នេះ​ប្រហែល​ជា​ភាព​រន្ធត់​មួយ​សម្រាប់​មនុស្ស​មួយ​ចំនួន ប៉ុន្តែ​ត្រលប់​មក​វិញអ្នក​ដែល​ទទួល​ទាន​ស្រា ឬភេសជ្ជៈ​ដែល​មាន​ជាតិ​អាកុល​នៅ​លើ​មូលដ្ធាន​មិន​ត្រឹម​ត្រូវ នឹង​ធ្វើ​ឲ្យ​មាន​ការ​ប៉ះពាល់​ដល់​សួតរបស់​ពួក​គេ។ ដូច្នេះ អ្នក​ឯកទេស Ross Summer និង​​លោក Thomas Jefferson នៅ​សាកល​វិទ្យាល័យ​សហរដ្ឋអាមេរិច រួម​នឹង​អ្នក​ស្រាវជ្រាវ​ផ្សេង​ទៀត​បានឲ្យ​ដឹង​ថា យោង​ទៅតាម​ភស្តុតាង​នៅ​ក្នុង​ដៃ ការពិសា​ស្រា​ច្រើន​អាច​បំផ្លាញ់​ដល់​សួត​របស់​បុគ្គល​ម្នាក់ៗ។ ជាង​នេះ​ទៅ​ទៀត កាសែត Newswise បាន​បញ្ជាក់​យ៉ាង​ជាក់​លាក់​ថា អ្នក​ដែល​ពិសា​ជាតិ​អាកុល​ច្រើន នឹង​ត្រូវ​បាន​គេ​ធ្វើ​រោគ​វិនិច្ឆ័យ​ថា មាន​ជំងឺ​សួត​ដែរ។
 

បញ្ហា​សម្រាប់​ផ្លូវ​ដង្ហើម ស្ថាន​ភាព​មួយ​បានសឲ្យ​ឃើញ​ពី​សេចក្តី​ស្លាប់ ហើយ​មិន​ទាន់​បាន​រក​ឃើញ​ពីការព្យបាល​នៅ​ឡើយ​ទេ។ ជំងឺ​រលាក​សួត​ភាគ​ច្រើន​កើត​ឡើង​ចំពោះ​អ្នក​ដែល​ពិសា​ស្រា​ជាលក្ខណៈ​អាជីព។​ អ្នក​ស្រាវជ្រាវ Ross Summer និង​សហការី​របស់​គាត់​បាន​ជឿ​ថា ការ​ពិសាស្រា​ច្រើនហួស​ហេតុ​អាច​បង្ក​ឲ្យ​មាន​ការ​ខូចខាត​ផ្នែក​រាង​កាយ ដែល​មិន​អាច​កែប្រែ​បាន ហើយ​ធ្វើ​ឲ្យ​សួត​របស់​មនុស្ស​ធ្វើ​ការ​សាង​សង់​នូវ​ជាតិ​ខ្លាញ់ ពេល​នោះ​ប្រព័ន្ធភាព​ស៊ាំរបស់​អ្នក​នឹង​មាន​ការ​ថយ​ចុះ។

គេ​បាន​ធ្វើការ​ពិសោធន៏​ទៅ​លើសត្វ​កណ្តុរ ហើយ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា នៅ​ពេល​ដែល​សត្វ​កណ្តុរ​ទាំង​នេះ​ផឹក​ជាតិ​អាកុល​អស់​រយះ​ពេល ៣-៤ ថ្ងៃ។ បន្ទាប់​ពី​នោះ​វា​ធ្វើ​ឲ្យ​ផ្នែក​ខាង​ក្រៅ​នៃ​កោសិកា ចាប់​ផ្តើម​ផលិត​ជាតិ​ខ្លាញ់​មែន។

អ្នក​ស្រាវ​ជ្រាវ Ross Summer បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៏​មួយ​ថា ការ​ពិសាស្រា​ច្រើន​មិន​បាន​ជួយ​អ្វីដល់​អ្នក​ទេ ប៉ុន្តែវា​ថែម​ទាំង​បំផ្លាញ​កោសិកា​នៅ​ក្នុង​សួត​ទៀត​ផង។
អ្នក​ឯកទេស​នៅ​សាកល​វិទ្យាល័យ​លោក Thomas Jefferson បាន​ធ្វើ​អត្ថាធិប្បាយ​ទៅ​លើការ​រក​ឃើញ​មួយ​ថា ”ជាតិខ្លាញ់​ដែល​បាន​ប្រមូល​ផ្តុំ​ក្នុង​សួត​យូរៗ​ទៅ​វា​នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ថ្លើម​របស់​អ្នក”។

ការ​រក​ឃើញ​របស់​អ្នក​វិទ្យាសាស្ត្រ​ត្រូវ​បាន​គេចាត់​ទុក​ជា​ការ​ពិត។ ប៉ុន្តែ​ពួក​គេនៅ​តែ​ជជែក​តវ៉ា​គ្នា​អំពីរឿង​រ៉ាវ​ដែល​បាន​ត្រិះ​រិះ។​ ពួក​គេ​មាន​បំណង​ចង់​ដាក់​ទ្រឹស្តី​ដែល​បាន​បង្ហាញ​ខាង​លើ​ទៅនឹង​ការ​ធ្វើ​តេស្ត។

ការ​ពិត​ទៅ ភាគ​រយ​នៃ​ជំងឺ​សួត​ចំពោះ​អ្នក​ទទួល​ទាន​សុរា​មាន​ច្រើន​ជាង​អ្នក​មិន​ទទួល​ទាន។ តាម​ដែល​អាច​ធ្វើ​ទៅ​បាន​អ្នក​អាច​ប្រើ​ថ្នាំ ដើម្បី​កាត់​បន្ថយ​ជំងឺ​រលាក​សួត និង​វឌ្ឍន​ភាព​នៃ​បញ្ហា​ផ្លូវ​ដង្ហើម​ដែល​បណ្តាល​មក​ពីការ​ពិសាសុរា៕

ដោយ៖ យូរី

ប្រភព៖ បរទេស

Ads

 
Top