកប្រើ តែគឺត្រូវប្រើប្រាស់វាឱ្យទៅតាមតម្រូវការល្អ និងចាំបាច់។ ប្រសិនអ្នកប្រើ បានត្រឹមតែសន្ទនា (chat) បង្ហោះមាតិកា (Status) សប្បាយចិត្ត-ទុក្ខព្រួយ ចែករំលែករឿងរ៉ាវគ្មានប្រយោជន៍ នោះថ្ងៃណាមួយ លោកអ្នកអាចនឹងមានការធុញទ្រាន់នឹង Facebook ក៏ថាបាន ឬរហូត Friend របស់អ្នក Unfriend ក៏ថាបាន៕
ប្រែសម្រួល៖ លី ឈៀន
ប្រភព៖ lifehack