តើអ្នកចង់ក្លាយ​ជា​មនុស្ស​ដែល​គេ​ចូល​ចិត្ត​ច្រើនដែរ ឬទេ? មាន​​អ្នក​​ខ្លះ​​និយាយថា​ខ្ញុំចូលចិត្តអ្នកនេះដោយសារតែគេចិត្តល្អ ហើយ​ខ្លះ​ទៀត​​និយាយ​ថា​ខ្ញុំចូល​ចិត្ត​អ្នក​នោះ​ដោយ​សារ​តែ​គេ​ពូ​កែ​បង្កើត​ភាព​​សប្បាយ​រីករាយ។ កាល​ដែល​មនុស្ស​ម្នាក់ៗ​យល់​បែប​នេះ​គឺ​បណ្តោល​មក​ពី​ពួក​គេ​មាន​​ចិត្ត​គំនិត​ខុសៗ​គ្នា តែ​សំខាន់​នោះ​គឺ​មនុស្ស​សាមញ្ញ​ដែល​អ្នក​ណាៗ​ក៏​ចូល​ចិត្ត​ដែរ។ ដូច្នេះ ហើយ​ដើម្បី ក្លាយ​ទៅ​មនុស្ស​ម្នាក់ដែល​គេ​ចូល​ចិត្ត វា​មិន​ពិបាក​ទេ ខាង​ក្រោម​នេះ​​គឺ​ជា​គន្លឹះ​​មួយ​​ចំនួន​​ដែល​​អាច​​ជួយ​ឲ្យ​អ្នក​សម្រច​ដូច​បំណង។
 

១. អាស្រ័យលើខ្លួនឯង
គ្មានអ្នកណាម្នាក់ចូលចិត្តមនុស្សដែលធ្វើល្អតែសំបកក្រៅនោះទេ! ចូរធ្វើខ្លួនរបស់អ្នកឲ្យសប្បាយ និង​គួរឲ្យ​ចាប់អារម្មណ៍​ព្រោះគ្មាន​នណា​ម្នាក់​ល្អឥតខ្ចោះទាំងនោះទេ ដូច្នេះមិនត្រូវខ្លាចក្នុងការបង្ហាញភាពក្លាហានចេញពីក្នុងខ្លួនរបស់អ្នកឡើយ។ ប្រសិន​បើអ្នក​នៅមាន​ភាព​ស្ទាក់ស្ទើរចូរចងចាំថា គ្មាននណាម្នាក់ដែលអ្នកត្រូវខ្មាស់អៀននោះទេ។ ប្រសិន​បើអ្នក​ធ្លាប់​តែជា​មនុស្ស​ដែល​គេ​មិន​ចូល​ចិត្ត​អ្នក​អាច​ធ្វើការផ្លាស់ប្តូរពួកគេបាន ឧទាហរណ៍បើអ្នកធ្វើរឿងអ្វីមួយច្រើនជាងការនិយាយពិតជាប្រសើរ។


២. ជាមនុស្សប្រភេទណា
ប្រសិនបើអ្នកជាមនុស្សដែលចូលចិត្តរាប់អានមិត្តភក្តិច្រើន អ្នក​ត្រូវ​នៅ​ឲ្យឆ្ងាយ​ពីការ​និយាយ​​ដើម​​គេប្រាប់​មិត្តភក្តិ​នៅ​ក្បែរ​ខ្លួន​ឲ្យ សោះ។ បើអ្នកនៅតែ​និយាយ​រអេចរអូចច្បាស់​ជាមានលទ្ធផលមិនល្អទៅថ្ងៃក្រោយមិនខាន ជារួម​ត្រូវ​រក្សារ​ចំណង​មិត្តភាព​របស់​អ្នក​ឲ្យ​បាន​ល្អ។


៣.និយាយដូចមនុស្សធម្មតា
កុំនិយាយធ្វើសំឡេងដូចមនុស្សប្រុសមិនប្រុស ស្រីមិនស្រីនោះ គេ​នឹង​យល់​ច្រឡំ​ថា​អ្នក​មនុស្ស​មិន​គ្រប់​លក្ខណៈ។ ចូរ​និយាយ​សំឡេង​ធម្មតា ទោះ​បី​ជា​និយាយ​ជា​មួយ​ក្រុម​គ្រួសារ​របស់​អ្នក ឬនិយាយ​ជា​មួយ​អ្នក​ដទៃ​ក៏​ដោយ។


៤. សប្បាយ
មានស្នាមញញឹមដ៏ស្រស់ស្អាត ត្រូវតែបញ្ចេញឱ្យបានច្រើន។ វាជាអារម្មណ៍ធម្មជាតិរបស់​មនុស្ស​ដែលត្រូវញញឹម និងជាមនុស្សពេញដោយ​ក្ដីអំណរ​ ដូច្នេះ​មិនលាក់​វា​នៅ​ពេល​ដែល​អ្នកកំពុងរីករាយជាមួយអ្វីមួយនោះឡើយ។


៥. មានទំនុកចិត្ត
នៅពេលដែលមានទំនុកចិត្តអ្នកអាចមានភាពងាយស្រួលក្នុងការទំនាក់ទំនងជាមួយមនុស្សជាច្រើនទៀត។ ប្រសិនបើមានមនុស្សថ្មីអង្គុយញ៉ាំអាហារជាមួយ អ្នកត្រូវណែនាំខ្លួនឲ្យគេស្គាល់។ អ្នកនិយាយសួរសុកទុក្ខ ឬនិយាយកំប្លែងលេងជាមួយគេបន្តិចបន្តួចដើម្បីឲ្យមានភាពស្និតស្នាល ហើយកុំខ្លាចគ្រាន់តែការនិយាយបែបនេះ៕



ប្រភពៈ wikihow

Ads

 
Top