វិធីទាំងអស់អ្នកអាចយកទៅអនុវត្តន៏នៅផ្ទះរបស់ខ្លួនបានគ្រប់ពេលវេលា មិនថាមុនពេលតុបតែងមុខទៅចូលរួមក្នុងកម្មវិធីអ្វីនោះទេ។ ក៏ប៉ុន្តែអ្នកត្រួវប្រាដកថា ការអនុវត្តន៏របស់អ្នកត្រឹមត្រូវ ហើយបានលាងសម្អាតយ៉ាងស្អាតល្អក្រោយពេលលាប ឬក៏តុបតែងរួច។

-សារជាតិប្រេងដូង៖
សារជាតិប្រេង ដែលចម្រាញ់ចេញអំពីធម្មជាតិគឺជាការល្អបំផុតសំរាប់ការតុបតុបតែងរាងកាយ។ ផលិតផលមួយនេះត្រូវបានចម្រាញ់ចេញពីប្រេងដូងធម្មជាតិ ព្រមទាំងរុក្ខជាតិជាច្រើនទៀត សម្រាប់តម្រូវការផ្នែកសម្រស់ដូចជា ការលាប ឬក៏តុបតែងលម្អរភ្នែក ព្រមទាំងបបូរមាត់។ មិនត្រឹមតែប៉ុណ្ណោះវាក៏អាចជួយផ្តល់សំណើមដល់ស្បែករបស់អ្នកឲ្យមានជាតិសើម ក៏ដូចជាការតុបតែងរាងកាយរបស់អ្នកផងដែរ។
-ទឹកត្រសក់៖
ត្រសក់គឺជាបន្លែម្យ៉ាង ដែលគេតែងតែនិយមយកមកប្រើជាម៉ាសលើផ្ទៃមុខ មុនពេលចាប់ផ្តើមធ្វើការតុបតែងមុខ។ វិធីប្រើម៉ាសត្រសក់គឺគ្រាន់តែជិតវាឲ្យស្តើងៗ រួចយកមកបិតលើផ្ទៃមុខ របស់អ្នករាល់មុខពេល តុបតែងមុខ ១៥នាទី។ នោះវានឹងបង្ហាញឲ្យឃើញថា ផ្ទៃមុខរបស់អ្នកស្រូបយកសារជាតិទឹក ដែលចេញអំពីផ្លែត្រសក់មានកម្រិតច្រើន នឹងទទួលយកភាពផ្សើមដល់ស្បែកអ្នក។
-ក្រែមទឹកដោះគោ៖
ការប្រើប្រាស់ក្រែមទឹកដោះគោ គឺជាវិធីដ៏ល្អមួយក្នុងចំណោមវិធីផ្សេងៗដែលអ្នកត្រូវយកមកប្រើប្រាស់ក្នុងការតុបតែងលើផ្ទៃមុខ។ មិនត្រឹមតែប៉ុណ្នោះ វាក៏អាចជួយរឹតបន្តឹងស្បែកមុខរបស់អ្នកបានផងដែរ។ អ្នកអាចលាបវាលើផ្ទៃមុខរបស់អ្នកឲ្យពេញ ជៀសវាងតែបបូមាត់ នឹងត្របកផ្នែកតែប៉ុណ្នោះ។
-សារជាតិប្រេងល្ហុង៖
សារជាតិប្រេងធម្មជាតិ ដែលបានមកពីផ្លែល្ហុង គឺជាវិធីមួយដែលមានភាពលឿនរហស័បំផុតសម្រាប់ការតុបតែង ក៏ដូចជាការមាស្សាផ្ទៃមុខ។ ដោយប្រើសំលី ឬក៏ជាតិកប្បាសមកផ្តិតលើប្រេងរុក្ខជាតិឲ្យសើម រួចយកមកលាប ឬក៏ម៉ាស្សាលើផ្ទៃមុខរបស់អ្នក។
-ផ្លែប៉េងប៉ោះ៖
ប្រសិនបើនៅក្នុងផ្ទះរបស់អ្នក មានផ្លែប៉េងបោះទុំទុកនៅក្នុងទូទឹកកកជាប្រចាំ។ អ្នកគូរតែជ្រើសរើយយកផ្លែប៉េងប៉ោះមួយផ្លែពុះជាពីរ រួចធ្វើការប្របាច់យកគ្រាប់ចេញ នឹងធ្វើការជូតមកលើស្បែក ឬក៏ផ្ទៃមុខរបស់អ្នក លើលែងតែរង្វង់ភ្នែក នឹងបបូរមាត់ប៉ុណ្នោះ។ បន្ទាប់មករង់ចាំរយៈពេល ១៥នាទី សូមធ្វើការលាងស្អាតចេញដោយប្រើទឹកក្តៅឧណ្ឌៗ ជំនួសក្រែម ឬក៏ម៉ាសលាបមុខ៕
ដោយ៖ សំអន
ប្រភព៖ បរទេស