ក្រោយពីបាន​ប្រតិ​បត្តិ​ការ​ដៃ​គូគ្រប់​រូប​មិន​ចង់​​ឮ​ពាក្យ​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​អារម្មណ៍​ស្រស់​ថ្លា​របស់​ពួក​គេ​ក្លាយ​​ទៅ​​ជា​​ភាព​​សោក​​សៅ​​នោះ​ទេ។ អា​រម្មណ៍​ដែល កម្រ​រក​បាន​បែប​នេះ​អ្នក​មិន​ត្រូវ​ធ្វើ​វា​ឲ្យ​ក្លាយ​ទៅ​ជា​អាសា​បង់​ក៏​ព្រោះ​តែពាក្យ​សម្តី​មិន​ចេះ​ប្រុង​ប្រយ័ត្ន​របស់​អ្នក​នោះ​ឡើយ។ ដូច្នេះ​អ្នក​​គួរ​​តែ​​ជៀស​​វាង​​ការ​​ប្រើ​ប្រយោគ​បី​ឃ្លារ​​ដែរ​​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​អារម្មណ៍​ដៃ​គូរបស់​អ្នក​ជា​ខ្លាំង។


១. អ្នកពូកែ ឬក៏អន់ជាងដៃគូរបស់ខ្ញុំ

គ្មានបុរស ឬស្ត្រីណាដែលចង់ ឮដៃគូនិយាយរឿងអតីតកាលរបស់ខ្លួននៅក្រោយពេលដែលប្រតិបត្តការចប់នោះទេ។ ទង្វើ​បែបនេះ​វាបណ្តោល​ឲ្យបាត់​បង់​នូវ​ឪកាស​ពិសេស​ដែលកំពុងតែមានភាពល្ហែមជាមួយនឹងគ្នា។

២. អ្នកគួរតែលេបថ្នាំការពារ


ដៃគូគ្រប់រូបមិនចង់ឮពាក្យថា អ្នកគួរតែលេងថ្នាំដើម្បីការពារចេញពីមាត់មនុស្សជាទីស្រឡាញ់របស់ខ្លួនឡើយ។ ដូច្នេះដើម្បីជៀសវាង​ពី​ការ​ព្រួយ​បារម្ភអ្នក​គួរ​តែ​លើក​ទឹកចិត្តដៃគូរបស់អ្នកឲ្យប្រើប្រាស់ស្រោមអនាម័យដើម្បីការពារ ប្រសើរជាងលាតត្រដាងការពិតក្រោយពេលបើកយុទ្ធនាការរួច នេះប្រសិនបើ​អ្នក​មាន​ការ​ហាមប្រាមពីគ្រូពេទ្យ។

៣. ខ្ញុំពិតជាងងុយគេងណាស់

បន្ទាប់ពីការរួមរក្ស័ហើយបុរសភាគច្រើនប្រាដកជានិយាយថា ខ្ញុំចង់គេង ប៉ុន្តែសម្រាប់ស្ត្រីវិញមិនចង់ឮពាក្យដូច្នេះទេ។ ការប្រើពាក្យបែបនេះនាង​នឹង​គិត​ថា​អ្នក​មាន​ភាព​ធុញ​ទ្រាន់​ជា​មួយ​នាង​ហើយ ក្រោយពេលបញ្ចេញសកម្មភាពផ្អែមល្ហែមនៅលើគ្រែរួច។ ផ្ទុយទៅវិញប្រសិនបើអ្នក​និយាយ​ពាក្យ​ទន់​ភ្លន់​ដ៏ស្រាលៗ​ដាក់​ត្រចៀក​របស់​នាង "ខ្ញុំចង់គេងបន្តិច" នោះទើបជាឃ្លាបបញ្ចប់ដែលងាយស្រួលនឹងស្តាប់៕

 
ដោយ៖ មង្គលការ

Ads

 
Top