តាម​ពិត​ស្ពៃ​ក្តោប​មាន​អត្ថប្រយោជន៍​ខ្លាំង​ណាស់​ចំពោះ​សុខ​ភាព ប៉ុន្តែ​ចំពោះ​អ្នក​មួយ​ចំនួន​ដែល​មាន​ជំងឺ​ដូចជា៖ ពពក, ក្រពេញ​ទីរ៉ីអ៊ីត​មិន​ប្រក្រតី, តម្រង​នោម... មិន​គួរ​ទទួល​ទាន​នោះ​ឡើយ។ ដូច្នេះ​ដើម្បី​កាន់តែ​យល់​ពី​ហេតុ​ផល​នេះ​ច្បាស់​លាស់ ស្វែង​យល់ពី​អត្ថបទ​ដូច​ខាង​ក្រោម៖

អ្វីទៅ​ជាស្ពៃក្តោប?
វេជ្ជបណ្ឌិត​ផ្នែក​សុខភាព និង​ជីវិត លោក Nguyen Thi Nga បានមាន​ប្រសាសន៏​ថា៖ ស្ពៃក្តោប គឺ​ជាបន្លែ​ដែល​គេពេញ​និយម​នៅ​ក្នុង​រដូវសរទររដូវ (រដូវ​ស្លឹក​ឈើ​ជ្រុះ) ឬ​រដូវរងារ។ ស្ពៃក្តោប​មិន​ត្រឹម​តែ​សម្បូរ​សារធាតុ​ចិញ្ចឹម​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​អាច​ជួយព្យាបាល​ជំងឺ​បាន​ច្រើន​ប្រភេទ​ទៀត​ផង។ ជា​ពិសេស កម្រិត​នៃ​វីតាមីន​មាន​នៅ​ក្នុង​ស្ពៃក្តោប​ខ្ពស់​ជាង​វីតាមីន​មាន​នៅ​ក្នុង​បន្លែ​មើម​ដូច​ជា៖ ការ៉ុត, ដំឡូង​បារាំង, ខ្ទឹម​បារាំង។ យោង​តាម​ការ​សិក្សាបាន​ឲ្យ​ដឹង​ថា វីតា​មីន A និង​វីតាមីន P នៅ​ក្នុង​ស្ពៃក្តោប អាច​ជួយ​ទ្រទ្រង់​ដល់​បំពង់​សរសៃ​ឈាម។ នៅ​ក្នុង​ស្ពៃក្តោប​ក៏​មាន​ផ្ទុក​នូវ​ភ្នាក់​ងារ​ប្រឆាំង​នឹង​ជំងឺ​មហារីក​ផង​ដែរ។
 
 

យោង​តាម​ផ្នែក​ឱសថបុរាណបាន​ឲ្យ​ដឹង​ថា ស្ពៃក្តោប​ផ្អែម, ងាយ​រំលាយ, គ្មាន​សារធាតុ​ពុល, សម្រួល​ដល់​ឈាម, ជួយ​ឲ្យ​ឈាម​ត្រជាក់, ត្រជាក់​ក្នុង​ពោះ, ជួយ​កម្ចាត់​ជាតិពុល, បញ្ចុះ​ទឹក​នោម។ ហើយ​ស្ពៃក្តោប​ក៏​អាច​ជួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភាព​ល្ហិតល្ហៃ, ជំងឺ​មហារីក, ជំងឺ​ក្រពះពោះវៀន និង​ជំងឺ​ផ្សេងៗ​ជា​ច្រើន​ទៀត។

តើ​អ្នក​ដែល​មិន​ត្រូវ​ទទួល​ទាន​ស្ពៃក្តោប?

អ្នក​មាន​ជំងឺពកក
យោង​តាមព័ត៌​មាន​នៅ​លើវ៉ិបសាយ Dinhduong.com បាន​បង្ហាញ​​ថា ស្ពៃក្តោប​មាន​ផ្ទុក​នូវ​បរិមាណ​សារធាតុ​ធ្វើ​ឲ្យ​ ពកក តិច​តួច។ សារធាតុនេះ​អាច​ប្រយុទ្ធប្រឆាំង​នឹង​អុកស៊ីតកម្ម​យ៉ាង​មាន​ប្រសិទ្ធិភាព ប៉ុន្តែ​អាច​បណ្តាល​ឲ្យ​ពកក។ ដូច្នេះ អ្នកដែល​មាន​ជំងឺ​ពកក គួរ​តែ​ចៀសវាង​ការ​ទទួល​ទាន​ស្ពៃក្តោប ព្រោះ​វា​បណ្តាល​ឲ្យ​ពកក កាន់​តែ​ធំ​ឡើងៗ។ អ្នក​ជំ​ងឺ​ប្រភេទនេះ គួរ​តែ​ទទួល​ទាន​ស្ពៃក្តោប​ក្នុង​បរិមាណ​ល្មម ហើយ​មុន​ពេល​ទទួល​ទាន​គួរ​កាត់​ស្លឹក​វា​ចេញ លាង​ឲ្យ​បាន​ស្អាត​រួច ហាន់​វា​ហើយ​ចាក់​ទឹក​ខ្មេះ​ចូល ទុក​រយៈ​ពេល​ប្រហែល ១០-១៥ នាទី ដើម្បី​ឲ្យ​សារធាតុ​ដែល​ធ្វើ​ឲ្យ ពកក ត្រូវ​រលាយ​អស់។

អ្នកមាន​ជំងឺតម្រង​នោម
លើសពីនេះ​ទៀត ចំពោះ​អ្នក​ខ្សោយ​តម្រង​នោម​ក៏​មិន​គួរ​ទទួល​ទាន​ស្ពៃក្តោប​នេះ​ដែរ។

អ្នកមាន​ជំងឺ​ទល់​លាមក នោម​ទាស់
ចំពោះអ្នក​កើត​ជំងឺ​ទល់លាមក នោម​ទាស់ មិនគួរទទួល​ស្ពៃក្តោប​ឆៅ ឬស្ពៃ​ក្តោប​ជ្រក់​ឡើយ។

អ្នក​មាន​បញ្ហា​ក្រពះ ពោះវៀន
ស្ពៃក្តោប​ជា​ប្រភេទ​បន្លែផ្ទុក​នូវ​ជាតិ​សរសៃ​ច្រើន ផ្តល់​អត្ថប្រយោជន៏​ដល់​សុខ​ភាព។ តែ​ទោះបីជា​យ៉ាង​ណា​ក៏ដោយ វាងាយ​នឹង​បង្កើត​ជាតិហ្គាស ធ្វើ​ឲ្យ​ហើម​ពោះ​នៅ​ពេល​អ្នក​ទទួល​ទាន​ទាំង​ឆៅ។ ដូច្នេះ ចំពោះ​អ្នក​មាន​បញ្ហា​ក្រពះ ពោះវៀន យល់​ល្អគួរ​ចម្អិន​ស្ពៃ​ក្តោប មុន​នឹង​ទទួល​ទាន៕

ដោយ៖ ដារ៉ា
 
ប្រភព៖ បរទេស

Ads

 
Top