ប្រសិន​បើ​អ្នក​មាន​ជំងឺឈឺក្រពះ សាកល្បង​ប្រើ​តិចនិច​មួយ​ចំនួន ដើម្បី​ព្យាបាល​ជំងឺ​នេះ។ ផ្លែ​ពពាយ​ចាស់​អាច​ជួយ​ព្យាបាល​ជំងឺ​ឈឺក្រពះ​យ៉ាង​មាន​ប្រសិទ្ធិភាព​ផ្លែ​ពពាយ​ក៏​ជា​ប្រភព​នៃ​សារ​ធាតុខនិជ​ធម្មជាតិ​ដែល​ផ្តល់​នូវវីតាមីន​ជា​ច្រើន​ដូច​ជា៖ វីតាមីន A, វីតាមីន C សុទ្ធ​តែ​ជាវីតាមីន​ជួយ​កម្ចាត់​ភាព​ចាស់។

គ្រាប់​​ពពាយក៏អាចជួយការពារភាពស្លេកស្លាំង, ប្រព័ន្ធ​រំលាយ​អាហារ។ គ្រាប់​ពពាយ​មាន​ផ្ទុក​នូវ​កម្រិត​ប្រូតេអ៊ីន​ខ្ពស់​អាច​ជំនួស​ប្រូតេអ៊ីន​របស់​សាច់​បាន, ហើយ​ល្អ​សម្រាប់​អ្នក​បួស និង​អ្នក​ខ្វះ​អាហារ​រូបត្ថម្ភ។ ផ្លែ​ពពាយ​ទាំង​មូលសុទ្ធ​តែ​ផ្តល់​អត្ថប្រយោជន៏​ដល់​សុខ​ភាព។ ទោះ​បី​ជាយ៉ាង​ណាក៏​ដោយ ដើម្បី​ព្យាបាល​ជំងឺ​ឈឺក្រពះ យើង​នឹង​ប្រើប្រាស់​គ្រាប់​របស់​វា។
 
 

អ្នក​អាចយក​គ្រាប់​ពពាយចាស់​មក​រំលីង​ជា​មួយ​អំបិល​រហូត​ដល់​ធុំក្លិន​ឈ្ងុយ។ ទំពារ​ម្តង ១ ស្លាប​ព្រាបាយ ទំពារ​ឲ្យ​បាន​ម៉ត់​ល្អសឹម​លេប។ បន្តការ​ទទួល​ទាន​វារយៈ​ពេល ១៥​ថ្ងៃ ជា​រៀង​រាល់​ព្រឹក​មុន​ពេល​ញ៉ាំអាហារ នោះ​នឹង​ឆាប់​ធ្វើ​ឲ្យ​អ្នក​ជា​សះស្បើយ។ ប្រសិនបើនៅ​តែ​ឈឺ អាច​ទាម​ទារ​រយៈពេល​យូរ​ជាង​នេះ​ទៀត។

គ្រាប់ក្រូច
ដាក់​គ្រាប់​ក្រូច ១០០ក្រាម ​ចូល​ក្នុងទឹក​ក្តៅ​ចំណុះ ២០០មល ទុកវារយៈ​ពេល ២ទៅ ៣​ម៉ោង។ ក្រោយ​មក  អ្នក​នឹង​ទទួលបានទឹកដូច​ជាចាហ៊ួយខាប់ពណ៌ស។ អ្នក​ត្រូវ​ទទួល​ទាន​ទឹក​នេះ​ម្តង​ក្នុង ១​ថ្ងៃ ក្រោយ​ពេល​បាយ​រួច​រយៈ​ពេល ២​ម៉ោង។

ផ្កាក្លាំ​ពួ
ផ្កា​ក្លាំ​ពួមាន​ប្រសិទ្ធិភាព​ព្យាបាល​អាការៈ​ចង់​ក្អួត និង​ត្អើក​បណ្តាល​មក​ពីបញ្ហា​ក្រពះ។ 
វិធីព្យាបាល៖ យកគ្រាប់​ផ្កា​ក្លាំពួ​ក្រៀម ១៥​គ្រាប់ មក​ទំពារ​ញ៉ាំ។

ផ្កាម្រះ
ហាល​ឲ្យ​បាន​ស្ងួត បុក​ឲ្យ​ម៉ត់ ហើយលាយ​ជាមួយ​ទឹក យក​មក​ផឹក៕

ដោយ៖ ដារ៉ា

ប្រភព៖ បរទេស

Ads

 
Top