បងប្រុសតារាចម្រៀង សាពូន មីដាដា លោក សាពូន នីទីតា ស្លាប់ក្នុងវ័យ ៤៤ ឆ្នាំ ដោយសារជំងឺគាំងបេះដូង ខណៈកំពុងបើកបររថយន្តល្ងាចម្សិលមិញ។
លោក សាពូន មីដាដា បានប្រាប់ Sabay ថា៖ “ខ្ញុំនឹកស្មានមិនដល់ទាល់តែសោះ បើកឡានសុខៗ នៅម្ដុំស្តុបពេទ្យចិន ល្ងាចម្សិលមិញជាមួយមិត្តភ័ក្តិ ស្រាប់តែបងប្រុសរបស់ខ្ញុំ គាំងបេះដូងស្លាប់មួយរំពេច ដោយគ្មានអ្នកណានឹកស្មានដល់”។
លោក សាពូន នីទីតា កាលនៅរស់ រូបថត៖ Facebook Ouk Kimseng
លោក សាពូន មីដាដា បន្តថា
បងប្រុសរបស់ខ្លួនមិនកើតជំងឺអ្វីឡើយពីមុនមក
ទើបតែល្ងាចម្សិលមិញ គាំងបេះដូងស្លាប់តែម្ដង។សពលោក សាពូន នីទីតា កំពុងធ្វើបុណ្យដាក់តម្កល់នៅវត្តកោះ និង ត្រូវបូជានៅថ្ងៃ សុក្រស្អែកនេះ វេលាម៉ោង ៥:៣០ ល្ងាច។
លោក សាពូន មីដាដា បានសម្ដែងការសោកស្ដាយជាខ្លាំងចំពោះការបាត់បង់ជីវិតបងប្រុស របស់ខ្លួនក្នុងវ័យ ៤៤ ឆ្នាំ។ លោកបានបួងសួង ដល់វិញ្ញាណក្ខន្ធ បងប្រុស ទៅកាន់សុគតិភព។
លោក សាពូន នីទីតា គឺជា បងប្រុសបង្កើតរបស់ លោក សាពូន មីដាដា។ លោក នីទីតា គឺជា អតីតមន្ត្រីរាជការ៕
ប្រភព៖ SABAY.COM