ពេលវេលានៅក្នុងជីវិតរបស់មនុស្សម្នាក់ៗពិតជាខ្លីណាស់ ដូច្នេះហើយកុំខ្ជោះខ្ជាយពេលវេលាដោយឥតប្រយោជន៍ ជាមួយនឹងមនុស្សដែលមិនសឡាញ់អ្នកអ៊ី។ តែទន្ទឹមនឹងនេះផងដែរអ្នកត្រូវចេះសង្កេតមើលថាតើនារីម្នាក់នោះមានចិត្តលើអ្នកដែរ ឬទេ? ប្រសិនបើនាងមានចិត្តមកលើអ្នកពិតមែន នាងនិងបញ្ចេញនូវសញ្ញាមួយចំនួនចេញមកជាពុំខាន។

ប្រសិនបើអ្នកមិនដែលធ្លាប់បានជួបនាងសោះពីមុនមក ប៉ុន្តែប្រសិនបើនាងសម្លឹងមើលមុខអ្នកម្តងហើយម្តងទៀត បញ្ជាក់ថាវាជាសញ្ញាមួយចាប់ផ្តើមដំបូង។ នៅពេលដែលនាងលួចបាញ់ខ្សែភ្នែកមករកអ្នក ចូរដៀងក្រសែភ្នែកទៅនាងវិញដូចគ្នា នេះជាសញ្ញាមួយដែលបញ្ជាក់ថានាងចាប់ផ្តើមមានអារម្មណ៍មកលើអ្នក។
នៅពេលដែលជួបអ្នកម្តងៗ នាងចេះតែបញ្ចេញស្នាមញញឹមស្រស់ស្អាតដាក់អ្នក នឹងមានភាពខ្មាសអៀនជាងនៅជាមួយអ្នកដដៃ។ ជាពិសេសទង្វើដែលជួបគ្នាក្នុងចំណោមមិត្តភក្តិ នាងតែងតែបញ្ចេញអាការៈខុសប្លែកពីធម្មតាដោយសារតែអារម្មណ៍វិលវលគិតដល់អ្នក។
ចង់ដឹងព័ត៌មានអំពីអ្នក
ពេលដែលនាងចាប់ផ្តើមានអារម្មណ៍ចូលចិត្តអ្នកហើយ នាងនឹងព្យាយាមចូលឲ្យគៀកជាមួយនឹងមិត្តភក្តិដែលនៅក្បែរខ្លួនរបស់អ្នក។ ការធ្វើបែបនេះព្រោះតែនាងចង់ដឹងព័ត៌មានខ្លះៗអំពីអ្នកតាមរយៈមិត្តភក្តិស្និទ្ធស្នាលបំផុតរបស់អ្នក។
និយាយល្អពីក្រោយខ្នងអ្នក
ទោះបីជាគ្នាអ្នកណាសួររឿងរបស់អ្នកសោះ ក៏គេបង្វែរប្រធានបទដែលទាក់ទងជាមួយនឹងអ្នកប្រាប់ឲ្យមិត្តភក្តិរបស់ខ្លួនឲ្យបានដឹងដែរ។ ប៉ុន្តែនាងមិនបាននិយាយអាក្រក់អំពីនាក់នោះទេ ផ្ទុយទៅវិញនាងចេះតែលើកយកចំណុចខ្លាំងរបស់អ្នកមកនិយាយតែប៉ុណ្ណោះ។
ចាប់ផ្តើមទទួលយកទំនាក់ទំនងដោយបើកជំហ
ពីមុននានមិនទាន់និយាយប្រាប់អ្នកណាឲ្យបានដឹងនោះទេ សូម្បីតែមិត្តភក្តិរបស់នាងក៏បានត្រឹមតែនិយាយបញ្ឆិតបញ្ឆៀងជាមួយដែរ។ នៅពេលដែលនាងប្រាដកថាអ្នកគឺជាបុរសដែលគេត្រូវការហើយ នាងនឹងចាប់ផ្តើមទទួលយកទំនាក់ទំនងដោយបើកជំហភ្លាម៕
ដោយ៖ មង្គលការ
ប្រភព៖ បរទេស