ការ​លាង​សម្អាត​មុខ​ហាក់​បី​ដូច​ជា​រឿង​មួយ​ធម្ម​តា​ទេ​មែន​ទេ? អ្នក​តែង​តែ​ទម្លាប់​ធ្វើ​វា​រហូត​មក​ហើយ តែ​មុខ​របស់​អ្នក​នៅ​តែ​មាន​ផល​ប៉ះ​ពាល់​ដ​ដែល ដូច្នេះ​តើ​អ្វី​ជា​ដំ​ណោះ​ស្រាយ​ក្នុង​រឿងដ៏​ធំ​មួយ​​នេះ? បញ្ហា​នេះ​អ្នក​អាច​ទទួល​ផល​អា​ក្រក់​ច្រើន​ជាង​ផល​ល្អ ប្រ​សិន​បើ​អ្នក​ធ្វើ​វា​មិន​បាន​ត្រឹម​ត្រូវ​ទេ​នោះ គឺ​អាច​ធ្វើ​ឲ្យ​ស្បែក​មុខ​ស្ងួត រលាក​ស្បែក​មុខ និង​ធ្វើ​ឲ្យ​ស្បែក​មុខ​យារ​ធ្លាក់​ ជ្រីវ​ជ្រួញ​​មុន​អា​យុ។ ដូច្នេះ​ដើម្បី​ស្វែង​យល់​​ឲ្យ​ច្បាស់​ពី​កំ​ហុស​ឆ្គង​ដែល​អ្នក​បាន​ធ្វើ​នៅ​ពេល​អ្នក​កំ​ពុង​សម្អាត​មុខ​ជា​រៀង​រាល់​ថ្ងៃ ព្រម​ទាំង​វិធី​សាស្ត្រ​ក្នុង​ការ​កែ​តម្រូវ​វា​ឡើង​វិញ សូម​អាន​សេច​ក្តី​លម្អិត​ដូច​ខាង​ក្រោម៖



ត្រូវជ្រើសរើសយកទឹកសម្អាតមុខអោយបានត្រឹមត្រូវ
វា​អា​ស្រ័យ​លើ​ប្រ​ភេទ​ស្បែក​មុខ​របស់​អ្នក​ថា​ត្រូវ​ជ្រើស​រើស​ទឹក​សម្អាត​ប្រភេទណា​ដែល​ប្រ​សើរ។ លោក​វេ​ជ្ជ​បណ្ឌិត Graf បាន​ធ្វើ​ការ​ណែ​នាំ​ឲ្យ​ប្រើ​ប្រាស់​ហ្វូម​លាង​មុខ ឬ​ជែល​លាង​មុខ​សម្រាប់​អ្នក​ស្បែក​មុខ​មាន​ខ្លាញ់ និង​ក្រែម​លាង​មុខ​សម្រាប់​អ្នក​មាន​ស្បែក​មុខ​ស្ងួត។ តែ​ហាម​ប្រើ​សា​ប៊ូ​លាង​មុខ​ឲ្យ​សោះ ព្រោះ​វា​ធ្វើ​ឲ្យ​ស្បែក​មុខ​អ្នក​ស្ងួត​ខ្លាំង។

