គ្មាន​អ្វីដែល​ឈឺ​ចាប់​ជាង​ការ​ដឹង​ថា​គូស្នេហ៍​របស់​ខ្លួន​ផិត​ក្បត់​ ដោយ​មិន​​គិតថា​អ្នក​ធ្លាប់បាន​រស់​នៅ​ជាមួយ​គេជា​ច្រើន​ខែ ជា​ច្រើន​ឆ្នាំ ឬ​ក៏ជា​ច្រើន​សត្ស​វត្យ​នោះទេ។ ពិត​មែន​ហើយ​វា​ពិត​ជា​ធ្វើ​ឲ្យ​យើង​ឈឺ​ចាប់។ ប៉ុន្តែ​សំណួរ​មួយ​ដែល​ពិត​ប្រាកដ​នោះ​គឺ តើ​ត្រូវ​ជៀស​ឲ្យ​ផុត​ពី​ការ​ឈឺ​ចាប់​នេះ​ដោយ​វិធី​ណា។ វេជ្ជបណ្ឌិត​ Fredric Neuman ផ្នែក​ចិត្ត​វិទ្យា​មាន​ប្រសាសន៍​ថា៖ ”ការ​ខក​ចិត្ត​ពី​រឿង​អ្វី​មួយ​អាច​ធ្វើ​ឲ្យ​អារម្មណ៍​ក្នុង​ការ​ឲ្យ​តម្លៃ​ខ្លួន​ឯង​កាន់​តែ​តិច​ដែល​ធ្វើ​ឲ្យ​មនុស្ស​ត្រូវ​តែ​ចាប់​ផ្តើម​ធ្វើ​​អ្វី​មួយ​ជាក់​ជា​ពុំខាន។ ប្រសិន​បើ​មាន​ករណី​លាក់​ពុត​ក្នុងរឿង​​កាតណ្ហា មនុស្ស​បែបនេះ​​អាច​ក្លាយ​ទៅ​ជា​មនុស្ស​​ដែល​​ចូល​​ចិត្ត​​ច្រណែន​ដោយ​គ្មាន​ហេតុ​ផល និង​ខឹង​ដោយ​មិន​សម​ហេតុផល”។ លោកបណ្ឌិត Belisa Vranich បាន​និយាយ​ថា៖  "អ្នក​ប្រហែល​ជា​មាន​ការ​ស្ទាក់​ស្ទើរ​ក្នុង​ការ​ទទួល​យក​នូវ​ទំនាក់ទំ​នង​ស្នេហាថ្មី ឬក៏​អ្នក​នឹង​ចង់​បាន​ទំនាក់​ទំនង​ស្នេហា​ថ្មី​កាន់​តែ​ច្រើន​ចាប់​តាំង​ពី​ការ​ក្បត់​ផិត​បាន​ទុក​ឲ្យ​អ្នក​នៅ​ឯកោរ​តែ​ម្នាក់​ឯង ”។ "អ្នក​អាច​ស្វែង​រក​អ្នក​ណា​ម្នាក់​ដែល​ខុស​ពី​អ្នក​មុន ដើម្បី​ជៀស​ឲ្យ​ផុត​កុំ​ឲ្យ​មាន​ដូច​ស្នេហា​គ្រា​មុន​ទៀត ឬ​ក៏​អាច​ស្វែង​រក​មនុស្ស​ដែល​ស្រដៀង​នឹង​មនុស្ស​មុន​ទៀត ដូច្នេះ​ពេល​នេះ​អ្នក​អាច​គ្រប់​គ្រង​ស្ថាន​ភាព​ឲ្យ​ប្រសើរ​ជាង​មុន ”។
 
 
អ្នកនិពន្ធ និង​គ្រូបង្វិក​លោក Liz Kelly បាន​និយាយ​ថា៖ មិន​ថា​អ្នក​ត្រូវ​បាន​គេបោក​ប្រាស់ ត្រូវ​បាន​គេកុហក ឬ​ក៏ត្រូវ​បាន​គេបោក​បញ្ឆោត​ដើម្បី​ជា​ឈ្នាន់​​នោះ​ទេ ដំណោះ​ស្រាយ​ដ៏​ល្អ​នោះ គឺការ​រៀន​គ្រប់​គ្រងអារម្មណ៍​របស់​អ្នក ជៀស​ឲ្យ​ផុត​ពី​ការ​ក្លាយ​ជាជន​រង​គ្រោះ​ដោយ​សារ​បញ្ហា​ស្នេហា។ " អ្នក​អាច​ទទួល​ជោគ​ជ័យ​លើ​ការ​ផិត​ក្បត់​បាន ដោយ​ការ​គិត​ថា​អ្នក គឺ​ជា​មនុស្ស​ដែល​ឆ្លាត និង​មិន​ទទួល​យក​រឿង​នេះ​ម្តង​ទៀត​នោះ​ទេ។ ដំណោះ​ស្រាយ​មួយ គឺការ​មាន​ជំនឿ​ចិត្ត​លើ​សេច​ក្តី​ក្លាហាន​របស់​ខ្លួន និង​ការ​ទទួល​ស្គាល់​ថា​មនុស្ស​ភាគ​ច្រើន​ល្អសម្រាប់​អ្នក។ ហើយ​ត្រូវ​គិត​ថា​វា​មិន​មែន​ជា​អ្នក​ទេ​វាជា​គេ។ ការ​ព្យា​យាមស្វែង​យល់ពី​ស្ថាន​ភាព ហើយ​សំឡឹង​មើល​ប្រសិន​បើមាន​សញ្ញា​ជា​ច្រើន​ដែល​អ្នក​មិន​បាន​ឃើញ និង​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​បន្ត​នៅ​ពេល​ក្រោយ​ទៀត ”។ លោក Neuman និយាយថា៖ ” ក្តីស្រលាញ់​មាន​ន័យ​ថាការ​បើក​ចំហរ ប៉ុន្តែ​អ្នក​ណា​ដែល​ធ្វើ​ឲ្យ​គូស្នេហ៍​លើក​មុន​មាន​ការ​ព្រួយ​បារម្ភ​ពី​ខ្លួន​ច្រើន គឺ​មាន​ភាព​ទាក់​ទាញ​តិច”។ អ្នកស្រី Kelly និយាយថា៖ ការ​ងាយ​នឹង​បង្ហាញ​ការ​ពិត​ពី​ភាព​ផិតក្បត់​ឆាប់​ពេក​អាច​ធ្វើ​ឲ្យ​គូស្នេហ៍​ទាំង​ពីរ​ងាយ​ទទួល​រង​នូវ​ការ​ឈឺ​ចាប់។ "នៅពេល​មាន​ពេល​វេលា​មួយ​ដែល​សក្តិសម ត្រូវ​ធ្វើ​ឲ្យ​មាន​ភាព​ច្បាស់​លាស់​នូវ​អ្វី​ដែល​អ្នក​ចង់​បាន និង​ចំណាយ​ពេល​វេលា ដើម្បី​ស្គាល់​នរណា​ម្នាក់​ឲ្យ​បាន​ច្បាស់”។ វា​ប្រសើរ​ជាង​ការ​នៅ​ឯកោរ​ម្នាក់​ឯង និង​រង់​ចាំ​មនុស្ស​ដែល​សក្តិសម​ម្នាក់៕
 

ដោយ៖ ដារ៉ា

Ads

 
Top