ទិវា​នៃ​សេចក្តី​ស្រឡាញ់​ត្រូវ​បាន​គេ​ប្រារព្ធ​ឡើង​នៅ​ថ្ងៃទី ១៤ កុម្ភៈ​ដែល​មនុស្ស​គ្រប់​គ្នា​យល់​ជា​ថ្ងៃ​ដ៏​ពិសេសស​ម្រាប់​ពួក​គេ។ ប៉ុន្តែ​មិន​មែន​ជា​ថ្ងៃ​ដែល​​បង្ហាញ​​ពី​​ក្តី​​ស្រឡាញ់​​សម្រាប់​គូរ​​ស្នេហ៍ទាំងអស់​នោះ​​ទេ ​វា​ក៏​​អាច​បង្ហាញ​​ពី​​សេចក្តី​ស្រឡាញ់​ដ៏​ទូលំ​ទូលាយ​ចំពោះ​ឪពុក​ម្តាយ ក្រុម​គ្រួសារ បងប្អូន ឬ​ក៏​មិត្តភក្តិ...។ ដូច្នេះ​ហើយ​នៅ​ក្នុង​ថ្ងៃ​នេះ​ផង​ដែរ​អ្នក​គួរ​តែ​ធ្វើ​រឿង​អ្វីៗ​ដែល​មាន​ភាព​សប្បាយ​រីក​រាយ និង​ប្រកប​ដោយ​សុភក្តិមង្គលសម្រាប់​អ្នក​ទាំង​នោះ។

 

ថ្ងៃដំបូង
គ្មានអ្វីដែលរ៉ូមែនតិចជាងថ្ងៃទិវានៃសេចក្តីស្រឡាញ់នោះទេ។ នេះគឺជាវិធីដ៏ល្អដើម្បីចងចាំរឿងសប្បាយៗទាំងអស់ ដែលអ្នកបានធ្វើជាលើកដំបូងនៅថ្ងៃពិសេសនោះ។
នៅផ្ទះពេញមួយថ្ងៃ
ថ្ងៃនេះអ្នកអាចបិទទូរស័ព្ទ ហើយចូលរួមរីកជានឹងសមាជិកដែលនៅក្នុងផ្ទះ។
ព្យាយាមបង្កើតអ្វីថ្មីរួមគ្នា
បង្កើតទិវានៃក្តីស្រឡាញ់ដ៏គួរឲ្យរំភើប! មិនមានប្រសសើរជាងការធ្វើអ្វីដែលថ្មីជាពិសេសជាមួយនឹង មនុស្សដែលអ្នកស្រឡាញ់។
ចូលរួមក្នុងពិធីជប់លៀង
តើអ្នកគួរតែចូលរួមពិធីជប់លៀងជាមួយនាក់ណាខ្លះ? ដើម្បីអបអរទិវានៃសេចក្តីស្រឡាញ់ អ្នកគួរតែចូលរួមក្នុងពិធីជប់លៀង​ជាមួយនឹង​មនុស្សផ្សេងៗ​នៅ​ក្នុង​សង្គម។
ចម្អិនម្ហូបរួមគ្នា
ការចម្អិនម្ហូបរួមគ្នាគឺពិតជាវិធីមួយដ៏សប្បាយរីករាយ និងធ្វើឲ្យគូរស្នេហ៍កាន់តែមានភាពផ្ងែមល្ហែមនៅក្នុងឪកាសដ៏ល្អនេះ។
បង្កើតវីដេអូនសម្រាប់ថ្ងៃទិវានៃក្តីស្រឡាញ់
ចង់ធ្វើឲ្យប្រាដកថាដៃគូរបស់អ្នកមិនភ្លេចអនុស្សាវរីយ៍នេះអ្នកគួរតែថតវីដេអូនូវសកម្មភាពថ្ងៃនេះទាំងអស់ ដើម្បីទុករំឮកនៅថ្ងៃណាមួយ។
ជូនកាដូដែលធ្វើដោយខ្លួនឯង
មានមនុស្សជាច្រើនដែលទិញអំណាយស្រាប់ ប៉ុន្តែការធ្វើអំណាយដោយខ្លួនរស់អ្នកផ្ទាល់គឺជាជម្រើសដ៏ល្អដើម្បីបញ្ជាក់ពីទឹកចិត្តដ៏ស្មោះ និងមានន័យខ្លាំងជាងការទិញរបស់ស្រាប់ 
សរសេរសំបុត្រស្នេហ៍
ការសរសេរសំបុត្រដូចជាចាស់កម្រិលបន្តិចមែន ប៉ុន្តែអាចបញ្ជាក់ពីក្តីស្រឡាញ់ចេញមកទាំងអស់ប្រសិនបើអ្នកជាមនុស្សដែលមិនចេះនិយាយច្រើន។
ផ្លាស់ប្តូរបរិយាកាស
សម្រាប់ថ្ងៃទិវានៃក្តីស្រឡាញ់នេះអ្នកគួរតែដើរកំសាន្ត ហើយកក់បន្ទប់នៅក្នុងសណ្ឋាគារណាដែលមានខ្យល់អាកាសបរិសុទ្ធ ដើម្បី​ឲ្យ​ថ្ងៃពិសេសរបស់អ្នកកាន់តែមានភាពរ៉ូមែនទិច។
ចំណាយពេលឲ្យច្រើនជាមនុស្សជាទីស្រឡាញ់របស់អ្នក
ប្រសិនបើអ្នកមិនទាន់មានគូរ ចំណោយពេលវាលានៅជាមួយនឹងក្រុមគ្រួសាររបស់អ្នក ឬក៏មិត្តភក្តិដើម្បីទទួលយកភាពសប្បាយរីករាជាមួយគ្នាក៏បាន៕

ដោយ៖ មង្គលការ

Ads

 
Top