សម័យ​ឥឡូវ​ប្រុស​ៗ​មិន​សូវ​ចូល​ចិត្ត​ស្រី​​ដែល​​មិន​​ចេះ​​តុប​​តែ​​ខ្លួន (ឬ​​គេ​​ហៅ​​ថា​​លេង​​ខ្លួន) នោះ​ទេ ព្រោះ​ពួក​គេ​យល់​ថា​​មនុស្ស​សម្រែ មិន​ចេះ​ធ្វើ​ខ្លួន​ឲ្យ​ទាន់​សម័យ​នឹង​គេ។ យ៉ាង​​ណា​ម៉ិញ​​ប្រសិន​បើ​មនុស្ស​ស្រីចេះ​រៀប​ចំខ្លួន​ឲ្យ​ស៊ីវីល័យ ប្រុសៗ​ប្រាដក​ជា​មក​ចោម​រោម​សុំ​ស្នេហ៍​​មិន​ខាន។ ទន្ទឹម​នឹង​នេះ​ផង​ដែរ​អ្នក​ត្រូវ​ចេះ​ពី​គន្លឹះ​មួយ​ចំនួន​​ដែល​អាច​ជួយ​កែ​ប្រែ​ខ្លួន​របស់​អ្នក​ឲ្យ​ក្លាយ​ទៅ​ជា​មនុស្ស​ម្នាក់​ផ្សេង​ទៀត​ដែល​ស៊ិចស៊ី។

១. បន្ថែមភាពទាក់ទញនៅលើសក់
កត្តាដែលសំខាន់នោះអ្នកត្រូវកាត់សក់ ប្តូរពណ៌សក់ ឬប្តូរទៅជាម៉ូតផ្សេងទៀតដែលអ្នកពេញចិត្ត។ 
- ប្រសិនបើសក់របស់អ្នកពណ៌ទង់ដែង បន្ថែមហាយឡាយពណ៌ត្នោត
- ប្រសិនបើសក់របស់អ្នកពណ៌ត្នោត គឺបន្ថែមហាយឡាយពណ៌ទង់ដែង
- ប្រសិនបើសក់អ្នកពណ៌ខ្មៅគួតែ ពណ៌ត្នោតឆ្នូតៗ។



២. ប្រើឡេលាបស្បែក
ប្រើឡេលាបការពារកំដៅថ្ងៃនៅពេលដើរទៅណាមកណា ដើម្បីកុំឲ្យស្បែករបស់អ្នកប្រែទៅជាពណ៌ជាំខ្មៅ។



៣. ទម្លាប់ដុសធ្មេញ និងសម្អាតខ្លួនឲ្យបានស្អាតជារៀងរាល់ថ្ងៃ

ខ្យល់ដង្ហើមមិនល្អ និងក្លិនខ្លួនអាក្រក់ជាក្តាតមួយដែលធ្វើឲ្យប្រុសៗមិនចង់នៅក្បែរអ្នក។



៤. ពាក់អោវចំហរទ្រូង
ការស្លៀកពាក់បញ្ចេញសាច់ដើមទ្រូងដ៏ត្រលក់ត្រលន់ អាចធ្វើឲ្យប្រុសៗមានអារម្មណ៍ស្រៀវស្រីប មើលអ្នកមិនដាក់ភ្នែកទៀតផង។



៥. ស្វែងរកការចាប់អារម្មណ៍
កុំធ្វើអ្វីដែលអ្នកគិតថាប្រុសៗមិនចូលចិត្ត ប៉ុន្តែអ្នកត្រូវធ្វើរឿងអ្វីមួយដែលធ្វើឲ្យប្រុសៗចូលចិត្តអ្នក។



៦. កុំពាក់អាវហែលទឹកជិតៗពេក
ផ្ទុយទៅវិញអ្នកត្រូវស្លៀកឈុតប៊ីគីនី ឬឈុតផ្សេងទៀតដែលមើលទៅមានខ្លី។

៧. មានស្នាមញញឹមគួរឲ្យស្រឡាញ់
ការបញ្ចេញនូវស្នាមញញឹមអាចបញ្ជាក់ពីអារម្មណ៍រីករាយ ហើយអាចធ្វើឲ្យមនុស្សដែលនៅក្បែរខ្លួនរបស់អ្នករីករាយតាមអ្នកផងដែរ៕



ប្រភព៖​ មង្គលការ

ប្រភពៈ wikihow

Ads

 
Top