រាជធានី​ភ្នំពេញ​៖​បុរស​ជនជាតិ​ចិន​ម្នាក់​បាន​បើករថយន្ត​បុក​ក្បាល​ព្រួញ​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​១​កង់ នៅ​ពេល​ជនជាតិ​ចិន​ខាងលើ​នេះ​បើករថយន្ត​ទាំង​ស្រវឹង​ងោក​មួយភាំង ក៏​រេ​ចង្កូត​បុក​ក្បាល​ព្រួញ​ថ្ម​តែ​ម្តង ។​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃ​ទី​០៣ ខែកុម្ភៈ ឆ្នាំ​២០១៥ តាម​បណ្តោយ​ផ្លូវ​២០០៤ ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ នៅ​មុខ​ស្រី ពេជ្រ​លក់​ភេសជ្ជៈ​និង​អង្ករ ។
សមត្ថកិច្ច​ចរាចរណ៍​ដែល​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​បុរស​ជនជាតិ​ចិន​ខាងលើ​បើកបរ​ទាំង​ស្ថានភាព​ស្រវឹង ទំនងជា​ងោក ទើប​រេ​ចង្កូត​ទៅ​បុក​ក្បាល​ព្រួញ​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​តែ​ម្តង ។​សមត្ថកិច្ច​បាន​បន្ត​ថា​មុន​ពេល​កើតហេតុ​ជនជាតិ​ចិន​ខាងលើ​ជិះ​រថយន្ត​ព្រូស ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​២០០៤ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ស្រាប់តែ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ក៏​រេ​ចង្កូត​ជ្រុល​ទៅ​បុក​ក្បាល​ព្រួញ​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ បណ្តាល​ឲ្យ​បាក់​១​កង់ ។
ចំណែក​រថយន្ត​ដាច់​កាឡេ​មុខ​ខាងឆ្វេង រីឯ​អ្នកបើកបរ​មិន​បណ្តាល​ឲ្យ​រង​របួស​នោះ​ទេ ៕




  • ប្រភព៖ កោះសន្តិភាព

Ads

 
Top