រាត្រី​ផ្សំ​ដំណេក ឬ​គេ​ហៅ​ថា​រា​ត្រី​ទឹក​ឃ្មុំ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​រា​ត្រី​ដ៏​វិសេស​វិលាស​បំផុត​សម្រាប់​សម្រាប់​គូរ​ស្នេហ៍​ដែល​ទើប​តែ​រៀប​ការ​ថ្មោង​ថ្មី ហើយ​ក៏​រាត្រី​ដំបូង​បំផុត​ក្នុង​មួយ​ជីវិត​របស់​ពួក​គេ។ ដូច្នេះ​ហើយ​ទើប​មាន​គូស្នេហ៍​មួយ​ចំនួន​ខំ​ស្វែង​រក​តំបន់​ផ្សេងៗ​ដែល​មាន​ភាព​រ៉ូមែន​ទិច​បំផុត ដើម្បី​សាង​អនុស្សាវ​រីយ៍​ដែល​មិន​អាច​បំភ្លេច​បាន។ ថ្ងៃ​នេះ​ដែរ​មង្គល​ការ​សូម​ធ្វើ​ការ​បង្ហាញ​នូវ​កន្លែង​មួយ​ចំនួន​ដែល​មាន​ភាព​ស្រស់​ស្អាត និង​សាក​សម​សម្រាប់​គូស្នេហ៍​ទៅ​ក្រេប​ទឹក​ឃ្មុំ។
១. Baja ប្រទេសម៉ិចស៊ិច
នេះគឺជាតំបន់ដ៏ស្រស់ស្អាតបំផុតនៅក្នុងប្រទេសម៉ិចស៊ិក ហើយ​ក៏​ជា​កន្លែង​ដែល​ពេញ​និយម​សម្រាប់​គូស្នេហ៍​ដែល​ទៅ​ក្រេប​ទឹក​ឃ្មុំផង​ដែរ។ រមណីយ​ដ្ឋាន​ដែល​ពោរ​ពេញ​ទៅ​ដោយ​ភាព​ទាក់​ទាញ​នេះ​មាន​ឆ្នេរ​ខ្សាច់​អាច​ឲ្យ​គូស្នេហ៍​គ្រប់​រូប​ដេក​សំដិល​ខ្លួន​នៅ​ក្រោម​កម្តៅ​ថ្ងៃ ព្រម​ទាំង​អាច​ចុះ​លេង​ទឹក​សមុទ្រ​បាន​យ៉ាង​សប្បាយ​រីក​រាយ។
២. Costa Rica ប្រទេសអេស្បាញ
រមនីយដ្ឋានមួយនេះមិនត្រឹមតែស្រស់ស្អាតប៉ុណ្ណោះទេ ថែមទាំងមានឆ្នេរសមុទ្រ និង​ព្រៃ​ត្រូវ​ពិច​ដែល​ជា​ជម្រើស​ដ៏​ប្រសើរ​សម្រាប់​គូស្នេហ៍​ថ្មោង​ថ្មី​បង្កើត​នូវ​ភាព​រ៉ូ​មែន​ទិច​ដ៏​អស្ចារ្យ។
 
៣. អង្គវត្ត
នេះគឺជាកេរិ៍តំនែលដំណែរដែលបន្សល់ទុកពីដូនតា ហើយ​ជា​បតិ​កភណ្ឌ​ដ៏កម្រ​បំផុត​នៅ​ក្នុង​ពិភព​លោក។ ប៉ុន្តែ​វា​ជា​កន្លែង​ដែល​គូស្នេហ៍​អាច​ទៅ​ផ្តិត​យក​រូប​ភាព​អនុស្សាវ​រីយ៍ដ៏​អស្ចារ្យ ព្រម​ទាំង​ទស្សនា​ចម្លាក់​បែប​ប្រពៃណី​ដែល​មាន​តាំង​ពីបុរម​បុរាណ​មក​​សម្រាប់​ប្រទេសនេះ។
 
៤. ទីក្រុង Capetown អាហ្វ្រិកខាងត្បូង
ជាប្រទេសមួយដែលមានវប្បធម៌រស់រវើក និងតំបន់​ធម្មជាតិ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​បំផុត​នៅ​ក្នុង​ចំណោម​បណ្តោល​ប្រទេស​ជុំវិញ​ពិភពលោក។ ជា​ពិសេស​នៅ​ក្នុង​ទីក្រុង Capetown ដែល​គូស្នេហ៍​គ្រប់​រូប​អាច​ទៅ​ស្ទាក់​នៅ​ផ្ទះ​សំណាក់​ដ៏​ល្អ​ប្រណិត និង​ចូល​ទៅ​ទស្សនា​សត្វ​ព្រៃ​ដែល​នៅ​ជុំវិញ​តំបន់​នោះ​ថែម​ទៀត។
 
 ៥. ទីក្រុង Lisbon ព័រទុយហ្គាល់
ព័រទុយហ្គាល់ក៏មានរមណីយដ្ឋានដ៏ស្រស់ស្អាត ដែល​មាន​ភាព​ទាក់​ទាញ​ផង​ដែរ រួមប​ញ្ចូល​ទាំង ប្រាសាទ​ថ្ម ឆ្នេរ​ខ្សាច់ និង​ស្រា​ដ៏ល្បី​ប្រចាំ​នៅ​តំបន់​នោះ។ ជា​ឱកាស​ក៏​ប្រសើរ​សម្រាប់​គូស្នេហ៍​គ្រប់​រូប​ទៅ​កំសាន្ត​នៅ​ទីក្រុង Lisbon ដែល​ជា​ផ្នែក​មួយ​នៃ​រដ្ឋធានី​ចំណាស់​បំផុត​នៅ​ក្នុង​ទ្វីប​អឺរ៉ុប និង​សម្បូរ​ទៅ​ដោយ​ផ្ទះ​ជា​ច្រើន​ដែល​សាង​ឡើង​ពី​ជញ្ជាំង​ថ្ម​ក្រាស់ៗ ដែល​ផ្តល់​ភាព​ត្រជាក់​នៅ​ក្នុង​រដូវ​ក្តៅ និង​មាន​ភាព​កក់​ក្តៅ​នៅ​ក្នុង​រដូវ​រងារ។
 
 ៦. កោះ Tahiti
កោះ Tahiti គ្រប​ដណប់​ទៅ​ដោយ​ព្រៃ​ដែល​ជា​ធម្មជាតិ​ដ៏ស្រស់​ស្អាត និង​ឆ្នេរ​សមុទ្រ​ដែល​ប្រកប​ទៅ​ដោយ​ភាព​រ៉ូ​មែន​ទិច សម្រាប់​គូស្នេហ៍​ផង​ដែរ។
 
៧. Big Sur នៅក្នុងរដ្ឋកាលីហ្វញ៉ា
តំបន់​ទេស​ចរណ៍​មួយ​នេះ គឺ​ជា​បណ្តុំ​នៃ​វីរភាព​របស់​ឆ្នេរសមុទ្រ​នៅក្នុង​រដ្ឋ​កាលីហ្វញ៉ា ដែល​ជា​កន្លែង​ដ៏​ធំទូ​លាយ​សម្រាប់​គូស្នេហ៍​លំ​ហែល​កាយ​នៅ​និទាឃ​រដូវ៕
 

ដោយ៖ មង្គលការ

Ads

 
Top