ត្រូវប្រាកដថាដៃទាំងគូរបស់អ្នកស្អាត
លោក​វេជ្ជ​បណ្ឌិត Graf និយាយ​ថា ជា​ធម្ម​តា​ ដៃ​របស់​យើង​មាន​ភាព​កខ្វក់​ដោយ​សារ​ពាល់​នូវ​របស់​ផ្សេងៗ។ ដូច្នេះ​សូម​លាង​ដៃ​របស់​អ្នក​ជា​មុន​សិន​មុន​នឹង​យក​ទៅ​សម្អាត​មុខ។ បោកកន្សែងជូតមុខរបស់អ្នកឲ្យស្អាត ប្រ​សិន​បើ​អ្នក​ប្រើ​ប្រាស់​កន្សែង​ជូត​មុខ​ត្រូវ​រក្សា​កន្សែង​នោះ​ឲ្យ​ស្អាត​ជា​និច្ច។ ត្រូវ​សម្អាត​កន្សែង​ជូត​មុខ​របស់​អ្នក​ជា​រៀង​រាល់​ថ្ងៃ ឬ​ក៏​ប្រើ​កន្សែង​ថ្មី​មួយ​ផ្សេង​ទៀត​រាល់​ពេល​ដែល​អ្នក​ធ្វើ​ការ​សម្អាត​មុខ។ កន្សែង​ជូត​មុខ​អាច​ជួយ​សម្អាត​ភាព​កខ្វក់ និង​ក្អែល​ចេញ​ពី​ស្បែក​មុខ​របស់​អ្នក។ ព្រោះ​សម្ពាធ​ដែល​សង្កត់​មក​លើ​មុខ​អាច​ជាប់​ក្អែល​នៅ​ក្នុង​រន្ធញើស​ខ​ណៈ​ដែល​អ្នក​យក​ដៃ​មក​លាង​សម្អាត។
អ្នកត្រូវការលាងសម្អាតមុខជាមួយនឹងទឹកក្តៅអ៊ុនៗ អ្នក​ចង់​លាង​សម្អាត​មុខ​របស់​អ្នក​នឹង​ទឹក​ក្តៅ​អ៊ុន​ៗ​ដើម្បី​ប្រា​កដ​ថា​ស្បែក​របស់​អ្នក​មាន​សំ​ណើម និង​មិន​មាន​ផល​ប៉ះ​ពាល់​អ្វី​មក​លើ​ស្បែក​មុខ។ វិធី​ដ៏ប្រសើរ​បំផុត​គឺ​ត្រូវ​ប្រើ​ទឹក​ដែល​មិន​ក្តៅ​ពេក​ហើយ​ក៏​មិន​ត្រ​ជាក់​ពេក​ដែរ។

កុំខាត់ស្បែកមុខខ្លាំងហួសហេតុមនុស្ស​ជាច្រើន​ចូល​ចិត្ត​ធ្វើការ​ដុស​ខាត់​ស្បែក នឹង​ឡេ​ខាត់​ស្បែក ដូច្នេះ​អ្នកត្រូវ​តែ​ថែ​រក្សា​ស្បែក​មុខ​របស់​អ្នក​តាម​សម្រួល។ អ្នក​គួរ​តែ​ចៀស​វាង​ការ​ប្រើ​របស់​រឹងៗ​មក​ប៉ះ​លើ​ផ្ទៃ​មុខ និង​ធ្វើការ​ដុស​ខាត់​ស្បែក​ថ្នមៗ ដូច្នេះ​ទើប​វា​មិន​ផ្តល់​ផល​ប៉ះ​ពាល់​ដល់​ស្បែក។ ម្យ៉ង​ទៀត​អ្នក​ត្រូវ​តែ​ប្រា​កដ​ថា​បាន​សម្អាត​ផ្ទៃ​មុខ​បាន​ស្អាត​ល្អ។

គ្មានករណីលើកលែងទេត្រូវតែសម្អាតផ្ទៃមុខ ២ ដងក្នុង ១ ថ្ងៃ
មនុស្ស​ភាគ​ច្រើន​ធ្វើ​ការ​សម្អាត​មុខ​មិន​បាន​គ្រប់​គ្រាន់ទេ​នេះ​ជា​មូល​ហេតុ​ដែល​បង្ក​ឲ្យ​មាន​បញ្ហា។ សំខាន់​គឺ​នៅ​ពេល​ព្រឹក​បន្ទាប់​ពី​អ្នក​ក្រោក​ពី​ដំ​ណេក​ដើម្បី​លាង​សម្អាត​ភាពកខ្វក់​ចេញ​ពី​ផ្ទៃ​មុខ និង​បាក់​តេ​រី​ដែល​បាន​ប្រ​មូល​ផ្តុំលើ​ផ្ទៃ​មុខ​ក្នុង​ពេល​ដែល​អ្នក​កំ​ពុង​គេង ហើយ​ម្តង​ទៀត​នៅ​ពេល​យប់​ដើម្បី​លាង​សម្អាត​ក្រែម​ម្សៅ​របស់​អ្នក ព្រម​ទាំង​ធូលី​កខ្វក់​ដែល​បាន​មក​ផ្តុំ​គ្នាលើ​ផ្ទៃមុខ​ពេញ ១ ថ្ងៃ។

ដោយ៖ មង្គលការ
ប្រភព៖ បរទេស

Ads

 
Top