១. មិនត្រូវចាប់ផ្តើមជាមួយនឹងអ្វីដែលអ្នកធ្លាប់បានធ្វើខុសនោះទេ ចំណុចដំបូងអ្នកមិនត្រូវផ្តោតអារម្មណ៍ទៅលើរឿងអ្វីដែលធ្លាប់បានធ្វើពីអតីតនោះទេ។ ដូច្នេះហើយអ្នកត្រូវយល់ពីភាពខុសគ្នារវាងអ្វីដែលអ្នកបានធ្វើខុសពីមុន និងអ្វីដែលអ្នកត្រូវចាប់ផ្តើមពេលនេះ។

២. ព្យាយាមនៅឲ្យឆ្ងាយពីនាងបន្តិចការព្យាយាមដើម្បីផ្លាស់ប្តូរចិត្តនណាម្នាក់ដែលអ្នកធ្លាប់តែធ្វើខុសដាក់គេពីមុនមកគឺមិនមែនជាការងារងាយស្រួលនោះទេ ខណៈនេះអ្នកត្រូវនៅឲ្យឆ្ងាយពីគេបន្តិច។ ប្រសិនបើអ្នកបង្ហាញខ្លួននៅក្បែរគេញឹកញាប់ពេកអាចជាការរំខានទៅវិញទេចំពោះមនុស្សដែលកំពុងតែមានគំនិតអវិជ្ជមានបែបនេះ។ ដូច្នេះហើយមានតែបណ្តោយឲ្យរឿងរ៉ាវទាំងនេះមានការស្ងប់ស្ងាត់បន្តិចទើបប្រសើរ។

៣. ចាប់ផ្តើមសុំទោស
បន្ទាប់ពីចិត្តរបស់នាងស្ងប់ស្ងាត់បន្តិច ចាប់ផ្តើមសារភាពនូវកំហុសឆ្គងរបស់អ្នក និងសុំទោសដោយចិត្តស្មោះប៉ុន្តែកុំធ្វើអ្វីឲ្យលើសពីនេះ។ ដំបូងគេប្រហែលជាមិនទាន់លើកលែងទោសឲ្យភ្លាមៗទេ តែកុំបង្ហាញពីភាពភ័យខ្លាចរបស់អ្នកឲ្យសោះ សូមចង់ចាំថាមនុស្សភាគច្រើនតែងតែមានការវិភាគផ្សេងៗគ្នាគ្រាន់តែការវិភាគនោះច្រើន ឬតិចតែប៉ុណ្ណោះ។

៤. កុំមានចិត្តក្លែងក្លាយឲ្យសោះ
ត្រូវចាំថាស្ត្រីអាចមើលដឹងពីឥរិយាបទក្លែងក្លាយរបស់មនុស្សប្រុស ប្រសិនបើនអ្នកធ្វើឬកដូចជាមនុស្សមានចិត្តមិនស្មោះ ច្បាស់ជាគ្មានថ្ងៃអាចវិលដូចដើមបានឡើយ។ ដូច្នេះហើយសូមព្យាយាមបង្ហាញពីហេតុផលដែលអ្នកបានធ្វើឲ្យនាងខកចិត្តដោយចិត្តស្មោះ មិនយូរប៉ុន្មាននាងនឹងគិតយល់ដោយខ្លួនឯង។ ប្រសិនបើនាងយល់ព្រមបំភ្លេចរឿងអាតីត នាងមកក្បែរអ្នក យកដៃកាន់អ្នក ឱបអ្នក ឬនិយាយទាំងមានអារម្មណ៍ក្តុកក្តួលជាមិនខាន៕

ដោយ៖ មង្គលការ
ប្រភពៈ wikihow