ហុងកុង៖ កាលពីលើកមុន បុរសម្នាក់រុំ iPhone ជិត១០០គ្រឿងជុំវិញខ្លួន
ប៉ុនប៉ងរត់ពន្ធខុសច្បាប់ ត្រូវប៉ូលីសចាប់បាន ហើយកាល ពីពេលថ្មីៗនេះ
មានស្ត្រីម្នាក់ត្រូវបានប៉ូលីសចាប់ខ្លួន ពីបទរត់ពន្ធ iPhone
ខុសច្បាប់ផងដែរ។ ស្ត្រីម្នាក់មកពីហុងកុង ត្រូវបានប៉ូលីស គយតំបន់ Luohu
ទីក្រុង Shenzhen ខេត្ត Guangdong ប្រទេសចិន ធ្វើការឃាត់ខ្លួន
ក្រោយពីស្ត្រីរូបនោះបានញាត់ទូរស័ព្ទ iPhone 6
រុំបិទជាប់គ្នាចំនួន២០គ្រឿងចូលពេញខោ ដើម្បីរត់ពន្ធខុសច្បាប់។
ស្ត្រីរូបនោះបានរុំ ទូរស័ព្ទ iPhone 6 ញាត់ចូលពេញខោ
ធ្វើអោយនាងមានការពិបាកធ្វើដំណើរ ដោយសារតែដំណើររបស់នាង រាងចំលែក
ទើបធ្វើអោយប៉ូលីសមានការចាប់អារម្មណ៍ ហើយឃាត់ខ្លួនសាកសួរ
ក៏ប្រទះឃើញទូរស័ព្ទទាំងនោះតែម្តង។ ទូរស័ព្ទ iPhone 6 64GB
ត្រូវបានគេលក់ក្នុងតំលៃ ៨២០ដុល្លារ នៅហុងកុង ហើយតំលៃលក់នៅប្រទេសចិន ឡើងដល់
១,០០០ដុល្លារ ក្នុងមួយគ្រឿង។