ដើម្បីក្លាយទៅជាបុរសម្នាក់ដែលដក់ជាប់នៅក្នុងដួងចិត្តមិត្តស្រីរបស់អ្នកជារៀងរហូត អ្នកគួរតែដឹងពីអាហាមួយចំនួនដែលមិត្តស្រីរបស់អ្នកចូលចិត្តដើម្បីមានភាពងាយស្រួលក្នុងការយកចិត្តនាង។ សូម្បីតែអាហារដែលនាងចូលចិត្តក៏អ្នកដឹងដែរនោះ មានរឿងអ្វីដែលអ្នកធ្វើឲ្យនាងរំភើបចិត្តមិនបានទៀតនោះ។ ខាងក្រោមនេះគឺជាកំពូលអាហារ ៥ ប្រភេទដែលមនុស្សចូលតែងតែចិត្តបរិភោគនៅពេលល្ងាច៖
១. នំ Cake
មនុស្សស្រីមិនត្រឹមតែចូលចិត្តបរិភោគអ្វីដែលផ្អែមនោះទេ ប៉ុន្តែប្រសិនបើអ្នកបង្កើតនំ Cake ដោយខ្លួនឯងទៀត នាងកាន់តែចូលចិត្តអ្នកកាន់តែចូលចិត្ត និងស្រឡាញ់អ្នករិតតែខ្លាំងឡើង។

២. នំភីហ្សា
ក្មេងស្រីចូលចិត្តនំភីហ្សាពីព្រោះពួកគេគិតថា មានភាពថ្ងៃថ្នូរសម្រាប់ពួកគេ ជាពិសេសនៅពេលដែលអ្នកនាំគេទៅញ៉ាំនៅក្នុងហាងបែបបរទេស។

៣. ម្ហូប Pasta
ម្ហូបដែលមានបន្ថែលាយឡំគ្នាដូជា ការ៉ុត សណ្តែក ពោត ព្រមទាំងសាច់តិចតួចដាក់នៅក្នុងចានដ៏ស្រស់ស្អាតបែបនេះរិតតែធ្វើឲ្យស្រីៗចូលចិត្ត។

៤. សាច់អាំងលាយបន្ថែ
ម្ហូបដែលមានលាយបន្លែ និងសាច់តិចតួចដាក់អាំងនៅលើភ្លើងបែបនេះ មនុស្សស្រីចូលចិត្តណាស់ ព្រោះស្រីៗមិនសូវចូលចិត្តញ៉ាំសាច់ច្រើនពេកទេខ្លាចធាត់។

៥. សាច់លាយជាមួយបន្លែឆៅ
ម្ហូបអាហារមួយមុខនេះជាជ្រើសដ៏ប្រសើរចំពោះអ្នក គួបផ្សំនឹងកន្លែងដែលមានបរិយាកាសរ៉ូមែនទិចថែមទៀតអាចជួយឲ្យនាងមានអារម្មណ៍កាន់តែប្រសើរពេលនៅជាមួយគ្នា៕

ដោយមង្គលការ