តាម​ការ​សិក្សា​ស្រាវ​ជ្រាវ​នៅ​ឯ​សាកលវិទ្យាល័យ​ Pennsylvania សហរដ្ឋ​អាមេរិក បាន​រក​ឃើញ​ថា ក្នុង​ជីវិត​រស់​នៅ​របស់​គូ​ស្នេហ៍​អាច​មាន​ការ​រួម​ភេទ​បាន​ដល់​ទៅ ១១០ ដង។ បន្ទាប់​មក​អ្នក​ឯកទេស​បាន​ធ្វើ​ការ​វិភាគ​ទៅ​លើ​បុរស​ដែល​មាន​រូប​រាង​សង្ហា និង​ពិចារណភាព​របស់​ពួកគេ។ ចំពោះ​គូ​ស្នេហ៍​ដែល​ត្រូវ​បាន​គេ​សួរ​សំនួរ​ពាក់​ព័ន្ធ​ជា​មួយ​នឹង​ជីវិត​ផ្លូវ​ភេទ​បាន​ឆ្លើយ​តប​មក​វិញ​ថា ស្ត្រី​មាន​អារម្មណ៍​ត្រេក​ត្រ​អាល​ជា​ញឹក​ញាប់​ជាមួយ​នឹង​បុរស​ដែល​មាន​រូប​រាង​សង្ហា​។ 

លោក​ស្រី Robyn Rslisbury ជា​នាយក​នៃ​មជ្ឈមណ្ឌល​ផ្នែក​ផ្លូវ​ភេទ New Zealand មាន​ប្រ​សាសន៍ថា សម្រាប់​បុរស​ដែល​មាន​មុខ​មាត់ស្អាត​បាត និង​រូប​រាង​គួរ​ឲ្យ​ទាក់​ទាញគឺ​មាន​ឥទ្ធិ​ពល​ក្នុងការ​រួម​រ័ក្ស​ច្រើន​ជាង​បុរស​ផ្សេង​ទៀត។ ​លោក​ស្រី Salisbury បាន​បន្ថែម​​ថា មាន​កត្តាគួប​ផ្សំ​​ជា​ច្រើន​សម្រាប់​បុរស​ដែល​មាន​រូប​រាង​សង្ហា​ក្នុង​ការ​រួម​ភេទ រួម​ទាំង​បំណង​ប្រា​ថ្នា​ផ្លូវ​អារម្មណ៍ និង​ការ​យល់​ដឹង​នៃ​រាង​កាយ​របស់​មនុស្ស​ផង​ដែរ។ ដូច្នេះ​មនុស្ស​ស្រី​មួយ​ចំនួន​មិន​ហ៊ាន​ សូម្បី​តែ​ការបញ្ចេញយោ​បល់​ពេល​ដែល​ជួប​ជាមួយ​នឹង​បុរស់​ដែល​​ល្អឥត​ខ្ចោះ ៕
 
 

ដោយ៖ មង្គលការ

Ads

 
Top