នៅលើលោកនេះស្នេហ៏រវាងប្រុសនឹងស្រីមានច្រើនរស់ជាតិណាស់ មានគូស្នេហ៏ខ្លះដោយចិត្តនឹងចិត្ត តែមានគូស្នេហ៏ខ្លះទៀតស្រឡាញ់គ្នាក៏ព្រោះតែមើលឃើញទ្រព្យសម្បត្តិ និងរូបរាងខាងក្រៅតែប៉ុណ្ណោះ។ ដល់ពេលដែលរបស់នៅក្រៅខ្លួនទាំងអស់នោះត្រូវលាបរលាភបន្តិចម្តងៗ ច្បាស់ជារត់ចោលគ្នាមិនខាងឡើយ។ នេះហើយជាមូលហេតុមួយចំនួនដែលធ្វើឲ្យអ្នកមិនអាចស្រឡាញ់គ្នាបានយូរអង្វែងបាន។

ស្រឡាញ់ស្អាត
អ្នកដែលស្រឡាញ់មនុស្សស្អាតគឺនៅជាមួយគ្នាមិនបានស្ថិតស្ថេរនោះទេព្រាះសម្រស់របស់មនុស្សយើងម្នាក់ៗត្រូវតែជ្រេទៅតាមអាយុកាលនៃពេលវេលាដែលធម្មជាតិបានកំណត់ ដូច្នេះមិនចំពោះមនុស្សបែបណានោះទេត្រូវតែមានភាពប្រែប្រួល។ ម្យ៉ាងទៀតប្រសិនអ្នកបាត់បង់សម្រស់ហើយគេនឹងទៅរកអ្នកថ្មីមកជំនួសភ្លាម នេះហើយជានិស្ស័យមនុស្សស្រឡាញ់ស្អាត។
ស្រឡាញ់ប្រាក់
មនុស្សដែលស្រឡាញ់ប្រាក់ងាយនឹងបែកបាក់គ្នាណាស់ នៅពេលដែលមានប្រាក់គេខំប្រឹងផ្គាប់ផ្គន់យកចិត្តអ្នក ធ្វើអ្វីៗគ្រប់យ៉ាងដោយសារតែសម្លឹងឃើញលុយរបស់អ្នកតែប៉ុណ្ណោះ។ ផ្ទុយទៅវិញនៅពេលដែលអ្នកអត់មានលុយវិញនោះកុំថាឡើយគេចង់នៅក្បែរសូម្បីតែមុខគេមិនចង់មើលផង។
ស្រឡាញ់ភាពឡូយឆាយ
មនុស្សមួយប្រភេទនេះក៏ពិបាកនឹងរស់នៅជាមួយគ្នាបានគងវង្សដែរ ព្រោះគេមិនសូវខ្វល់ខ្វាយពីអ្នកដែលនៅក្បែរខ្លួនឡើយ គឺគិតតែពីខ្លួនឯងធ្វើយ៉ាងណាឲ្យមានភាពឡូយឆាយប៉ុណ្ណោះ ព្រោះខ្លាចអ្នកដទៃល្អជាងខ្លួន៕
ដោយ៖ មង្គលការ
ប្រភព៖ បរទេស