ស្នេហាពិតជាសុភមង្គល ស្នេហាពិតជាការចែករំលែកពិភពលោក ជា​មួយ​នឹង​​មនុស្ស​ជាទី​ស្រលាញ់​​បំផុត​​របស់​​អ្នក។ តើ​អ្នក​អាច​ធ្វើ​ការ​ផ្លាស់​ប្តូរ​ពី​មិត្តភាព​ទៅ​ស្នេហា​យ៉ាង​ដូច​ម្តេច? តើ​មាន​ផ្លូវ​មួយ​ដ៏​ប្រសើរ​សម្រាប់​អ្នក​ទាំង​ពីរ​ដើរ​ដែរ ឬទេ?  នេះ​​ជា​​សេចក្តី​​ណែ​នាំ​​ធម្មតា​​មួយ​​ដែល​​ឆ្លុះ​​បញ្ចាំងពីស្នេហានៅក្នុងមិត្តភាពដ៏ជ្រាលជ្រៅបំផុតរបស់អ្នក។ 

ជំហានទី១
ត្រូវចេះគិត ចេះថែរក្សាមនុស្សដែលយើងស្រលាញ់។ ប្រសិនបើគេជួបនឹងបញ្ហា ត្រូវចេះជួយដោះស្រាយបញ្ហាគ្នា។ ប្រសិនបើគេសប្បាយរីករាយ ត្រូវចេះរីករាយជាមួយគេ។ ប្រសិនបើគេក្រៀមក្រំ ត្រូវដាក់ស្មាឲ្យគេកើយដើម្បីយំបញ្ចេញនូវភាពហ្មងសៅ។ 



ជំហានទី២
ត្រូវ​ចំណាយ​ពេល​វេលា​ឲ្យ​បាន​ច្រើន​ជា​មួយ​គ្នា។ ប្រសិន​បើ​អ្នក​ប្រាកដ​ជាក់ថា​ជា​មិត្ត​ប្រុស​ ឬ​មិត្ត​ស្រី​ល្អ​ម្នាក់​មែន ត្រូវ​ការ​ចំណាយ​ពេល​ដើម្បី​ញ៉ាំ​កា​ហ្វេ​ជា​មួយ​គ្នា​ បបួល​គ្នា​ដើរ​លេង​ ឬក៏​ហៅ​គេ​ទៅលេងផ្ទះរបស់អ្នក។ ភាពដែលអាចទៅបាននោះគឺគ្មានទីបញ្ចប់ ត្រូវ​ប្រាកដ​ថា​អ្នក​ស្គាល់​គ្នា​ច្បាស់​គ្រប់គ្រាន់ ​ដើម្បី​មាន​ផា​សុក​ភាព​ក្នុង​ការ​សន្ទនា​ដ៏​ជ្រាល​ជ្រៅ​ជា​មួយ​គ្នា​និង​ចែករំលែកពិភពលោកជាមួយនឹងគេ មិន ត្រូវ​ឲ្យ​គេ​ចាក​ចេញ​ពី​អ្នក​ដោយ​សារ​តែ​ចំណង់ខ្លាំង និងចំណាប់អារម្មណ៏ភ្លាមៗនោះទេ។ 



ជំហានទី៣
ត្រូវចេះជួយគេ​ ប្រសិនបើគេកំពុងតែស្វះស្វែងក្នុងមុខវិជ្ជារបស់គេនៅសាលា ត្រូវ​ផ្តល់​ជា​ប្រធានបទ​ពីរ​បីឲ្យគេ។ ប្រសិនបើគេមានវិបត្តិតិចតួចក្នុងការងារត្រូវឲ្យគេទុកចិត្តលើអ្នក ប្រសិន​បើគេ​មាន​បញ្ហា​ជាមួយ​នឹង​គ្រួសារ​ ឬ​មិត្តភក្តិ​ត្រូវ​ផ្តល់​នូវ​ដំបូន្មាន​ល្អៗ​ និង ហេតុផល​សមរម្យ​ដល់​គេ។ អ្វីដែលសំខាន់ជាងនោះគឺការព្រួយបារម្ភចំពោះគេ។ 



ជំហានទី៤
សើចជា​មួយ​គ្នា និយាយ​រឿង​កំប្លែង​ខ្លីៗ​ឲ្យ​គេ​ស្តាប់ ឬផ្តល់​គំនិត បង្ហាញ​ឲ្យ​គេ​ឃើញ​ថា​អ្នក​ជា​មនុស្ស​ពិត​ប្រាកដ​ដែលអាចកំដរគេគ្រប់កាលៈទេសៈទាំងអស់។ 



ជំហានទី៥
ការប្រាស្រ័យមើលភ្នែកគ្នាជាការសម្រេចលើវាសនារបស់អ្នក។ ត្រូវ​សម្លឹង​មើល​ភ្នែក​គេ​ឲ្យ​បាន​ច្រើន។ អាចនិយាយបានថាជាផ្លូវមួយ​ដែល​អាច​ចូល​ទៅ​កាន់​អារម្មណ៏រ​បស់​គេ ដោយ​ឆ្លង​កាត់​ភ្នែក​របស់​គេ។



ជំហានទី៦
ប្រសិនបើអ្នកទាំងពីរក្លាយជាស្និទស្នាលនឹង ហើយស្រលាញ់គ្នាទៅវិញទៅមក បារម្ភ​ពី​គ្នា​ ស្មោះ​ត្រង់​នឹងគ្នា ជៀសវាងកុំធ្វើឲ្យមានជម្លោះនឹងគ្នា ទោះបីជាវាងាយនឹងកើតឡើងក៏ដោយ កុំ​លាក់លៀម​នឹង​គ្នា ត្រូវ​មើល​ថា​គេ​ល្អ​នឹងអ្នកជានិច្ច។ គោរពគ្នាទៅវិញទៅមក ជា​ពិសេស​បុរស​ត្រូវ​គោរព​ស្ត្រីដោយសេចក្តីស្រលាញ់ជានិច្ច៕ 



ដោយ៖ មង្គលការ

ប្រភពៈ wikihow

Ads

 
Top