ការសារភាពស្នេហ៍ត្រង់ៗទៅនារីណាម្នាក់ដែលអ្នកស្រឡាញ់ គឺ​ពិបាក​​ក្នុង​​ការ​​ហារ​​មាត់​​​និយាយ​​ខ្លាំង​​ណាស់ ជា​​ពិសេស​ស​ម្រាប់​​ស្នេហា​​គ្រា​​ដំបូង។ ប៉ុន្តែ​បើ​មិន​ប្រញាប់​​សារ​ភាព​​​ឲ្យ​​នាង​​បាន​ដឹង​ទេ ខ្លាច​​តែ​គ្មាន​ឱកាស ជួន​កាល​អាច​យឺត​ពេល​ព្រោះមានអ្នកផ្សេង​ទាក់​ទង​នាង​មុន​ក៏ថាបាន។ ដូច្នេះហើយដើម្បីឲ្យការសារភាពស្នេហ៍ប្រាប់ទៅមនុស្សជា​ទី​ស្រឡាញ់​របស់​អ្នក សូម​អនុវត្ត​តាម​ការ​បង្ហាញ​ដូច​ខាង​ក្រោម៖
 
១ ត្រូវមានទំនុកចិត្ត
រឿងដ៏សំខាន់បំផុតនោះគឺ អ្នកត្រូវគិតថាមនុស្សស្រីដែលអ្នកស្រឡាញ់យល់​ព្រម​ទទួល​នូវ​ក្តី​ស្រឡាញ់​របស់​អ្នក​ហើយ​ ធ្វើបែបនេះដើម្បីលើក​ទឹកចិត្តខ្លួន​​ឲ្យបន្តដំណើរទៅមុខទៀត​បាន​ជោគជ័យ។



២ ធ្វើជាមិត្ត
 
នៅពេលដែលបានធ្វើជាមិត្តរបស់នាង គឺជាឱកាសទ្វេដងដែលអាចធ្វើឲ្យនាង​និយាយ​ថា​យល់​ព្រម ដូច្នេះ​ហើយ​អ្នក​ចាំបាច់​ត្រូវ​ធ្វើ​ជា​មិត្ត​របស់នាងសិន។ ប្រសិន​បើអ្នកជួបនាងជាលើកដំបូងអ្នកគ្រាន់តែ​និយាយទៅកាន់នាងឲ្យដូចជានិយាយ​ទៅកាន់​មិត្តជិត​ស្និតរបស់​អ្នក​បំផុត ហើយចំណាយពេលខ្លះជាមួយនាង។ ព្យាយាម​និយាយ​លេង​ជា​មួយ​នាង​ឲ្យ​បាន​ញឹក​ញាប់ បន្ទាប់​ពី​មួយ​សប្តាហ៍​មកអ្នក​នឹង​អាច​ក្លាយ​ជា​មនុស្ស​ជិត​ស្និត​សម្រាប់​នាង។



៣ កុំធ្វើអ្វីដែលមានភាពរញ៉េរញ៉ៃ

ប្របើអ្នកមានទំនាក់ទំនងកាន់តែស្និតស្នាលទៅៗ បន្ទាប់​មក​ចូរ​ប្រាប់​នាង​ថា​អ្នក​ស្រឡាញ់នាង​ដើម្បី​ផ្លាស់ប្តូរពីមិត្ត ទៅស្នេហា។ ពេលនោះភាពជាមិត្តរបស់អ្នកមិនអាចមានទៀតទេ ក្រោយពីនាងបានដឹងនូវអារម្មណ៍របស់​អ្នក។ ប្រសិនបើនាងមិនទាន់ឆ្លើយតបទេ សូម​នៅ​ស្ងៀមកុំទាន់និយាយអ្វីទាំងអស់។



៤ ចាប់ផ្តើមប្រលយពាក្យថាអ្នកចូលចិត្តនាងនាងចាប់ផ្តើមយល់ថាអ្នកចូលចិត្តនាងដោយឆ្លងកាត់តាមរយៈការប្រលយពាក្យយ៉ាងច្បាស់ ជាងការប្រកាសសេចក្តីស្រឡាញ់ចេញមកទាំងអស់។ នេះ​ជា​ឱកាស​ដែល​អាច​សនិដ្ឋាន​បាន​ថា​នាង​មានអារម្មណ៍ចំពោះអ្នក។ ឧទាហរណ៍ប្រសិនបើអ្នកព្យាយាមទាក់ទង ហើយ​នាង​មិន​បាន​ឆ្លើយ​បដិសេធ វាជាឪកាសល្អដើម្បីរងចាំ និងធ្វើ​ឲ្យ​មិត្តភាពរបស់អ្នកកាន់តែមានភាពរីក​ចម្រើន។ ប្រសិនបើនាងសម្លឹងមុខអ្នក បន្ទាប់មកញញឹម ឬញាក់ភ្នែកដាក់​អ្នក​មាន​ន័យ​ថានាង​មាន​អារម្មណ៍ដូចអ្នកដែរ។



៥ សម្រេចចិត្តនាំនាងទៅលេងខាងក្រៅ

អ្នកត្រូវរៀបចំគម្រោងការឲ្យបានហ្មត់ចត់មុននឹងសម្រេចចិត្តនាំនាងទៅដើរលេងខាងក្រៅ ដូច្នេះរឿងអ្វីក៏ងាយស្រួលក្នុងការនិយាយដែរ។



៦ សួរនាង តើក្នុងពេលឆាប់ៗនេះនាងចង់បានមិត្តប្រុសទេ?
កុំនិយាយរអាក់រអួល ឬនិយាយដោយប្រើអរិយាបទមិនស្រួល ធ្វើ​បែបនេះ​អាច​ធ្វើឲ្យ​នាង​គិត​ថា​អ្នក​និយាយមិនស្មោះត្រង់។ នៅពេលដែលនិយាយចូល​សម្លឹង​មើល​ភ្នែក​របស់​នាង​ឲ្យ​បាន​យូរ ពេលវេលានេះអាចធ្វើឲ្យនាងមានអារម្មណ៍ថាមានសេចក្តីសុខ។



៧ និយាយហេតុផងប្រាប់នាងប្រសិនបើអ្នកប្រាដកថានាងទទួលយកនូវសេចក្តីស្រឡាញ់របស់អ្នកចូរប្រាប់ពីហេតុផលឲ្យនាងបានដឹង។ ប្រាប់នាងថាអ្នកខ្វល់ខ្វាយពីនាងខ្លាំងណាស់ ហើយមិនចង់ធ្វើ​អ្វី​ ឲ្យ​នាង​ឈឺ​ចាប់​ឡើយ នៅ​ពេល​ដែល​នាង​មាន​ស្នាម​ញញឹម​បញ្ជាក់​ថា​នាង​ដឹង​ថា​អ្នក​ព្រួយ​បារម្ភ​ពី​នាង​ដោយ​ស្មោះ​ត្រង់៕    




ដោយ៖ មង្គលការ 

ប្រភពៈ wikihow 

Ads

 
Top