អ្នកប្រហែលជាមិនចាំបាច់ត្រូវការគេបញ្ចុះបញ្ចូលអ្វីច្រើនទេ នៅពេលដែលគុណប្រយោជន៍នៃការធ្វើសង្គ្រាមក្តៅសាច់បានមកដល់ សរុបមកជានិច្ចកាលវាគឺជាសកម្មភាពដំបូង និងកើតចេញពីសភាវគតិរបស់មនុស្ស។ ប៉ុន្តែក្រៅពីការចង់ភ្លក់រស់ជាតិនៃរាត្រីផ្សំដំណេក នៅមានមូលហេតុមួយចំនួនទៀតដែលអ្នកត្រូវធ្វើសង្គ្រាមក្តៅសាច់ជាច្រើនលើកច្រើនសារបន្តទៀត។

១. ធ្វើឲ្យមានក្តីសុខកាន់តែខ្លាំងឡើង
មនុស្សជាច្រើនគិតថា បទពិសោធន៍រីករាយ ជាមួយនឹងកាមតណ្ហា គឺជាសកម្មភាពធ្វើឲ្យកាន់តែក្មេងជាងវ័យ។ ការសិក្សាមួយនៃសកលវិទ្យាល័យ Colorado-Boulder រកឃើញថា ក្តីសុខមានការកើនឡើង ៤៤ ភាគរយ សម្រាប់អ្នកដែលបានរួមភេទ ១ ដងក្នុង ១ សប្តាហ៍ បើធៀបនឹងអ្នកដែលមិនបានរួមភេទ។ បរិមាណនៃការមានក្តីសុខអាចកើនឡើងទៅដល់ ៥៥ ភាគរយ សម្រាប់អ្នកដែលបានរួមភេទ ២ ទៅ ៣ ដងក្នុង ១ សប្តាហ៍។ អ្នកអប់រំខាងផ្លូវភេទបានលើកសំណួរឡើងថា៖ "តើការរួមភេទរបស់អ្នកមានតុល្យភាពដែរទេ? តើធ្វើឲ្យអ្នកមានអារម្មណ៍ថាខ្លួនអ្នកកាន់តែប្រសើរឡើងដែរទេ? ”។ "ត្រូវប្រាកដថាអ្នកត្រូវចំណាយពេលវេលា ដើម្បីបង្កើតអារម្មណ៍ទាំងអស់នេះ”។
២. គុណប្រយោជន៍សល់សុខភាព
ការរួមភេទ គឺជាផ្នែកមួយដែលសំខាន់សម្រាប់សុខភាព លំហាត់ប្រាណ និងការទទួលដំណេកបានយ៉ាងគ្រប់គ្រាន់។ តាមរយៈការសិក្សាមួយពីសកលវិទ្យាល័យ Wikes បានបង្ហាញថាអ្នកដែលបានរួមភេទ ១ ដងទៅ ២ ដងក្នុង ១ សប្តាហ៍ធ្វើឲ្យប្រព័ន្ធភាពស៊ាំកាន់តែខ្លាំងឡើងជាងអ្នកដែលរួមភេទយូរៗម្តង ។ ការសះស្បើយពីភាពតានតឹង ដែលទាក់ទងជាមួយនឹងការរួមភេទ គឺផ្តល់គុណប្រយោជន៍ដល់សុខភាពផងដែរ។ តាមការស្រាវជ្រាវបានបង្ហាញថាអ្នកដែលសកម្មនឹងជីវិតរួមភេទអាចជួយដោះស្រាយដល់បញ្ហាតានតឹងបាន។
៣. ធ្វើឲ្យមានភាពស្និទស្នាលកាន់តែខ្លាំង
ការរួមភេទធ្វើឲ្យគូស្នេហ៍កាន់តែមានភាពស្និទស្នាល និងមិនត្រឹមតែក្នុងផ្លូវរាងកាយនោះទេ។ គូស្នេហ៍ជាច្រើនបានធ្វើបទបង្ហាញថាកម្រិតនៃសេចក្តីសុខកាន់តែខ្លាំងឡើងនៅក្នុងទំនាក់ទំនងស្នេហា និងជីវិតអាពាហ៍ពិពាហ៍របស់ពួកគេ ប្រសិនបើគិតការរួមភេទជាផ្នែកមួយ ដែលសំខាន់បំផុតសម្រាប់ពួកគេ។
ភាពស្និទស្នាល បានរកឃើញថាមិនត្រឹមតែស្ថិតក្នុងសកម្មភាពទាក់ទងគ្នាប៉ុណ្ណោះទេ។ ភាពស្និទស្នាលគឺជាលក្ខខណ្ឌពិសេសមួយដែលអ្នកត្រូវបង្កើតជាមួយនឹងគូស្នេហ៍របស់អ្នក។ តើអ្នកធ្លាប់ដែលបានដើរទៅជិតគូស្នេហ៍អ្នក ហើយឲ្យគេឱបពេញដៃដែរ ឬទេ? តើអ្នកត្រូវរៀបចំពេលវេលាឱបថើបថ្នាក់ថ្នមនៅពេលផ្តើមស្នេហ៍គ្រាដំបូង និងនៅពេលបញ្ចប់ស្នេហ៍ដែរទេ? សកម្មភាពទាំងអស់នេះទាក់ទងនឹងការរួមភេទ ដែលមានភាពចាំបាច់ដើម្បីពង្រឹងទំនាក់ទំនងស្នេហារបស់អ្នក។
៤. តិចនិចដើម្បីភាពសប្បាយរីករាយ
មិនថាការលេងសើចច្រើនប៉ុណ្ណា វាងាយនឹងអាចបំភ្លេចបានប៉ុណ្ណោះ តែការរួមភេទមិនអាចបំភ្លេចបាននោះទេ ជាពិសេសបើទោះបីជាពេលវេលាបានកន្លងផុតទៅក៏ដោយ។ គូស្នេហ៍ទាំងអស់នឹងមិនមានអារម្មណ៍ចង់ឡើងឋានសួគ៌នោះទេ ដំបូងឡើយត្រូវចាប់ផ្តើមជាមួយនឹងសកម្មភាពយឺតៗ ហើយចាប់ផ្តើមស្ទាបអង្អែល ដើម្បីឈានទៅដល់ចំណុចកំពូល។ ត្រូវចងចាំថាជីវិតផ្លូវភេទរបស់អ្នកគឺស្ថិតលើខ្លួនអ្នកផ្ទាល់ ដូច្នេះត្រូវក្តោបក្តាប់វាឲ្យជាប់៕
ដោយ៖ ដារ៉ា